នេះ​ខ្សែ​ភាពយន្ត​ខ្មែរ វាយប្រហារ​​ខ្នាត​ធំ​លំដាប់​អន្តរជាតិ​ប្រើ​ទុន​ជាង​កន្លះ​លាន​ដុល្លារ!

នេះ​ខ្សែ​ភាពយន្ត​ខ្មែរ វាយប្រហារ​​ខ្នាត​ធំ​លំដាប់​អន្តរជាតិ​ប្រើ​ទុន​ជាង​កន្លះ​លាន​ដុល្លារ!

“ស្បែក​គង់” គឺ​ជា​ខ្សែ​ភាពយន្ត​បាញ់ វាយប្រហារ​របស់​ខ្មែរ​លើក​ដំបូង​ខ្នាត​អន្តរជាតិ​ប្រើ​ដើម​ទុន​ជាង​កន្លះ​ លាន​ដុល្លារ​ត្រៀម​នឹង​ដាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ។
​ខ្សែ​ភាពយន្ត​បាញ់​ប្រហារ​ខាង​លើ ជា​របស់​ផលិតកម្ម Angkor Picyure ដែល​​និពន្ធ និង​ដឹក​នាំ​ដោយ​លោក ប៉ុល វិបូ ហៅ នីត។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ផលិតករ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ឱ្យ​ ដឹង​ថា​ ខ្សែ​ភាពយន្ត​ខ្នាត​ធំ​រឿង”ស្បែក​គង់” នេះ​សម្រិតសម្រាំង​ជា​ខ្លាំង​មុន​នឹង​ដាក់​ដំណើរការ​ចេញ​ថត ហើយ​អ្វី​ដែល​ពិសេស​​គឺ​ប្រើ​ដើម​ទុន​ច្រើន​រហូត​ជាង​កន្លះ​លាន​ដុល្លារ​​ ដើម្បី​ត្រៀម​ប្រឡូក​ក្នុង​ទីផ្សារ​សមាហរណកម្ម អាស៊ាន​ឆ្នាំ​២០១៥​ខាង​មុខ។
ផលិតករ ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ដូច្នេះ៖”បើ​តាម​ខ្ញុំ​ដឹង​រឿង​នេះ​គេ​ផលិត​ សម្រាប់​ប្រឡូក​ពេល​កម្ពុជា​​ចូល​​សមាហរណកម្ម អាស៊ាន​។ គេ​ប្រើ​ទុន​ច្រើន​ ជាង​៥០​ម៉ឺន​ដុល្លារ​ឯណោះ”។
ខ្សែ​ភាពយន្ត​ខ្នាត​ធំ​លំដាប់ ​ថ្នាក់​​អន្តរជាតិ​រឿង”ស្បែក​គង់” ប្រជុំ​គ្រប់​រសជាតិ​ ទាំង​ការ​បាញ់ វាយប្រហារ ឆុតឆាក​ស្នេហា ​ការ​លេង​ជា​មួយ​ពស់ ជា​មួយ​តោ​ជា​ដើម​ដែល​ធានា​ថា​ទស្សនិកជន​ប្រាកដ​ជា​ចាប់​អារម្មណ៍​នៅ​ពេល​​ ដាក់​បញ្ចាំង​តាម​រោង​កុន​នា​ពេល​ខាង​មុខ។

ផលិតករ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខាង​លើ​បង្ហាញ​ពី​សុទិដ្ឋនិយម​ថា​​នឹង​ទទួល ​ការ​គាំទ្រ​ខ្ពស់​ពី​ទស្សនិកជន​​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​នៅ​ពេល​ដាក់​បញ្ចាំង​លើ​ទីផ្សារ។
រឿង​ខ្មែរ​ដែល​ ចំណាយ​ដើម​ទុន​ច្រើន​លើសលប់​ខាង​លើ​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បីៗ​ មាន​ដូច​ជា​លោក ញ៉ែម សុគន្ធ លោក អ៊ុន សិទ្ធា កញ្ញា ឌុច លីដា និង​តារា​សម្ដែង​ល្បីៗ​ជា​ច្រើន​រូប​ទៀត៕
ចង់​ដឹង​ថា​តើ​រឿង”ស្បែក​ គង់” ដែល​ចំណាយ​ដើម​ទុន​រហូត​ជាង​កន្លះ​លាន​ដុល្លារ​នេះ​ទាក់ទាញ​ការ​ចាប់​ អារម្មណ៍​ប៉ុណ្ណា សូម​ទស្សនា​ trailer រឿង​ខាង​ក្រោម។