ភ្នំពេញក្រោន៣នាក់ និងជើងទឹកម្នាក់ចូលរួមជាមួយ U-16 កម្ពុជាទៅម៉ាឡេស៊ី ព្រឹកមិញ
ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ ១៦ ឆ្នាំ (U-16) មានកីឡាករចំណូលថ្មី៤រូបក្នុងនោះមកពីភ្នំពេញក្រោន ៣នាក់ និងមកពីក្លិបបាល់ទាត់ជើងទឹកម្នាក់ សម្រាប់ចូលរួមប្រកួតមិត្តភាពជាមួយ U-16 ម៉ាឡេស៊ីនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ នៅកីឡដ្ឋាន Padang Akademi Bolasepak Malaysia ប្រទេសម៉ាឡេស៊ី បន្ទាប់មកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ បន្តទៅប្រទេសសិង្ហបុរី ដើម្បីចូលរួមប្រកួតបាល់ទាត់វគ្គជម្រុះពានរង្វាន់ 2016 AFC U-16 Championship ដែលសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ។
កីឡាករ ឈឿង វិស៊ីនុ
លោក Iki Yusuke គ្រូបង្វឹកជម្រើសជាតិ U-16 កម្ពុជាបានឲ្យដឹងថា កីឡាករមកពីភ្នំពេញក្រោនគឺឈ្មោះ យ៉េត ចិត្រា លេងតំបន់ការពារកណ្ដាល, សិន កក្កដា ខ្សែបម្រើ និងយឿ សាហ្វី ជាខ្សែការពារកណ្ដាល ព្រមទាំងកីឡាករមកពីក្លិបជើងទឹក ឈឿង វិស៊ីនុ ជាខ្សែការពារ។ មូលហេតុដែលជ្រើសរើសកីឡាករនៅតំបន់ការពារច្រើនជាងនៅតំបន់ផ្សែងៗ ដោយសារលោកសម្លឹងឃើញថា តំបន់ការពាររបស់ U-16 កម្ពុជាមិនទាន់ល្អដល់កម្រិតដែលចង់បាន។
លោកគ្រូរូបនេះបានបន្ថែមថា តំបន់ប្រយុទ្ធជាក៏ជារឿងសំខាន់មួយដែលគួរតែកែប្រែបន្ថែមទៀតដូចជាល្បឿន និងភាពវ័យឆ្លាតក្នុងការបង្កើតឱកាសឲ្យបានច្រើនជាងមុន។ ជាមួយគ្នានោះដែរប្រធានក្រុមជម្រើសជាតិ U-16 កម្ពុជា ស៊ឺត ណាវ៉ា ក៏បានប្រាប់ឲ្យដឹងដែរថា កូនក្រុមរបស់គេនៅតំបន់ប្រយុទ្ធហាក់នៅមានកម្រិតមិនទាន់ល្អដែលអាចរកគ្រាប់បាល់បានច្រើននៅឡើយ ប៉ុន្តែពួកគេ នឹងខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើឲ្យបានល្អដល់កម្រិតដែលអាចទទួលយកបាន។
ក្រុមជម្រើសជាតិ U-16 កម្ពុជាទើបតែបានបញ្ចប់ភារកិច្ចប្រកួតពានរង្វាន់ 2105 AFF BIDC U-16 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីពេលកន្លងទៅ ដោយកម្ពុជាបានធ្លាក់ក្នុងពូល ប៉ុន្តែពេលនោះគ្មានឈ្មោះកីឡាករចំណូលថ្មីទាំង៤នាក់ខាងលើនេះឡើយ៕

កីឡាករ យ៉េត ចិត្រា

កីឡាករ យឿ សាហ្វី

កីឡាករ សិន កក្កដា
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា
No comments:
Post a Comment