វិធីសាស្ត្រ6ចំណុចនៃការបើកបរក្នុងរដូវភ្លៀងធ្លាក់រួចពីគ្រោះថ្នាក់ចរាចរណ៍
វិធីសាស្ត្រ6ចំណុចនៃការបើកបរក្នុងរដូវភ្លៀងធ្លាក់រួចពីគ្រោះថ្នាក់ចរាចរណ៍
ការបើកបរក្នុងអំឡុងរដូវភ្លៀងធ្លាក់មាន
កត្ដាបីធំៗដែលបង្កើនហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ដែល
បង្កឡើងដោយយានយន្តរួមមាន ការកាត់បន្ថយទំនាញ
ភាពចុះខ្សោយនៃលទ្ធភាពមើលឧបសគ្គ
និងឥរិយាបថរបស់អ្នកបើកបររថយន្ត ។
ដូចនេះដើម្បីរួមចំណែកកាត់បន្ថយក៏ដូចជាបង្ការ
នូវឧប្បត្តិហេតុគ្រោះថ្នាក់កើតមានឡើងនៅរដូវធ្លាក់ភ្លៀងសូមលើ
កយកនូវវិធីសាស្ត្រងាយៗ៦ចំណុចមកបង្ហាញដូចតទៅ ៖
-
ចូរប្រុងប្រយ័ត្នឱ្យខ្ពស់បំផុតក្នុងស្ថានភាពផ្លូវព្រោះ
អំឡុងពេលអាកាសធាតុព្យុះខ្លាំងអ្នកបើកបរអាចភ័ន្តច្រឡំ
ផ្លូវ ។ ដូច្នេះគួរបើកបរក្នុងល្បឿនយឺតៗ
ទើបលោកអ្នកអាចឆ្លើយតបទៅនឹងស្ថានភាពផ្លូវបាន
ហើយថែមទាំងអាចគេចពីគ្រោះថ្នាក់ជាយថាហេតុពីអ្នកបើកបរ
ដទៃ
ទៀត ។
ទៀត ។
-
ប៉ាន់ស្មានទុកមុននៅពេលលោកអ្នកត្រូវបើកអែបខាង
ហើយឈប់រថយន្ត ។
ភាពសើមនៃហ្វ្រាំងគឺជាក្ដីកង្វល់មួយសម្រាប់អ្នកបើកបរពី
ព្រោះថាប្រព័ន្ធហ្វ្រាំងទាំងនោះនឹងមិនដំណើរការប្រកបដោយ
ប្រសិទ្ធភាពឡើយនៅពេលអ្នកជាន់ហ្វ្រាំងបញ្ឈប់យានយន្តហើយ
ប្រព័ន្ធហ្វ្រាំងនឹងបង្កើនសម្ពាធបន្តិចម្ដងៗ
រហូតដល់អ្នកបញ្ឈប់ទាំងស្រុង ។
នៅពេលបន្តដំណើរចូរលោកអ្នកជាន់ហ្វ្រាំងថ្នមៗដើម្បី
សម្ងួតជាតិទឹកនៅសំណុំហ្វ្រាំង ។
ការធ្វើបែបនេះនឹងការពារអ្នកពីការរអិល
ឬបាត់បង់ម្ចាស់ការខណៈពេលជួបឧបសគ្គខាងមុខហើយជាន់
ហ្វ្រាំងបន្ថយល្បឿនយានយន្ត ។
-
ចូរកុំបើករថយន្តនៅពីក្រោយរថយន្តរបស់គេកៀកគ្នាឱ្យសោះ ។
ការធ្វើបែបនេះគឺដើម្បីឱ្យអ្នកងាយគេចឬជាន់ហ្វ្រាំងបន្ថយ
ល្បឿនយានយន្តភ្លាមៗនៅពេលរថយន្តខាងមុខជួបឧបសគ្គចំពោះមុខ
ហើយជាន់ហ្វ្រាំងបញ្ឈប់ទាំង
បង្ខំ ។
- ចូរប្រើប្រាស់ភ្លើងសញ្ញាឱ្យបានត្រឹមត្រូវពិសេសនៅពេលភ្លៀង ធ្លាក់ លោកអ្នកគួរបើកភ្លើងមុខដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធ ភាពមើលឧបសគ្គខាងមុខ ។ ចូរសីុផ្លេនៅពេលបន្ថែមជែងរថយន្តដទៃ ។
- ប្រសិនជាអាចចូរបើកចៀសតំបន់ដក់ទឹក ឬទឹកលិច ។ បើកបរប្រកាន់យកចំណែកផ្លូវកណ្ដាលឬទីទួលដែលទឹកមិនអាច ជ្រាបចូល
បាន ។ បើស្ថានភាពផ្លូវត្រូវជន់លិចក្នុងជម្រៅជ្រៅសូមឈប់ ឬអែបចតរថយន្តលើចិញ្ចើមផ្លូវឬកន្លែងសមគួរណាមួយសិន មុនបន្តដំណើរទៅមុខទៀតបង្ការកុំឱ្យខូចម៉ាសីុនរថយន្ត ។
ការប្រើប្រាស់សម្បកកង់រថយន្តក៏ជាកត្ដាមួយ
សំខាន់ដែរពីព្រោះថាតាមការឱ្យដឹងពីអ្នកឯកទេសរបស់
ក្រុមហ៊ុនផលិតសម្បកកង់រថយន្តមួយបានលើកឡើងថា
សម្បកកង់រថយន្តមួយចំនួនមានប្រសិទ្ធភាពចំពោះការបើកបរនៅ
រដូវភ្លៀងពោលគឺវាមានកម្លាំងទំនាញល្អក្នុងស្ថានភាពផ្លូវ
រអិល ៕បង្ខំ ។
- ចូរប្រើប្រាស់ភ្លើងសញ្ញាឱ្យបានត្រឹមត្រូវពិសេសនៅពេលភ្លៀង ធ្លាក់ លោកអ្នកគួរបើកភ្លើងមុខដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធ ភាពមើលឧបសគ្គខាងមុខ ។ ចូរសីុផ្លេនៅពេលបន្ថែមជែងរថយន្តដទៃ ។
- ប្រសិនជាអាចចូរបើកចៀសតំបន់ដក់ទឹក ឬទឹកលិច ។ បើកបរប្រកាន់យកចំណែកផ្លូវកណ្ដាលឬទីទួលដែលទឹកមិនអាច ជ្រាបចូល
បាន ។ បើស្ថានភាពផ្លូវត្រូវជន់លិចក្នុងជម្រៅជ្រៅសូមឈប់ ឬអែបចតរថយន្តលើចិញ្ចើមផ្លូវឬកន្លែងសមគួរណាមួយសិន មុនបន្តដំណើរទៅមុខទៀតបង្ការកុំឱ្យខូចម៉ាសីុនរថយន្ត ។
No comments:
Post a Comment