នេះទិដ្ឋភាពកសាងពហុកីឡដ្ឋានស្វាគមន៍ស៊ីហ្គេម២០២៣
នេះទិដ្ឋភាពកសាងពហុកីឡដ្ឋានស្វាគមន៍ស៊ីហ្គេម២០២៣
លោកអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា វ៉ាត់ ចំរើន បានប្រាប់ថា ការសាងពហុកីឡដ្ឋានមតកតេជោដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣បានប្រហែល៦០%ហើយសម្រាប់ ដំណាក់កាលទីមួយ។
ដំណាក់កាលទីមួយនេះបានលេចជារូបរាងគួរឲ្យចាប់អារម្មណ៍រួម មាន ទីលានហែលទឹក តារាងបាល់បោះ តារាបាល់ទះ ទីលានហ្វឹកហាត់ និងអគារស្នាក់នៅរបស់កីឡាករ។ សម្រាប់ដំណាក់កាលទី២ដែលមានពហុកីឡដ្ឋានធំសំខាន់ជាងគេ និងដំណាក់កាលទី៣ដែលមានទីលានកីឡាមួយចំនួនទៀតនឹងកសាងនៅឆ្នាំ បន្តបន្ទាប់ទៀត។
ពហុកីឡដ្ឋានថ្មីនេះ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ លើផ្ទៃដីប្រមាណ៨៣ហិកតា។ ប្រសិនបើលោកអ្នកឈរលើស្ពានព្រែកព្នៅសំឡឹងទៅខាងកើតផ្នែកខាង ឆ្វេងដៃនឹងឃើញអគារកំពុងកសាង។ ខាងក្រោមជាទិដ្ឋភាពកសាងពហុកីឡដ្ឋានមរតកតេជោដែល Sabay បានផ្តិតរូបភាពកាលពីម្សិលមិញ៕









អគារស្នាក់នៅរបស់កីឡាករ
អត្ថបទពាក់ព័ន្ធ៖ កម្ពុជាត្រៀមទីលាន ធ្វើម្ចាស់ផ្ទះស៊ីហ្គេម២០២៣ដល់កម្រិតណាហើយ?អត្ថបទ៖ ជាន ចាន់រ៉ា
No comments:
Post a Comment