វិចារណៈកថា ៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក ថ្លែងអំពី បញ្ហាទន្លេមេគង្គ

វិចារណៈកថា ៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក ថ្លែងអំពី បញ្ហាទន្លេមេគង្គ
ភ្នំពេញ ៖ ពីទូកល្បាតដល់ទន្លេមេគង្គ ដែលមាននិរន្តភាពផ្លូវទឹកមួយ ក្នុងចំណោមផ្លូវទឹកដ៏សំខាន់បំផុត ក្នុងពិភព លោក ហើយជាផ្លូវទឹកមួយ ដែលខ្ញុំធ្លាប់នៅលើនោះដែរ កំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ។ យើងត្រូវធ្វើ យ៉ាងណាឲ្យភាពរស់រវើករបស់វា ផ្នែកបរិស្ថានអេកូឡូស៊ី និងសេដ្ឋកិច្ចត្រូវបានអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយ។
កាលពីជាង ៤ទសវត្សមុន ក្នុងនាមជាអនុនាវីឯក នៅក្នុងកងម៉ារីនមួយដែលមានឈ្មោះថា “brown-water Navy” ក្រុមរបស់ខ្ញុំ ហើយ និងខ្ញុំបានធ្វើដំណើរតាមទន្លេមេគង្គ នៅលើទូកយោធាមួយ របស់អាមេរិក ។ ទោះបីជានៅជុំវិញ យើងមានសុទ្ធតែទឹកក្តី តែយើងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសម្ផស្ស និងអំណាចនៃទឹកទន្លេ-ក្របី អាហារ សមុទ្រដែលយើងបានដូរគ្នា ជាមួយអ្នកនេសាទនៅនឹងកន្លែង និងព្រៃលិចទឹកនៅសងខាងទន្លេ និងឆក ។
កាលដើមឡើយ ផ្លូវទឹកទាំងនេះ ដែលគេធ្វើសង្រ្គាមលើ បានក្លាយជាផ្លូវទឹកនៃសន្តិភាព និងពាណិជ្ជកម្ម-សហរដ្ឋអា មេរិក និងប្រទេសវៀតណាម ស្ថិតនៅក្នុងសតវត្សទី២០ នៃទំនាក់ទំនងដែលមានភាពដុះដាលឡើង ។
សព្វថ្ងៃនេះ ទន្លេមេគង្គប្រឈមនឹងគ្រោះថ្នាក់ថ្មី ហើយខុសពីមុន គឺគ្រោះថ្នាក់ដែលគំរាមកំហែង ដល់មុខរបរ ប្រកប ជីវភាពរស់នៅ របស់មនុស្សរាប់សិបលាននាក់ ហើយជានិមិត្តរូប នៃហានិភ័យពីការប្រែប្រួលអាកាសធាតុ ចំពោះផែន ដីទាំងមូល។ ការអភិវឌ្ឍន៍ និងកំណើនលូតលាស់ដែលមិនធានានិរន្តភាព ។
ទោះបីជាមានការខិតខំទាំងនេះក្តី តែទន្លេមេគង្គ នៅតែស្ថិតនៅក្រោមការគំរាមកំហែងដដែល។ នៅតាមបណ្តោយ ទន្លេនេះ ដែលមានប្រវែង ២៧០០ម៉ៃល៍ តម្រូវការកាន់តែច្រើនឡើងនៃថាមពល ស្បៀង និងទឹកកំពុងតែបំផ្លាញប្រព័ន្ធ អេកូឡូស៊ីរបស់វា និងរបរចិញ្ចឹមជីវិតរបស់ប្រជាជនចំនួន ២៤០លាននាក់។ ការអភិវឌ្ឍន៍ដែលមិនធានានិរន្តភាព និង ល្បឿនយ៉ាងលឿន នៃការអភិវឌ្ឍទំនប់វារីអគ្គិសនី កំពុងតែបំផ្លាញតម្រូវការស្បៀង និងទឹករបស់មនុស្សរាប់លាននាក់ ដែលពឹងអាស្រ័យលើទន្លេនេះ ។
តើអ្វីសំខាន់? នៅកម្ពុជា ទន្លេមេគង្គទ្រទ្រង់ជីវសាស្រ្តចម្រុះដ៏សម្បូរបែបនៃតំបន់ជំរេល ដែលផ្តល់ប្រូតេអ៊ីនចំនួន ៦០% នៅកម្ពុជា។ នៅវៀតណាម ទន្លេនេះជួយស្រោចស្រព “តំបន់ជង្រុកស្រូវ” ដែលចិញ្ចឹមសេដ្ឋកិច្ច ដែលកំពុង មានការលូតលាស់យ៉ាងរហ័ស។ នៅក្នុងតំបន់ទាំងមូល ទន្លេមេគង្គគឺជាសរសៃឈាមយ៉ាងសំខាន់សម្រាប់ការដឹក ជញ្ជូនកសិកម្ម និងសម្រាប់ការបង្កើតភ្លើងអគ្គិសនី ។
ទន្លេមេគង្គ ប្រៀបបាននឹងតំបន់អាម៉ាសូនចំពោះជីវសាស្រ្តចម្រុះ ។ ត្រីរាជ និងផ្សោតទឹកសាប គឺជាសត្វ ដែលមានតែ នៅតំបន់នេះទេ ហើយអ្នកវិទ្យាសាស្រ្តកំពុងរកឃើញពូជសត្វ និងរុក្ខជាតិថ្មីៗ នៅតំបន់ដីសណ្ត ។ ពូជសត្វ និងរុក្ខជាតិ ដែលទើបរកឃើញថ្មីៗខ្លះ នៅថ្ងៃណាមួយអាចឲ្យគេអាចយកទៅធ្វើឱសថសម្រាប់សង្គ្រោះជីវិតបាន ។
គេមើលឃើញបញ្ហាប្រឈមច្បាស់។ តំបន់មេគង្គទាំងមូលត្រូវតែអនុវត្តយុទ្ធសាស្រ្តដ៏ទូលំទូលាយមួយ ដើម្បីធ្វើយ៉ាង ណាឲ្យកំណើនលូតលាស់នៅពេលអនាគត មិនប៉ះពាល់ដល់ខ្យល់ស្អាត ទឹកស្អាត ប្រព័ន្ធអេកូឡូស៊ីល្អ ។  ការសម្រេច បានភារកិច្ចដ៏សំខាន់នេះ នឹងបង្ហាញពិភពលោកឲ្យឃើញនូវអ្វីដែលអាចសម្រេចបាន។
ជោគវាសនានៃតំបន់នេះ ក៏មានផលផងដែរ ទៅលើការរស់នៅរបស់ប្រជាជន ដែលនៅឆ្ងាយពីតំបន់នេះ។ ឧទា ហរណ៍ ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជាមួយតំបន់មេគង្គបានកើនឡើងចំនួន ៤០% ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៤។ និន្នាការនេះមានន័យថា មានកំណើនការងារធ្វើសម្រាប់ជនជាតិអាមេរិក ហើយនិងកំណើនសេដ្ឋកិច្ចជាបន្ត សម្រាប់ប្រទេសនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ។
ការដោះស្រាយបញ្ហាប្រឈមនេះ បានទាមទារឲ្យយើងខិតខំធ្វើការជាមួយបណ្តាប្រទេសទាំងនេះ ដើម្បីដោះស្រាយ សេចក្តីត្រូវការពិតប្រាកដលើការអភិវឌ្ឍន៍ ក្នុងពេលយើងធ្វើការដើម្បីធ្វើឲ្យមាននិរន្តភាពបរិស្ថាន ។ ការនេះទាមទារ ឲ្យមានទិន្នន័យត្រឹមត្រូវសម្រាប់ធ្វើការវិភាគ និងធ្វើផែនការឲ្យបានត្រឹមត្រូវ ការវិនិយោគដោយភាពឆ្លាតវៃ មេដឹកនាំ រឹងមាំ និងស្ថាប័នដែលធ្វើការបានល្អ ដើម្បីគ្រប់គ្រងធនធានដ៏សម្បូរនៃតំបន់ទន្លេមេគង្គ ដើម្បីប្រយោជន៍ទាំងអស់គ្នា នៅក្នុងតំបន់នេះ ។
ដើម្បីសម្រេចបំណងនេះ យើងចូលរួមជាមួយប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម ដើម្បីផ្តើមគម្រោង ស្តីពី គំនិតផ្តួចផ្តើម នៅតំបន់មេគង្គក្រោម ។  បំណងនៃគម្រោងនេះ គឺដើម្បីបង្កើតចក្ខុវិស័យរួមមួយ នៃការធ្វើឲ្យមាន កំណើនលូតលាស់ និងឱកាសដែលទទួលស្គាល់តួនាទី នៃទន្លេមេគង្គជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច និងគោរព ចំពោះ ចំណែកនៃទន្លេនេះនៅក្នុងផ្នែកបរិស្ថាន ។
ហេតុដូច្នេះហើយ បានជានៅសប្តាហ៍នេះ (ថ្ងៃទី ២ និងទី៣ ខែកុម្ភៈ) សហរដ្ឋអាមេរិក និងរដ្ឋាភិបាលឡាវ បានរួមគ្នា រៀបចំកិច្ចប្រជុំដ៏ធំមួយ នៃមន្រ្តីជាន់ខ្ពស់មកពីប្រទេសទាំង ៥ នៅតំបន់មេគង្គក្រោម សហរដ្ឋអាមេរិក និងសហភាព អឺរ៉ុប នៅប៉ាកសេ នៃប្រទេសឡាវ ដែលជាកន្លែងប្រសប់គ្នានៃទន្លេមេគង្គ និងទន្លេ Xe Don ។ មន្រ្តីទាំងនោះ ត្រូវបាន ចូលរួមជាមួយដោយតំណាង មកពីវិស័យឯកជន និងស្ថាប័នផ្តល់អំណោយ ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពិភា ក្សាលើផែនការសម្រាប់ធានាអនាគតដែលប្រកបដោយនិរន្តភាព ។
នៅក្នុងកិច្ចប្រជុំនោះ យើងផ្តើមគម្រោង ស្តីពីគំនិតផ្តួចផ្តើមស្តីពីថាមពលនៅតំបន់ទន្លេមេគង្គ ដែលមាននិរន្តភាព។ នេះគឺជាផែនការមួយ ដែលលើកទឹកចិត្តឲ្យបណ្តាប្រទេស នៅក្នុងតំបន់ឲ្យអភិវឌ្ឍកម្មវិធី ដែលបង្វែរការវិនិយោគរបស់ គេទៅរករបៀបថ្មីៗនៃការបង្កើតថាមពល ដែលគេអាចកែច្នៃយកមកប្រើឡើងវិញបាន និងធនធានដទៃទៀត ដែល មិនធ្វើឲ្យប៉ះពាល់បរិស្ថាន ។
នេះមិនមែនជារឿងនៃការបញ្ជាឲ្យដើរតាមផ្លូវនៃការអភិវឌ្ឍណាមួយ នៅក្នុងប្រទេសទាំងនេះទេ។ ផ្ទុយទៅវិញ វាជា រឿងដែលសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ត្រូវធ្វើការជាមួយនឹងប្រទេសជាដៃគូរបស់យើង ដើម្បីបង្កើតគោល ការណ៍ណែនាំស្តីពីការអភិវឌ្ឍន៍ និងការវិនិយោគដែលមានលក្ខណៈស៊ីគ្នា ដើម្បីធានាឲ្យមានដំណើរល្អទៅមុខ នៃ សេដ្ឋកិច្ច និងបរិស្ថានយូរអង្វែង នៅតាមតំបន់ទន្លេ ។
ភាពជាដៃគូនេះ គឺជាផ្នែកសំខាន់ចាំបាច់នៃការខិតខំរួម របស់លោកប្រធានាធិបតី Obama និងរដ្ឋបាលទាំងមូលរបស់ លោក នៅក្នុងការជួយដល់ប្រជាជននៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក និងជាសញ្ញាថែមទៀត នៃការប្តេជ្ញាចិត្តរបស់យើង ដើម្បីជួយដល់ប្រទេស ប្រកាន់លទ្ធិប្រជាធិបតេយ្យ ដែលទើបរះឡើង និងដែលមានសេដ្ឋកិច្ចរស់រវើក ។
សម្រាប់ជនជាតិអាមេរិក និងប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងជំនាន់របស់ខ្ញុំ កន្លងមកទន្លេមេគង្គ គឺជានិមិត្តរូប នៃសង្គ្រាម ។ តែថ្ងៃនេះ វាជានិមិត្តរូបនៃការលូតលាស់ ប្រកបដោយនិរន្តភាព និងការគ្រប់គ្រងល្អ ៕