វិធីចែករំលែកអ៊ីនធឺណិត smartphone ឱ្យកុំព្យូទ័រប្រើតាម Hotspot
វិធីចែករំលែកអ៊ីនធឺណិត smartphone ឱ្យកុំព្យូទ័រប្រើតាម Hotspot
ទូរសព្ទ លំដាប់ទំនើបៗ (smartphone) ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ក៏ដូចជា iOS មានមុខងារ Share មួយដែលមានឈ្មោះថា “Portable Wi-Fi Hotspot”។ Hotspot ប្រើសម្រាប់ចែករំលែកអ៊ីនធឺណិតមិនថាពី smartphone ឬ tablet ទៅកុំព្យូទ័រប្រើបានដូចគ្នា។ នៅទំព័រនេះគេហទំព័រយើងខ្ញុំ សូមលើកយកពីវិធីសាស្ត្រ Internet Sharing មកបង្ហាញជូនដូចតទៅ៖សូមលើកយករបៀបកំណត់ Hotspot ដែលមាននៅលើ Device ប្រើប្រព័ន្ធប្រតិបត្តិការខុសគ្នាចំនួនពីរគឺ៖ iPhone 5 (iOS) និង Galaxy S III (Android)។
=>សម្រាប់ប្រិយមិត្តប្រើ Galaxy S III៖
ចូលទៅ Setting

ចូលទៅ More setting

ចូលទៅ Tethering and portable hotspot

ចូល ទៅ Portable Wi-Fi hotspot
រួចបើកមុខងារ (enable) និងចុចលើប៊ូតុង Configure។
នៅត្រង់នេះយើងអាចកំណត់ឈ្មោះ “Network SSID” និង Password
តាមចំណូលចិត្តងាយចាំដើម្បីឱ្យកុំព្យូទ័រដែលមាន Wireless
អាចភ្ជាប់ទៅកាន់ smartphone បាន។

=>សម្រាប់ប្រិយមិត្តដែលប្រើ iPhone 5 / iPhone 4 /iPhone 4S/៖
ដំបូងបើកចូលទៅ Setting

ចូលទៅ General

ចូលទៅ Cellular

ចូលទៅ Personal Hotspot ដែលនៅក្នុងនោះត្រូវកំណត់ពីរទីតាំង៖
- បើកមុខងារដោយរើសយក “ON” នៅត្រង់ទីតាំង Personal Hotspot
- ចូល ទៅ Wi-Fi Password ដើម្បីកំណត់
Password ដែលអ្នកចង់ប្រើ ដើម្បីឱ្យកុំព្យូទ័រណាមាន Wireless និង
Blutooth អាចភ្ជាប់ប្រើអ៊ីនធឺណិតពី smartphone បាន។

ចុងក្រោយប្រិយមិត្តគ្រាន់តែបើក
មុខងារ Wireless នៅលើកុំព្យូទ័ររួចហើយស្វែងរក ឈ្មោះ Hotspot
និងវាយបញ្ចូល Password ទៅតាមអ្វីដែលអ្នកបានកំណត់ជាការស្រេច៕
No comments:
Post a Comment