ដឹងអ្វីខ្លះទាក់ទងនឹងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា?
ដឹងអ្វីខ្លះទាក់ទងនឹងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា?
ពហុកីឡដ្ឋានជាតិ
ឬចំណាំហៅថាស្តាតអូឡាំពិក
គឺជាពហុកីឡដ្ឋានខ្នាតអន្តរជាតិតែមួយគត់របស់កម្ពុជា
ដែលមានកៅអីទស្សនាចំនួន៥០.០០០
ប៉ុន្តែអាចបង្កើនការផ្ទុកអ្នកទស្សនាបានដល់ទៅ៨០.០០០នាក់។
ប្រវត្តិ
ពហុកីឡដ្ឋានជាតិ ត្រូវបានកសាងឡើងនៅឆ្នាំ ១៩៦៣ និងរួចរាល់នៅឆ្នាំ១៩៦៤។ ស្ថាបត្យករដ៏ល្បីរបស់កម្ពុជា លោក វណ្ណ មូលីវណ្ណ គឺជាអ្នកគូរប្លង់ និងជាអ្នករួមចំណែកយ៉ាងធំធេងក្នុងការធ្វើឲ្យពហុកីឡដ្ឋាននេះ លេចជារូបរាងឡើង។ ដីចំនួន៥០០.០០០ម៉ែត្រគូប ត្រូវបានពូនឡើង ដើម្បីចេញជារាងកីឡដ្ឋានជាតិលើកដំបូងនេះ។
ពហុកីឡដ្ឋាននេះ ត្រូវបានកសាងឡើងដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា តំបន់អាស៊ីអាគ្នេយ៍ SEAP Games (បច្ចុប្បន្ន SEA Games) នៅឆ្នាំ១៩៦៣ ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុកនោះឡើយ ដោយសារតែបញ្ហានយោបាយនៅក្នុងប្រទេសកម្ពុជា។
ក្រៅ
ពីនេះ វាក៏ជាកន្លែងរៀបចំការប្រកួត GANEFO Games
លើកទីមួយផងដែរ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ
ឆ្នាំ១៩៦៦។
នៅពេល បច្ចុប្បន្ន ពហុកីឡដ្ឋានជាតិ បានក្លាយជាទីតាំងសម្រាប់ការប្រកួតកម្មវិធីកីឡាផ្សេងៗជាច្រើន ជាពិសេស គឺការប្រកួតបាល់ទាត់ Metfone Cambodian League និងពានសម្ដេចហ៊ុនសែនជាដើម៕

អត្ថបទ៖ សុខ សុវត្ថិ
ប្រភព៖ wikipedia
ប្រវត្តិ
ពហុកីឡដ្ឋានជាតិ ត្រូវបានកសាងឡើងនៅឆ្នាំ ១៩៦៣ និងរួចរាល់នៅឆ្នាំ១៩៦៤។ ស្ថាបត្យករដ៏ល្បីរបស់កម្ពុជា លោក វណ្ណ មូលីវណ្ណ គឺជាអ្នកគូរប្លង់ និងជាអ្នករួមចំណែកយ៉ាងធំធេងក្នុងការធ្វើឲ្យពហុកីឡដ្ឋាននេះ លេចជារូបរាងឡើង។ ដីចំនួន៥០០.០០០ម៉ែត្រគូប ត្រូវបានពូនឡើង ដើម្បីចេញជារាងកីឡដ្ឋានជាតិលើកដំបូងនេះ។
ពហុកីឡដ្ឋាននេះ ត្រូវបានកសាងឡើងដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា តំបន់អាស៊ីអាគ្នេយ៍ SEAP Games (បច្ចុប្បន្ន SEA Games) នៅឆ្នាំ១៩៦៣ ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុកនោះឡើយ ដោយសារតែបញ្ហានយោបាយនៅក្នុងប្រទេសកម្ពុជា។

អ្វីដែលគួរឲ្យចាប់
អារម្មណ៍ ពហុកីឡដ្ឋាននេះ ក៏បានរួមចំណែកបន្តិចផងដែរ
សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក (World Cup) ឆ្នាំ១៩៦៦
ពោលគឺធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គជម្រុះរវាងកូរ៉េខាងជើង
និងអូស្ត្រាលី។ តាមពិតទៅ មិនមានការគ្រោងទុកណាមួយនោះទេ
ក្នុងការធ្វើម្ចាស់ផ្ទះនេះ ប៉ុន្តែនៅពេលនោះ កូរ៉េខាងជើង
ដែលមិនសូវមានទំនាក់ទំនងការទូតល្អជាមួយប្រទេសជាច្រើន
បានបង្កឲ្យមានផលវិបាកក្នុងការរកទីតាំងប្រកួត។
ព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជានាពេលនោះ
សម្ដេចនរោត្តមសីហនុ ដែលមានទំនាក់ទំនងល្អជាមួយលោក គីម អ៊ីលស៊ុង
បានលើកឡើងថា ការប្រកួតគួរតែធ្វើនៅភ្នំពេញ។ ការប្រកួតនោះ
បានទាក់ទាញអ្នកទស្សនាបាន ៤០.០០០នាក់ ដោយមានការបែងចែក
ពាក់កណ្ដាលហ៊ោគាំទ្រកូរ៉េខាងជើង
និងពាក់កណ្ដាលហ៊ោគាំទ្រអូស្ត្រាលី។ ការប្រកួតធ្វើឡើងនៅថ្ងៃទី២១
និង ២៤ ខែវិច្ឆិកា ឆ្នាំ១៩៦៥ ដែលជាលទ្ធផល
កូរ៉េខាងជើងឈ្នះទាំងពីរជើង ក្នុងពិន្ទុ ៦-១ និង៣-១។

ក្រៅ
ពីទីលានបាល់ទាត់ ពហុកីឡាដ្ឋានជាតិ ក៏មានអាងហែលទឹក
សម្រាប់ការប្រកួតហែលទឹក និងលោតទឹក ខ្នាតអន្តរជាតិ
បូករួមទាំងតារាងប្រកួតបាល់ទះនៅវិមានខាងក្នុង
ដែលអាចផ្ទុកអ្នកទស្សនាបាន៨.០០០នាក់។
សម័យខ្មែរក្រហមមកដល់
ទីតាំងដែលធ្លាប់តែផ្ទុកទៅដោយអ្នកកីឡា
និងមនុស្សម្នាជាច្រើនស្រែកហ៊ោកងរំពង
ប្រែក្លាយជាទីស្ងាត់ជ្រងំ
ដែលគេប្រើជាទីតាំងសម្លាប់មន្ត្រីរបបសាធារណរដ្ឋខ្មែរ លន់ ណុល។
រយៈ
ពេលពីរទសវត្សក្រោយរបបខ្មៅងងឹតនេះដួលរំលំ
ពហុកីឡដ្ឋានជាតិក៏មិនទាន់វិលមករកភាពដើមនោះដែរ
ពោលគឺគ្មានការជួសជុល កែលម្អនោះឡើយ។ នៅឆ្នាំ ២០០០ ក្រុមហ៊ុន
Yuanta Group របស់តៃវ៉ាន់ បានទទួលសិទ្ធិវិនិយោគ
និងកែលម្អពហុកីឡដ្ឋាននេះ ដែលគេសង្កេតឃើញមានការលាបពណ៌ឡើងវិញ
ថែទាំ និងជួសជុលបន្តិចបន្តួច
អមដោយការសាងសង់អគារពាណិជ្ជកម្មនៅផ្នែកខ្លះនៃពហុកីឡដ្ឋាននេះ។
យ៉ាងណាក្ដី ការជួសជុលទ្រង់ទ្រាយធំ បានកើតមានឡើងនៅឆ្នាំ២០១២នេះ
ពោលគឺជួសជុលវិមានកីឡានៃពហុកីឡដ្ឋានជាតិ
ដោយចំណាយទឹកប្រាក់ប្រមាណ ៩០ម៉ឺនដុល្លារអាមេរិក។
ចាប់ពីឆ្នាំ
២០០៧មក
ពហុកីឡដ្ឋានជាតិបានក្លាយជាទីតាំងដ៏ទាក់ទាញមួយសម្រាប់អ្នករាជ
ធានីភ្នំពេញ ដែលប្រើប្រាស់ជាកន្លែងហាត់ប្រាណប្រចាំថ្ងៃ
ក៏ដូចជាលេងបាល់ទាត់ និង រៀបចំកម្មវិធីផ្សេងៗ។នៅពេល បច្ចុប្បន្ន ពហុកីឡដ្ឋានជាតិ បានក្លាយជាទីតាំងសម្រាប់ការប្រកួតកម្មវិធីកីឡាផ្សេងៗជាច្រើន ជាពិសេស គឺការប្រកួតបាល់ទាត់ Metfone Cambodian League និងពានសម្ដេចហ៊ុនសែនជាដើម៕


ប្រភព៖ wikipedia
No comments:
Post a Comment