ឆ្នាំ​២០១៥​នេះ​ អ្នក​នឹង​ស្គាល់​រស​ជាតិ​បច្ចេកវិទ្យា​ចុង​ក្រោយ​ចំនួន​៧ ​របស់​ពិភពលោក​!

ឆ្នាំ​២០១៥​នេះ​ អ្នក​នឹង​ស្គាល់​រស​ជាតិ​បច្ចេកវិទ្យា​ចុង​ក្រោយ​ចំនួន​៧ ​របស់​ពិភពលោក​!

ដូច​ដែល​យើង​ទាំង​អស់​គ្នា​បាន​ដឹង​ស្រាប់​​​ហើយ​ថា ​បច្ចេកវិទ្យា​​ពិភពលោក​នៅ​ពេល​បច្ចុប្បន្ន​នេះ​ហាក់​មាន​​ការ​វិវត្តន៍​ខ្លាំង​ខុស​ប្លែក​ពី​ធម្មតា ដែល​​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ប្រែ​ប្រួល​ស្ទើរ​គ្រប់​​​ជ្រុង​ជ្រោយ​ ដោយ​សារ​វិទ្យាសាស្ត្រ​បាន​មក​ជំនួស​បែបបទ​នៃ​ធម្មជាតិ​ស្ទើរ​​គ្រប់​ទាំង​អស់​។​​​ ក្នុង​ឆ្នាំ​២០១៥​នេះ​ទៀតសោត​ ប្រិយមិត្ត​ និង​​មិត្ត​អាន​ នឹង​បាន​ស្គាល់​បទពិសោធន៍​ថ្មី​នៃ​បច្ចេកវិទ្យា​​ចុងក្រោយ​ដ៏​អស្ចារ្យ​​បំផុត​ចំនួន​៧​ ដែល​អ្នក​ភ្ញាក់​ផ្អើល​ថា វា​ពិត​​ជា​មិន​គួរ​ឲ្យ​ជឿ​។ សូម​អាន​ដោយ​រីករាយ​ ដូច​ខាង​ក្រោម​៖ ​
១. បច្ចេកវិទ្យា​ស្កែន​មេ​ដៃ​ទូរស័ព្ទ​របស់​អ្នក​ (Fingerprint recognition on mobile phone)
បន្ទាប់​ពី​iPhone5 , iPhone6 និង​6 plus ក្រុម​Apple បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ទៅ​ហើយ​ក្នុង​​ការ​បន្ថែម​Options ​ជា​ច្រើន​ទៀត​នៅ​លើ​iPhone ​របស់​ខ្លួន​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ហើយ​បច្ចេកវិទ្យា​ស្កែន​ក្រយៅ​ដៃ​​នៅ​លើ​ទូរស័ព្ទ​នោះ​ជា​គោល​ការណ៍​ចម្បង​។ ​ចំណែក​ក្រុមហ៊ុន​Samsung វិញ​ក៏​ត្រៀម​ដាក់​បច្ចេកវិទ្យា​នេះ​លើ​ទូរស័ព្ទ​របស់​ខ្លួន​ដែល​គ្រោង​នឹង​ចេញ​ឆាប់​ៗ​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ​។ ជា​មួយ​គ្នា​នេះ​ដែរ​ ក្រុមហ៊ុន​​បច្ចេកវិទ្យា​ជា​ច្រើន​ក៏​កំពុង​ពិភាក្សា ​សិក្សា​​ និង​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ប្រព័ន្ធ​សុវត្ថិភាព Fingerprint​នេះ​ផង​ដែរ​។ ដូច្នេះ បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​​ប្រាកដ​ណាស់​នឹង​លេច​ឡើង​ក្នុង​ឆ្នាំ​២០១៥​នេះ ដោយ​មិន​អាច​ប្រកែក​បាន​ឡើយ​។
. ​បច្ចេកវិទ្យា​​កុំព្យូទ័រ និង​Tablet​កាន់​តែ​ស្ដើង​ និង​តូច​ជាង​មុន​(Small and thin devices)
ឧបករណ៍​អេឡិចត្រូនិក​ក្នុង​ឆ្នាំ​២០១៥​ ជា​ពិសេស​សំដៅ​ដល់​​កុំព្យូទ័រ​ និង​Tablet ​​នឹង​ប្រកប​ដោយ​ដោយ​សោភណភាព​ សមត្ថភាព​ ជាង​មុន​ច្រើន​ដង​ជា​មួយ​នឹង​ទំហំ​កាន់​តែ​តូច​​ និង​ស្ដើង កាន់​តែ​ងាយ​ស្រួល​យក​តាម​ខ្លួន​ ជា​មួយ​Internal Devices​ ប្រសើរ​ជាង​មុន និង​ជា​មួយ​Function​ សម្បូរ​បែប​ជាង​មុន​​លើស​ពី​ការ​គិត​​ទៀត​ផង​។
. បច្ចេកវិទ្យា​3D Printer
បច្ចេកវិទ្យា​Print ​ដ៏​អស្ចារ្យ​បែប​​​​3D ជា​បច្ចេកវិទ្យា​​លើក​ដំបូង​បំផុត​​មិន​ធ្លាប់​មាន​ពី​​មុខ​មក​​សម្រាប់​ប្រវត្តិសាស្ត្រ​​ពិភពលោក ។ ប៉ុន្តែ​សព្វថ្ងៃ​នេះ​បច្ចេកវិទ្យា​Print ​3D ​ ត្រូវ​បាន​គេ​រៀប​ចំ​​និង​ផលិត​បាន​ម៉ាស៊ីន​មួយ​ចំនួន​ហើយ​ ដោយ​ក្នុង​គេ​ត្រៀម​ចេញ​លក់​ក្នុង​ឆ្នាំ ២០១៥​ ​នេះ​ផង​ដែរ​​​​ ហើយ​តម្លៃ​ក៏​បាន​កំណត់​រួច​ហើយ​ដែរ​ គឺ​ខ្ទង់​១,៥០០​ដុល្លារ​ក្នុង​មួយ​គ្រឿង​ ហើយ​វា​នឹង​វិវត្តន៍​​តទៅ​​មុខ​ទៀត​ចាប់​ពី​ពេល​នេះ​តទៅ​។
. បច្ចេកវិទ្យា​និរន្តរភាព​ថ្ម​អេឡិចត្រូនិក​​ (Durable battery)​
ទម្លាប់​នៃ​​ការ​បញ្ចូល​ថ្ម​ទូរស័ព្ទ​ ឬ​ថ្ម​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ទៀត​ដ៏​សែន​ញឹកញាប់​ពី​មុន​មក​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​នៅ​ឆ្នាំ​២០១៥​នេះ ព្រោះ​បច្ចេកវិទ្យា​និរន្តរភាព​ថ្ម​អេឡិចត្រូនិក​នឹង​ត្រូវ​បាន​គេ​អភិវឌ្ឍន៍​ឲ្យ​​មាន​ភាព​ប្រសើរ​ជាង​មុន​ច្រើន​ដង​។
. ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​​ដែល​អាច​ពាក់​ជាប់​ខ្លួន​បាន​ (Wearable Technology )
ពិភពលោក​បាន​​ប្រឹងប្រែង​ជាង​ខ្លាំង​​ទៅ​លើ​បច្ចេកវិទ្យា​មួយ​នេះ (Wearable Technology ) ហើយ​ឆ្នាំ​២០១៥​ ឧបករណ៍​បច្ចេកវិទ្យា​ប្រភេទ​នេះ​​នឹង​សម្រេច​បាន​សម្រាប់​មនុស្ស​គ្រប់​គ្នា។ ឧបករណ៍​ទាំង​នេះ​រួម​មាន​ដូច​ជា សំលៀកបំពាក់​សម្រក​ទម្ងន់ (fitness trackers) នាឡិកា​smart watches វ៉ែន​តា​GoogleGlass ​ជា​ដើម​។
. រថយន្ត​បើក​ដោយ​ខ្លួន​ឯង​​​​​​​​​​​​​​​ (Smart Cars Self-driving car)
ក្រុម​ហ៊ុន​ផលិត​រថយន្ត​ល្បី​ៗ​របស់​ពិភពលោក​​ដូច​ជាAudi, BMW, Ford, General Motors និង​ Mercedes Benz ​ជា​ដើម​នឹង​បង្ហាញ​ពី​បច្ចេកវិទ្យា​ក្រោយ​របស់​ខ្លួន​មួយ​ក្នុង​ឆ្នាំ​២០១៥​​នេះ គឺ​បច្ចេកវិទ្យា​រថយន្ត​ ទៅ​កាន់​ពិភពលោក​ជា​លើក​ដំបូង ហើយ​ធានា​មនុស្ស​នឹង​តក់ស្លុត​។ ជាក់​ស្ដែង​ក្រុមហ៊ុន​Mercedes Benz ​ឬ​ Mercedes បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ទៅ​ហើយ​ជា​មួយ​នឹង​រថយន្ត​បើក​ដោយ​ខ្លួនឯង​​ដ៏​សែន​ឆ្លាត​មួយ​​ម៉ាក​​F 015 ​សម្រាប់​ឆ្នាំ​នេះ​។
. បច្ចេកវិទ្យា​មនុស្ស​យន្ត (Intelligence Robotics)
បច្ចេកវិទ្យា​មនុស្ស​យន្ត​ដ៏​សែន​ឆ្លាត​វៃ​ដែល​អាច​ជំនួស​មនុស្ស​បាន​​យ៉ាង​ច្រើន​វិស័យ​ក៏​នឹង​លេច​មុខ​ឡើង​ផង​ដែរ​នៅ​ក្នុង​ឆ្នាំ​នេះ ។ អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​អះអាង​ថា ការ​ងារ​មួយ​ចំនួន​ដែល​មនុស្ស​ធ្លាប់​ធ្វើ​នា​ពេល​កន្លង​មក​​​នឹង​ត្រូវ​​ជំនួស​ដោយ​មនុស្ស​​យន្ត​វិញ​។ ការងារ​ទាំង​នោះ​ មាន​ដូច​​ជា ការងារ​​អាន​ព័ត៌មាន សរសេរ​ព័ត៌មាន​ ការងារ​ភោជនីយដ្ឋាន​ ការ​ងារ​រោង​ចក្រ ​និង​បើក​បរ​ ឬ​អ្នក​សម្អាត​ជា​ដើម។