នាយប៉ុស្តិ៍ព្រៃសរៀបរាប់ពីព្រឹត្តិការណ៍ដ៏រន្ធត់ធ្លាក់ឧទ្ធម្ភាគចក្រ

ហេតុការណ៍ធ្លាក់ ឧទ្ធម្ភាគចក្រ ដែលបណ្ដាលឲ្យមនុស្សស្លាប់ ៤ នាក់ និងរងរបួសម្នាក់ កាលពីព្រឹកមិញបាន ទាញការចាប់អារម្មណ៍ និងបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសប្រជាពលរដ្ឋរស់នៅក្បែរពន្ធនាគារព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក អ៊ុល សំអុល នាយ ប៉ុស្តិ៍នគរបាលសង្កាត់ព្រៃសបានរៀបរាប់ ពីព្រឹត្តិការណ៍ដ៏រន្ធត់កាលពីព្រឹកមិញថា រួបលោក និងប្រជាពលរដ្ឋរស់នៅក្បែរនោះ ដំបូងបានឮសូសំឡេងឧទ្ធម្ភាគចក្រកាន់តែជិតឡើងៗ បន្ទាប់មកក៏ឮផ្ទុះ រួចស្ងាត់ទៅវិញ នៅវេលាម៉ោងប្រមាណ ៩ និង១៥ នាទី ព្រឹក។ ប្រជាពលរដ្ឋបានផ្អើលទៅកន្លែងកើតហេតុ ឃើញឧទ្ធម្ភាគចក្រធ្លាក់ចូល ក្នុងរណ្ដៅដី ដែលមានទឹកជ្រៅ។ ភ្លាមនោះ ជនរងគ្រោះម្នាក់ត្រូវបានសង្គ្រោះទៅកាន់មន្ទីរពេទ្យ រុស្ស៊ី។
ឯកឧត្ដម គឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានសរសេរនៅលើទំព័រ Facebook ថា ឧទ្ធម្ភាគចក្រ ដែលបានធ្លាក់ចូល ក្នុងស្រះរណ្ដៅជីកយកដី មាន ជម្រៅដល់ទៅជាង ២០ ម៉ែត្រធុននោះ Z-9 ហើយតុល្យការណ៍ នៃគ្រោះថ្នាក់មិនទាន់ដឹងច្បាស់នៅឡើយរង់ចាំ លោក ចេង សុខសម្បូណ៌ ដែលរងរបួសពីការធ្លាក់នេះ មានសុខភាពទាំងកាយ និងអារម្មណ៍បានស្រួលបួលមកវិញ។
នាយទាហានជាន់ខ្ពស់មួយរូប គឺមេបញ្ជាការកង ឧទ្ធម្ភាគចក្រ និងស្នងការរងបច្ចេកទេស១រូប នៃកងទ័ពជើងអាកាស របស់កងយោធពលខេមរភូមិន្ទ ស្ថិតនៅ ក្នុងចំណោមជនរងគ្រោះទាំងបួននាក់ ដែលបានស្លាប់៕

No comments:
Post a Comment