រាជរដ្ឋាភិបាលសម្រេចប្រគល់ដីសម្បទានសង្គមកិច្ច៧៥០ហិកតា ជូនអ្នកភូមិ៤០៥គ្រួសារនៅស្រុកស្នួល Posted by: Anonymous Date: 9:10 PM រាជរដ្ឋាភិបាលសម្រេចប្រគល់ដីសម្បទានសង្គមកិច្ច៧៥០ហិកតា ជូនអ្នកភូមិ៤០៥គ្រួសារនៅស្រុកស្នួល រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រគល់ដីសម្បទានសង្គមកិច្ចចំនួន៧៥០ហិកតា នៅចំណុចត្រពំាងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ជូនអ្នកភូមិចំនួន៤០៥គ្រួសារនៅចំណុចពាមប៉ោអូរបី ក្នុងឃុំឃ្សឹម ស្រុកស្នួល បន្ទាប់ពីតំណាងក្រុមអ្នកភូមិទំាង៤០៥គ្រួសារ ដែលអះអាងថា ក្រុមហ៊ុនប៊ិញភឿក២ របស់វៀតណាមរំលោភយកដីនោះ បានលើកគ្នាមកសុំអន្តរាគមន៏ពីសម្តេច ជា ស៊ីម សម្តេច ហេង សំរិន សម្តេចតេជោ ហ៊ុន សែន និង ក្រសួងមហាផ្ទៃ ក្រសួងដែនដីនិងនគរូបនីយកម្ម ព្រមទំាងដាក់ញ្ញត្តិនៅស្ថានទូតនានា កាលពីថ្ងៃទី១២ ឧសភា ២០១៤ កន្លងមក ។ ការសម្រេចប្រគល់ដីសម្បទានសង្គមកិច្ចខាងលើនេះ បានត្រូវលើកឡើងដោយ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ខណៈលោកនិងតំណាងអាជ្ញាធរខេត្តក្រចេះ បានចុះទៅសំណេះសំណាលនិងសំណូមពរឲ្យតំណាងក្រុមអ្នកភូមិទំាង៤០៥គ្រួសារ ដែលកំពុងស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ក្នុងខណ្ឌមានជ័យ វិលត្រឡប់ទៅភូមិកំណើតវិញ នៅព្រឹកថ្ងៃទី២៩ ឧសភា ២០១៤នេះ ។ ប្រភពពី:កោះសន្តិភាព Share on Facebook Share on Twitter Share on Google Plus
No comments:
Post a Comment