បុរសវ័យចំណាស់ម្នាក់ទទួលទានតែនំប៉័ង និងទឹកអស់រយៈពេល4ឆ្នាំ ដើម្បីប្រឆាំងរដ្ឋាភិបាលឥណ្ឌាដែលរឹបអូសយកដីរបស់គាត់
បុរសវ័យចំណាស់ម្នាក់ទទួលទានតែនំប៉័ង និងទឹកអស់រយៈពេល4ឆ្នាំ ដើម្បីប្រឆាំងរដ្ឋាភិបាលឥណ្ឌាដែលរឹបអូសយកដីរបស់គាត់
បុរសជនជាតិឥណ្ឌាវ័យ៧៥ឆ្នាំ លោក Suk umaran
Menon ទទួលទានតែនំប៉័ង និងទឹកអស់រយៈពេល៤ឆ្នាំ
ជាអាហារប្រចាំថ្ងៃដើម្បីប្រឆាំងរដ្ឋាភិបាលឥណ្ឌា
ដែលរឹបអូសយកដីកសិដ្ឋានរបស់គាត់ ។ លោក Sukumaran Menon
រស់នៅក្នុងទីក្រុង Bang-lore ប្រទេសឥណ្ឌា ។
ជារៀងរាល់ព្រឹក
រូបលោកតែងតែអង្គុយលើបង់នៅក្រៅរបងឧទ្យានជាតិ Mahatma Gandhi Park
ផ្លូវM.G ដោយកាន់ឆត្រម្ខាងដើម្បីការពារកម្ដៅថ្ងៃ ។
នេះជាអាកប្បកិរិយាបង្ហាញថា លោកតវ៉ាប្រឆាំងជាមួយរដ្ឋាភិបាលឥណ្ឌា
ដែលរឹបអូសយកដីកសិដ្ឋានរបស់លោក ។
ការតវ៉ាប្រឆាំងមួយក្នុងចំណោមការតវ៉ាប្រឆាំងដទៃទៀតគឺលោក
Sukumaran Menon បានធ្វើនៅSamadhana Upavasa Satyagraha
ដែលជាទីលានប្រឆាំងភាពអយុត្ដិធម៌ដោយមិនបានទទួលទានអ្វីទាល់តែសោះ
ចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៦ល្ងាច ។ លោកមិនបានកាន់បដា
ឬខិត្ដប័ណ្ណតវ៉ាប្រឆាំងណាមួយទេ
តែលោកបានធ្វើឱ្យអ្នករស់នៅក្នុងភូមិ
ជាពិសេសអ្នកដំណើរមានការងឿងឆ្ងល់ពីអាកប្បកិរិយារបស់លោក ។
លោក Sukumaran Menon និយាយថា
រឿងរឹបអូសយកដីរបស់គាត់ ដោយរដ្ឋាភិបាលនេះ កើតឡើងក្នុងឆ្នាំ១៩៩៦
រដ្ឋាភិបាលរួមជាមួយអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ Karnataka
Industrial Areas Development Board (KIADB) ទន្ទ្រានយកដីរបស់គាត់
ដោយអះអាងថា បានជាដីគម្រោងសាងសង់របស់រដ្ឋ ។
ក្រៅពីឈរមើលទាំងឈឺចាប់ លោក Sukumaran Menon
និងភរិយាមិនអាចធ្វើអ្វីបានទេ ។
ការរឹបអូសយកដីកសិដ្ឋាននេះមិនបានផ្ដល់សំណងអ្វីជាការដោះដូរទេ ៕

No comments:
Post a Comment