រសៀលនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យក្រសួងការពារជាតិបញ្ចេញរថយន្តយោធា១៥០គ្រឿងទៅជួយដឹកពលករនៅច្រកប៉ោយប៉ែត
រសៀលនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យក្រសួងការពារជាតិបញ្ចេញរថយន្តយោធា១៥០គ្រឿងទៅជួយដឹកពលករនៅច្រកប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១២
មិថុនា ២០១៤នេះ
បានបញ្ជាឲ្យក្រសួងការពារជាតិបញ្ចេញរថយន្តយោធាចំនួន១៥០គ្រឿង
ចេញអន្តរាគមន៏ទៅជួយដឹកពលករខ្មែរដែលអាជ្ញាធរថៃបានចាប់បញ្ជូន
មកឲ្យកម្ពុជាវិញនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ នេះបើយោងតាមលោក ង៉ោ
ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត
ដែលបា្រប់កោះសន្តិភាពនៅប៉ុន្មាននាទីមុនេះ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព
បានបញ្ចាក់ឲ្យដឹងទៀតថា នៅម៉ោង៣និង១០នាទីរសៀលថ្ងៃព្រហស្បតិ៍នេះ
ចរាចរណ៏នៅរង្វង់មូលប៉ោយប៉ែត
ក៏ដូចជានៅខ្លោងទ្វារច្រកប៉ោយប៉ែតពោរពេញដោយពលករនិងមានការកកស្ទះ
ចរាចរណ៏នោះថែមទៀត ។
សេចក្តីរាយការណ៏បានបន្តថា
នៅពេលនេះដែរក្រុមអង្គការជាតិនិងអន្តរជាតិនានា និង អាជ្ញាធរដែនដី
ក៏ដូចជាកាកបាទក្រហមកម្ពុជាបានសហការគ្នាជួយដឹកពលករ
ទៅស្រុកកំណើតវិញយ៉ាងមមាញឹក ៕
No comments:
Post a Comment