វិចារណកថាៈ តួលេខអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ មានរាប់ពាន់នាក់

គ្រោះថ្នាក់ចរាចរណ៍ សព្វថ្ងៃនេះ គឺជាមច្ចុរាជឆក់យកជីវិត
ប្រជាពលរដ្ឋខ្មែរ ពីមួយឆ្នាំទៅមួយឆ្នាំ កាន់ តែច្រើនឡើង ៗ
ហើយមនុស្សជាច្រើននាក់ ផ្សេងទៀត បានរងរបួសធ្លាក់ខ្លួន ពិការអស់មួយជីវិត ។
រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធព្រម ទាំងសមត្ថកិច្ច
បានយកចិត្ត ទុកដាក់យ៉ាង ខ្លាំងក្នុងការផ្សព្វផ្សាយច្បាប់ចរាចរណ៍
និងអនុវត្តន៍ច្បាប់ ចរាចរណ៍ដើម្បីកាត់ បន្ថយគ្រោះថ្នាក់ នៅតាម ដងផ្លូវ ។
ក៏ប៉ុន្តែតាម ពិនិត្យជាក់ស្តែង គ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តកើត
មានទាំងយប់ទាំង ថ្ងៃដោយ សារតែអ្នកបើកបរយានយន្តផ្សេងៗ មានការធ្វេសប្រហែស
ឬបើកបរ នៅពេលស្រវឹងជាដើម ធ្វើឲ្យមានការ បាត់បង់អាយុជីវិតមនុស្ស
គួរឲ្យរន្ធត់បំផុត ។ ជាក់ស្តែងតាម របាយការណ៍ របស់ស្ថាប័នពាក់ ព័ន្ធបានឲ្យ
ដឹង ថា រាជធានីភ្នំពេញ
និងខេត្តកំពង់ចាមនៅតែនាំមុខគេចំពោះការកើតមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាល
ឲ្យមនុស្សស្លាប់ បាត់បង់ជីវិត និងរងរបួស ជាច្រើននាក់ ព្រមទាំងខូចខាតរថយន្ត
ម៉ូតូ និងយានយន្តផ្សេងៗរាប់ពាន់គ្រឿង ។
បើតាមរបាយការណ៍ របស់នាយកដ្ឋាន សណ្តាប់ធ្នាប់ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ទូទាំង ប្រទេសសម្រាប់ឆមាសទី១ គិតចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤ បានកើតមាន ចំនួន២៦០៣លើក បណ្តាលឲ្យស្លាប់មនុស្ស១១៧០នាក់ ប្រុស៩៩៦នាក់ ស្រ្តី១៧៤នាក់ របួសធ្ងន់ ២៥០២នាក់ ប្រុស ១៩២៩នាក់ ស្រី៥៧៣នាក់ របួសស្រាល១៨៣២នាក់ ប្រុស១២៤៩នាក់ និងស្រី៥៨៣ នាក់ ។ សម្រាប់គ្រោះថ្នាក់ចរា ចរណ៍នៅក្នុងឆមាសទី១ នេះបានបណ្តាល ឲ្យាមានការខូចខាតម៉ូតូ២៧០៥គ្រឿង រថយន្តតូច៩៨៦គ្រឿង រថយន្តធំ ៣៥០គ្រឿង យានយន្តផ្សេងៗ ២៤៤គ្រឿង អ្នកថ្មើរជើង២៩៥នាក់ និងអ្នកមិនពាក់មួយសុវត្ថិភាពពេលមានគ្រោះថ្នាក់ ចំនួន២៦៦៩នាក់ ។ របាយការណ៍របស់នាយកដ្ឋាន សណ្តាប់ធ្នាប់ក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់យ៉ាង ច្បាស់ផងដែរអំពី មូលហេតុផ្សេងៗ ដែលនាំឲ្យមានគ្រោះ ថ្នាក់ចរាចរណ៍ កើតឡើង គួរឲ្យញាក់សាច់ នៅក្នុងឆមាសទី១ ។
ក្នុងចំណោមរាជធានី-ខេត្តទូទាំងប្រទេស គឺរាជធានីភ្នំពេញឈរ ក្នុងលំដាប់លេខ១ ដោយកើតមាន គ្រោះថ្នាក់ចរា ចរណ៍៣៥២លើក បណ្តាលឲ្យមនុស្សស្លាប់១១៦នាក់ ប្រុស១០៣នាក់ ស្រី១៣នាក់ របួសធ្ងន់៣១៤នាក់ ប្រុស២៨១ នាក់ ស្រី៣៣នាក់ របួសស្រាល១៣២នាក់ ប្រុស១០០នាក់ ស្រី៣២នាក់ ។ មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរា ចរណ៍ កើតឡើងច្រើនជាងគេ នៅក្នុងរាជធានីភ្នំពេញ គឺមកពីជនរង គ្រោះមិនពាក់មួកសុវត្ថិភាព ពេលមានគ្រោះថា្នក់ចំនួន ២៣៩នាក់ បើកបរលើសល្បឿន កំណត់១៣៥លើក មិនគោរពសិទ្ធិជាអាទិភាព៥៤លើក មិនប្រកាន់ស្តាំ៧២លើក ប្រជែងគ្រោះថ្នាក់១៦ លើក ស្រវឹង៥៩លើក ។ ចំណែកខេត្តកំពង់ចាមស្ថិតនៅក្នុងលំដាប់ទី២មានគ្រោះថ្នាក់ចរាចរណ៍ ២២១លើក បណ្តាលឲ្យមនុស្សស្លាប់១១១នាក់ ប្រុស៨៩នាក់ ស្រី២២នាក់ របួសធ្ងន់១៧៥នាក់ ប្រុស ១៣៤នាក់ ស្រី ៤១នាក់ របួសស្រាល ១៧៣នាក់ ប្រុស១២២នាក់ ស្រី៥១នាក់ មិនពាក់មួកសុវត្ថិភាព ពេលមានគ្រោះថ្នាក់១២៨នាក់ ។
សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ ចេញនូវអនុសាសន៍ដ៏មានតម្លៃគឺ “ថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍” ហើយ អនុសាសន៍នេះត្រូវបានផ្សព្វ ផ្សាយនៅតាមស្ថានីយ៍ទូរទស្សន៍ និងវិទ្យុមួយចំនួនផងដែរ ។ ក៏ប៉ុន្តែទោះ ជាយ៉ាងណាគ្រោះថ្នាក់ចរាចរណ៍នៅតែមាន ការកើនឡើងគួរឲ្យព្រួយបារម្ភ ព្រោះគ្រាន់តែក្នុង ឆមាសទី១ ដើមឆ្នាំ២០១៤ គឺមាន ពលរដ្ឋខ្មែរ១១៧០នាក់ ស្លាប់បាត់បង់ ជីវិត ហើយ៤៣៣៤នាក់រងរបួសធ្ងន់ និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ បើគិតពី ទ្រព្យសម្បត្តិ ដូចជារថយន្ត ម៉ូតូ និងមធ្យោបាយ ដឹកជញ្ជូនផ្សេងៗដែលរងការខូចខាតនោះគឺ មានតម្លៃជាច្រើនរយលានដុល្លារ ជាពិសេសគឺការខាត បង់ ធនធានមនុស្សតែម្តង ។ ប្រការនេះហើយដែលរាជរដ្ឋាភិបាល ព្រមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គការ ក្រៅរដ្ឋាភិបាលផងដែររិះ រកមធ្យោបាយ សព្វបែបយ៉ាងដើម្បីកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ ។
សរុបសេចក្តីមកគ្រោះថ្នាក់ ចរាចរណ៍បានក្លាយទៅជាវិបត្តិដ៏ធ្ងន់ធ្ងរ មួយនៅក្នុងសង្គមកម្ពុជា ព្រោះក្នុងមួយ ឆ្នាំៗ មានមនុស្សរាប់ពាន់នាក់ ស្លាប់បាត់ បង់ជីវិត និងរាប់ពាន់នាក់ទៀត រងរបួសធ្លាក់ខ្លួនពិការ អស់មួយ ជីវិត ។ ដូច្នេះដើម្បីទប់ ស្កាត់បញ្ហានេះប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសនៅពេល បើកបររថយន្ត ម៉ូតូ ឬមធ្យោបាយផ្សេងៗ រួមទាំងការធ្វើដំណើរ ដោយថ្មើរជើងនៅតាមដងផ្លូវផងដែរ ត្រូវមានការ ប្រុងប្រយ័ត្ន គ្រប់ពេលវេលា ។ ក្នុងនោះអ្នកបើកបររថយន្ត ម៉ូតូ និងយានយន្តផ្សេងៗ ត្រូវគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន កុំបើកបរហួសល្បឿនកំណត់ កុំបើកបរនៅ ពេលសេព គ្រឿងស្រវឹង កុំបើកជែងនៅលើ ផ្លូវចង្អៀត ត្រូវបើកបរប្រកាន់ស្តាំ និងគោរពភ្លើងសញ្ញាចរាចរណ៍ និងស្លាកសញ្ញាចរាចរណ៍នៅតាម ដងផ្លូវឲ្យបានត្រឹមត្រូវ ។ នៅពេលដែលប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសស្រឡាញ់ជីវិតខ្លួនឯង ស្រឡាញ់ជីវិតអ្នកដទៃ និងគិតគូរពីសុវត្ថិភាព ផ្ទាល់ខ្លួន ដោយគោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវ គឺអាចកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ប្រកបដោយប្រសិទ្ធភាពជាមិនខាន ៕

No comments:
Post a Comment