សម្តេចតេជោ ហ៊ុន សែន ណែនំាឲ្យក្រសួងធនធានទឹកនិងឧតុនិយម ផ្សព្វផ្សាយពីធាតុអាកាសឲ្យទាន់ពេលវេលា
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
បានធ្វើការណែនំាឲ្យក្រសួងធនធានទឹកនិងឧតុនិយម
ផ្សព្វផ្សាយឲ្យទាន់ពេលនិងទៀងទាត់អំពីធាតុអាកាសក្នុងប្រទេសកម្ពុជា ។
ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្រ្តី
ក៏បានស្នើឲ្យក្រសួងព័ត៌មានត្រូវសហការជាមួយបណ្តាស្ថានីយ៏ទូរទស្សន៏
និងវិទ្យុនានា ដើម្បីផ្សព្វផ្សាយពីស្ថានភាពអាកាសធាតុឲ្យបានទូលំទូលាយ
និងទាន់ពេលវេលាដល់ប្រជាពលរដ្ឋផងដែរ ។
ការណែនំារបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ
បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ឧសភា ២០១៤
ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបើកសម័យប្រជុំពេញអង្គ
គណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ៕
No comments:
Post a Comment