តិចអត់ដឹង ពាក់គ្រឿងអលង្ការ និង ត្បូងផ្ដល់ប្រយោជន៍ច្រើនណាស់ដល់សុខភាព
នាពេលបច្ចុប្បន្ននេះ មនុស្សចូលចិត្តតុបតែងខ្លួនខ្លាំងណាស់
មិនថា ប្រុសឬស្រីនោះទេ។ ការតុបតែងខ្លួននោះដែរ
គេតែងឱ្យតម្លៃទៅលើការពាក់គ្រឿងអលង្ការផ្សេងៗ
ដែលមើលទៅពិតជាទាក់ទាញ។ ទន្ទឹមនឹងការទាក់ទាញនេះដែរ
វាក៏បានផ្ដល់ផលប្រយោជន៍ដល់សុខភាពផងដែរ
តែមនុស្សមួយចំនួនមិនទាន់បានដឹងទេ។
១.គ្រឿងអលង្ការប្រាក់
១.គ្រឿងអលង្ការប្រាក់
ប្រាក់ត្រូវបានស្រូបយកទៅតាមស្បែក
ចូលក្នុងឈាម។
វាអាចជួយកាត់បន្ថយសំពាធឈាមឡើងខ្ពស់ដោយបង្កើនភាពយឺតនៃសរសៃឈាម
និងរក្សាឆ្អឹងរបស់អ្នកឲ្យមានសុខភាពល្អ។
ជាតិប្រាក់នេះក៏បានសម្រាលការឈឺចាប់ក្នុងរាងកាយបានដែរ។
២.ខ្សែដៃទង់ដែង
ខ្សែដៃដែលធ្វើពីទង់ដែងត្រូវបានគេរកឃើញថាត្រូវបានស្រូបយកដោយ ស្បែកដើម្បីអាចកាត់បន្ថយការឈឺចាប់តាមសន្លាក់ និង ការរលាក។ អ្នកដែលមានជំងឺរលាកសន្លាក់ដែលត្រូវបានគេឲ្យយោបល់ពាក់ខ្សែដៃ ទង់ដែងព្រោះវាអាចបំបាក់ការឈឺចាប់មួយចំនួន។
៣.មាស

វាមានលក្ខណៈសម្បត្តិដ៏អស្ចារ្យដែលអាចប្រឆាំងនឹងការរលាក និងធ្វើឲ្យអ្នកជាមនុស្សមានជំនឿចិត្ត។ មាសបានសម្រួលដល់អ្នកជំងឺថប់អារម្មណ៍ និងបង្កើនការផលិតថាមពល។ ពេលអ្នកបានពាក់មាស អ្នកនឹងមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង។
៤.គុជខ្យង

គុជខ្យងអាចព្យាបាល និង ទប់ទល់រក្សាតុល្យភាពអារម្មណ៍របស់មនុស្ស។ វាក៏ជួយព្យាបាលអ្នកជំងឺផ្នែករលាកបំពង់រំលាយអាហារ និងជំងឺបេះដូង។
៥.ត្បូងពណ៌លឿង

ចាប់តាំងពីបុរាណកាលមកត្បូង ពណ៌លឿងចាស់នេះត្រូវបានគេប្រើដើម្បីបន្ថយអាការឈឺចុករោយកញ្ចឹង ក ក្បាល។ ប្រសិនបើអ្នកបានពាក់ខ្សែកដែលធ្វើពីត្បូងពណ៌លឿងចាស់មួយ, អ្នកនឹងទទួលបានការសង្គ្រោះពីភាពអស់កម្លាំង និងថប់បារម្ភ។
៦. កណ្ដៀងពណ៌ស្វាយ

កណ្ដៀងពណ៌ស្វាយគឺជាត្បូងដែលសក្ដិសមនឹងមនុស្សដែលមានគំនិត ស្ងប់ស្ងាត់និងផ្ដល់ឲ្យអ្នកនូវការសង្គ្រោះពីការថប់អារម្មណ៍។ បុគ្គលដែលមានការប្រែប្រួលអារម្មណ៍ជាញឹកញាប់ តូចចិត្ត អាចពាក់វាបានដើម្បីនាំមកនូវសេចក្ដីសុខសាន្ត និងសុភមង្គល។
៧.ត្បូងមរកតពណ៌ខៀវបៃតង

ត្បូងនេះ គឺល្អសម្រាប់ធ្មេញ ប្រព័ន្ធរំលាយអាហារ និងភ្នែករបស់មនុស្ស។ វានាំមកនូវថាមពលវិជ្ជមាន និងសុភមង្គលដល់មនុស្សម្នាក់ដែលបានពាក់វា។
ប្រែសម្រួល៖មុន្នី រម្យ
ប្រភព៖boldsky

No comments:
Post a Comment