អ្នកគ្មាន​ដីធ្វើបាតុកម្ម​ហិង្សា មេខ្លោង​គប់ដប​សាំង

អ្នកគ្មាន​ដីធ្វើបាតុកម្ម​ហិង្សា មេខ្លោង​គប់ដប​សាំង

ខេត្ត​កំពង់​ឆ្នាំង​​ ៖ ​បើ​ទោះ​បី​​​មាន​ការ​​សម្រប​សម្រួល​​​និង​បាន​ដោះ​ស្រាយ​​ទទួល​ផល​វិជ្ជ​​ មាន​​ជា​បន្ត​បន្ទាប​់​​របស់​គណៈ​​កម្ម​ការ​​ចម្រុះ​ខេត្ត​ ​​រវាង​ក្រុម​​ហ៊ុន​​ ខេ​ឌី​ស៊ី​ ​​ជា​មួយ​​​អ្នក​ភូមិ​ទ្ប​ពាង​ ​កន្លង​ទៅ​​បាន​មួយ​ភាគ​​ធំ​​យ៉ាង​ណា​ក្តី​ ​ក៏នៅ​មាន​​ក្រុម​អ្នក​តវ៉ា​​មួយ​ក្តាប់​​​តូច​ ជា​បង​ប្អូន​​​និង​គ្នា​​ដែល​​គេ​ស្គាល​់​ច្បាស់​​ថា​ គ្មា​ន​ដី​​មួយ​​ចំអាម​សោះ​ នៅ​តែ​​បន្ត​​​សកម​្ម​ភាព​តវ៉ា​​ផ្កាប់​មុខ​​​ឥ​ត​ឈប់​ឈរ​​។
ចំណែក​​អ្នក​ភូមិ​មួយ​ភាគ​ធំ​ ​​ក្នុង​ភូមិ​ទ្ប​ពាង​ ​ដែល​ធ្លាប់​តវ៉ា​​ពី​មុន​​មក​​បាន​បញ្ឈប់​​​សកម្ម​ភាព​​តវ៉ា​ហើយ​ ព្រោះ​​ពួក​គេ​​បាន​ទទួល​​ប្រាក់​ឧបត្ថម្ភ​​ដោះ​ស្រាយ​​គោល​​នយោ​បាយ​​ពី​ ក្រុម​ហ៊ុន​​​បាន​សម​​ស្រ​ប​ ធ្វើ​ឱ្យ​​ក​ម្លាំង​តវ៉ា​​​បាន​ចុះ​​ថយ​​ស្ទើរ​អស់​​ ។ ​​ដោយ​សារ​​គ្មាន​កម្លាំង​​​រួម​តវ៉ា​​ ស្រាប់​តែ​​មេ​ក្លោង​ការ​តវ៉ា​នេះ​ បាន​ងាក​ទៅ​កែន​​កង​​ប្រមូល​ប្រជា​ពល​រដ្ឋ​​ភូមិ​ជិត​ខាង​​ឈ្មោះ​បឹងកក់​ មក​ជួយ​​ជា​កម្លាំង​​តវ៉ា​​បន្ថែម​ទៀត​ ​ហើយ​កាន់​តែ​​ព្រហើន​​និង​មិន​គោរព​ច្បាប់​​ទៀត​ផង ​រហូត​ដល់​​ហា៊​ន​បិទ​​ផ្លូវ​ជាតិ​លេខ​៥ ​ធ្វើ​ឱ្យ​ស្ទះ​ចរាចរណ៍​​ជ​ិត​មួយ​​ម៉ោង ព្រម​ជា​មួយ​​​​កា​​រគប់​​ដប​សាំង​​បញ្ជេះ​​ពេញ​ថ្នល់​​ជាតិ​​សើច​លេង​យ៉ាង​ ​សប្បាយ​​ ដែល​គេ​និយាយ​​ថា​ ពួក​គេ​​នេះ​មក​ពី​​ស្រវឹង​​​ដាប​​គ្រប់​គ្នា​ ​ព្រោះ​​​មុន​មក​​តវ៉ា​មាន​​មេខ្លោង​​ធំ​​ទិញ​ទឹក​​ត្នោត​ជូ​​ឱ្យ៤-៥​​ប៊ី​ ដុង​​ផឹក​លេច​ថ្លើម​ ដើម្បី​​ធ្វើ​ផ្គរ​ធ្វើ​រន្ទះ​ ។
ជាក់​ស្តែង​​នៅ​ព្រឹក​​​ថ្ងៃ​ទី​​​​​១១ មិថុនា ​​នៅ​ម៉ោង​​ប្រហែល​​ជិត​៧​ព្រឹក ​ក្រុម​អ្នក​តវ៉ា​ផ្កាប់​មុខ​​ដឹក​នាំ​ដោយ​​ឈ្មោះ រាជ​ ​សី​ម៉ា ​ឈ្មោះ ​ពិត​ ប្រាក​ដ​ ​គឺ​ស្ងួន​ ញៀន ជា​មួយ​ប្អូន​ប្រុស​ឈ្មោះ​ ស្ងួន​ ​ញឿន​ ​និង​ប្រពន្ធ​ឈ្មោះ ​អុំ​ សុភី ​បាន​ដឹក​នាំ​​​បង​ប្អូន​​របស់​ខ្លួន​​ប្រហែល​​ជាង​១០​នាក់ ​រួម​ទាំង​អ្នក​ភូមិ​​បឹង​កក​់ ​ដែល​ពី​មុន​​មក​ម​ិន​ដែល​ឃើញ​​តវ៉ា​សោះ​ សរុប​ជាង​​៤០​នាក​់ ​បាន​នាំ​គ្នា​​ដើរ​ដង្ហែ​​ជា​ក្បួន​​ចេញ​តាម​ថ្នល់​ជាតិ​លេខ​​៥ ចាប់​ពី​ភូមិ​​សូវង្ស​ ​រហូត​មក​ដល់​​មុខ​ផ្សារ​​តាជេស ​​​ហើយ​បាន​បញ្ចេញ​​​សកម្ម​ភាព​​បិទ​ផ្លូវ​​ជាតិ​តែ​ម្តង​នៅ​ម៉ោង​​៩​ព្រឹក​ ថ្ងៃ​ដដែល ។ ​​ខណៈ​ពេល​​ធ្វើ​សកម្ម​ភាព​​បិទ​ផ្លូវ​នេះ មាន​មេ​ក្ខោង​​ឈ្មោះ ស្ងួន ​ញឿន​ ​ជាប្អូន​របស់​​ឈ្មោះ រាជ​ សីម៉ា​ ​ហៅ​ញៀន​ បានយក​​​ដប​សាំង​​ចេញ​ពី​រទេះ​​រុញ ដែល​ដាក់​ក្មេង​ៗ​​​អែប​ជា​មួយ​ដុត​គុប​មក​លើ​ថ្នល​់ជាតិ​ ព្រម​​ជាម​ួយ​​នឹង​​ការ​ដុត​​គីប​​បំផ្ទុះ​​ជា​សំទ្បេង​​ផង​​ដែរ ។
ប៉​ុន្តែ​មិន​បាន​បង្ក​រង​របួស​​នរណា​ម្នាក​់​​​ទ្បើយ ក្រៅ​ពី​​ក្រុម​អ្នក​តវ៉ា​​ម្នាក​់​ជា​ស្ត្រី​​បាន​មុត​ជើង​​នឹង​អំបែង​​ដប​ សាំង​​បែក​លើ​ថ្នល់​​ជាតិ​របស់​​ក្រុម​ខ្លួ​ន​ឯង ។ ​ក្នុង​ប្រឆាំង​​នេះ​​​ ​គេ​ឃើញ​​ឈ្មោះ​ ​ស្ងួន​ ញឿន​ ​បាន​គប់​ដប​សាំង​​ជា​ច្រើន​ដប​​បណ្តាល​ឱ្យ​​ឆេះ​លើ​ថ្នល់​​ជាតិសន្ធោ​សន្ធៅ ​ ចំណែក​ឈ្មោះ ស្ងួន​ ញៀន​ ​ហៅ​រាជ​​ សីម៉ា ​​ជា​​ល្បង​ធំ​ ជា​មួយ​ឈ្មោះ ​អុំ សុភី ​ជាប្អូន​ថ្លៃ​​ កាន់​ក្បាល​មេ​ក្រូ​ជេរ​ប្រទេច​​មក​លើ​អាជ្ញាធរ​​ និង​ក្រុម​ហ៊ុន​​​យ៉ាង​​ចាស់​ដៃ​ ​រួម​ទាំង​​ស្ថាប័ន​តុលាការ​ផង​ដែរ​ ​ដោយ​ចោទ​ថា អាជ្ញាធរ​ខេត្ត​ ស្រុក​ រើស​អើង​ក្រុម​អ្នក​តវ៉ា​​របស់​ពួក​គេ ​និង​សាលា​ដំបូង​ខេត្ត​​​មិន​ឯក​រាជ្យ​​ជា​ដើម ។ ​​នៅ​ម៉ោង​​៩និង​៤០​នាទី​​ព្រឹក​ថ្ងៃ​ដដែល​ មន្ត្រី​​សាលា​​ស្រុក​កំពង់​​ត្រទ្បាច​​ម្នាក់​បាន​​ចូល​ទៅ​សម្រប​សម្រួល ហើយ​ទទួល​យក​ពាក្យ​តវ៉ា​​របស់ពួក​គេ ​​ទើប​ពួក​គេ​​ព្រម​រំសាយ​​ត្រទ្បប់​​មក​ផ្ទះ​វិញ​ ។
ការ​តវ៉ា​​បិទ​ផ្លូវជា​​សាធារណៈ​​នេះ ធ្វើ​​ឱ្យ​អ្នក​ដំណើរ​​មាន​ការ​ក្តៅ​​ប្រហាយ​​ជា​ខ្លាំង​ ព្រោះ​បាន​​ស្ទះ​ចរាចរណ៍​ជាង​​កន្លះ​ម៉ោង​ ។ ក្នុង​ការ​តវ៉ា​​នោះ គេ​សង្កេតឃើញ​​ លោក ដួង ​ចិត្រា ​ប្រធាន​គណ​បក្ស​​សង្គ្រោះជាតិ​​ខេត្ត ​មាន​វត្ត​មាន​​​ក្នុង​ពេល​នោះ​ដែរ ។ ចំណែក​​កម្លាំង​សមត្ថ​កិច្ច​​វិញ ​មិន​បាន​​ធ្វើ​អ្វី​​ប៉ះ​​ពាល​់ដល់​ក្រុម​អ្នក​តវ៉ា​នោះ​ទ្បើយ ​គឺ​បាន​ត្រឹម​​​តែ​​ដើរ​តាម​​ឃ​្លាំ​មើល​​ និង​សម្រួល​ចរាចរណ៍​​តែ​ប៉ុណ្ណោះ រហូត​ដល​់​ពេល​​ក្រុម​នេះ​​ចេញ​ផុត​ពី​បិទ​ផ្លូវ​ជាតិ ​ទើប​នាំ​គ្នា​ទៅ​បើក​ផ្លូវ​វិញ ​។ ​​ប​៉ុន្តែ​បើ​តាម​ដឹង​កម្លាំង​​ទាំង​នោះ​​ពិតជាមិន​ទុក​ឱ្យ​​ក្រុម​អនា​ ធិបតេយ្យ​​នេះ បង្ក​ភាព​​អុក​ទ្បុក​​បាន​ទ្បើយ ​គឺ​​កុំ​ឃើញ​​ខ្លា​ក្រាប​ ស្មាន​ថា​ខ្លា​ខ្លាច​ ​នេះ​គឺ​ជា​យុទ្ធ​សា​ស្ត្រ​ សម្រាប់​​សន្តិ​ភាព​របស់​​ក​ម្លាំង​សមត្ថ​កិច្ច​​តែ​ប៉​ុណ្ណោះ​ ​បើ​​កុំ​រំសាយ​​ទាន់​ប្រហែល​​ត្រូវ​​ដំបង​​ក្បាល​ខ្លះ​ៗ​​មិន​​ខាន​ ។
គួរ​កត់​សម្គាល់​​ថា កន្លង​មក​ក្រុម​ហ៊ុន​​បាន​​​ទទួល​​ពាក្យ​បណ្តឹង​​តវ៉ា​ចំនួន​​២២​គ្រួសារ​​ នៅ​សាលា​ដំបូង​​ខេត្ត ​តែ​ដោយ​​លោក​ ស​ំ ច័ន្ទគា​​ ម​ន្ត្រី​​សិទ្ធិ​​មនុស្ស​​ប្រចាំ​​ខេត្ត​ ដែល​គេ​សង្ស័យ​​ជា​មេ​​ខ្លោង​​ធំ​ប្រាប់​ថា​ សុំ​បញ្ជូន​អ្នក​តវ៉ា​​ខ្លះ​ទៀត​ ​ដែល​មាន​ពាក្យ​បណ្តឹង​​នៅ​ភ្នំ​ពេញ​ ​ទើប​ក្រុម​ហ៊ុន​សម្រេច​ទទួល​យក ​​ដែល​សរុប​មាន​​ចំនួន​​៥២​គ្រួសារ​ ហើ​យ​ក៏​បាន​​​បង្កើត​គណៈ​​កម្ម​ការ​​ចម្រុះ​​មួយ ដែល​កាល​ណោះ​ ​មាន​លោក​ជំទាវ​​ ដោក សុទ្ឋា​ ​អភ​ិបាល​រង​ខ​េត្ត ជា​ប្រធាន​និង​មាន​សមាសភាព​ចំនួន​៩រូប​ ​ជាសមាជិក​​ក្នុង​នោះ​​ មាន​​លោក សំ ច័ន្ទគា ​ជាមន្ត្រី​សិទ្ធិ​​មនុស្ស​​អាថ​ហុក ​ប្រចាំ​​ខេត្ត​​ផង​ ក៏​ជាសមាជិក​​ម្នាក់​ដែរ ។​​
ក្រុ​ម​គណៈ​​កម្ម​ការ​​ចម្រុះ​​បាន​​ ប្រជុំ​​សម្រប​សម្រួល​​ជាច្រើន​​លើក​ជា​មួយ​ប្រជា​ពល​រដ្ឋ​​ និង​ក្រុម​ហ៊ុន​​ហើយ​ក៏​បាន​​ឈាន​ដល់​ការ​ដោះ​ស្រាយ​ជា​បន​្ត​បន្ទាប់​ ដោយ​មាន​អ្នក​ស័្ម​គ្រ​ចិត្ត​​មក​ទទួល​យក​​ប្រាក​់​​​ឧបត្ថម្ភ​​ជា​គោ​ល​ នយោបាយ​​ ព្រោះ​តែ​ក្រុម​អ្នក​តវ៉ា​​​ទាំង​នោះ​ គ្មាន​លិខិត​ស្នាម​​រឿង​ដី​​​សោះ​​ បាន​ចំនួន​​​៣៥​គ្រួសារ​ ​។
នៅ​សល់​ចំនួន​​១​៧​គ្រួសារ​ ក្នុង​នោះ​មួយ​គ្រួសារ​​ គឺ​ពុំ​មែន​​ជា​អ្នក​រស់​នៅ​ក្នុង​ភូមិ​​ទ្ប​ពាងទេ ។ ​១៦​គ្រួសារ​​ដែល​នៅ​សេស​សល់​ ដែល​​មិន​ទទួល​យក​​ប្រាក់​​គោល​នយោ​បាយ​ គឺ​មួយ​ចំនួន​​​ជា​បង​ប្អូន​​កូន​ចៅ​របស់​យាយ​​ អ៊ុន ទុំ​ ​​ជា​ម្តាយ​​របស់​រាជ សីម៉ា​ គឺ​តាំង​ពី​​ប្អូន​​កូន​មួយ​​កន្ទេល​ និង​ចៅ​​មួយ​​​​ពាង​​​ប្រហុក​ ដែល​យាយ​ទុំ​គ្មាន​ដី​សោះ​ ​រស់​នៅ​​​​ដោយ​សារ​ក្រុម​ហ៊ុន​ឱ្យ​ចាំ​ដី​​ ស្រាប់​តែ​មក​​ទាម​ទារ​​រក​ដី​កេរ​យាយ​​ទុំ​​ដែរ ។ ប្រភព​ដដែល​​បន្ត​ថា ​​ចាប់​ពី​​ដើម​ខែ​មិថុនា ​ឆ្នាំ​២០១៤​នេះ ​ក្រុម​ហ៊ុន​​បាន​​ដាក់​គ្រឿ​ង​ចក្រ​ ដើ​ម្បី​​ឈូស​​ខ្នង​​ប្រទ្បាយ​​ ស្រាប់តែ​ត្រូវ​​ក្រុម​អ្នក​​តវ៉ា​ទាំង​នេះ​ ប្រដាប់​​ដោយ​កាំ​បិទ​ ពូថៅ​ ​និង​ដ​ប​សាំង រួ​មជា​​មួយ​នឹង​គ្រាប់​​កែ​ច្នៃ​ ត្រៀម​​បំផ្លាញ​​គ្រឿ​ង​ចក្រ​ និង​គម្រាម​អ្នក​បើក​គ្រឿង​​ចក្រ​មិន​ឱ្យ​​ដំណើរ​ការ​​បាន​រហូត​ដល់​សព្វ​ ថ្ងៃ​​នេះ ។ ​លោក ​ថៃ ហ៊ី ​តំណាង​​ឱ្យ​ក្រុម​ហ៊ុន ​ខេឌី​ស៊ី ​បាននិយាយ​ថា ១៦​គ្រួសារ​​ ដែល​នៅ​​ក្រាញ​តវ៉ា​​បង្ក​ព្យុះ​​ភ្លៀង​​ឥតឈប់​ឈរ​​ គឺ​មាន​គ្រួសារ​​យាយ​ អ៊ុន ទុំ ​ចំនួន​៥​គ្រួសារ​ ​ក្នុង​នោះ​មាន​​ ១-យាយ​ អ៊ុន ទុំ ​គាត់ជា​មេ​គ្រួសារ ​តែ​គ្មាន​ដី​ទេ គាត់​បាន​សុំ​​ដី​ក្រុម​ហ៊ុម​ស្នាក់​នៅ​ប​ណ្តោះ​អាសន្ន​(​មាន​ឯក​សារ​) ។
ចំណែក​​កូន​ៗ​​និង​ចៅ​របស់​គាត់​​បាន​សំអាង​​ថា ដី​​ម៉ែ​ ដី​យាយ​ ​ចែក​ឱ្យ​មាន​​​​៤គ្រួសារ​​ទៀត គឺ​១-​ឈ្ម​ោះ​ ស្ងួន ញៀន ​ហៅ​រាជ សី​ម៉ា ​២-​ឈ្មោះ ស្ងួន​​ ញឿន ​ជា​ប្អូន​​មាន​​ប្រពន្ធ​ឈ្មោះ​​ អុំ សុភី ​​៣-​ឈ្មោះ ​សុខា ​និង​៤​-ជា​ចៅ​យាយ​​អ៊ុន​ទុំ ​ដែល​ម្តាយ​​បាន​ស្លាប់​​ទៅ​ហើយ​ សុទ្ធ​​តែ​បាន​អះ​អាង​​ជា​មួយ​គណៈ​​កម្មការ​​ថា ជា​ដី​​កេរ​​ម៉ែ​ចែក​​​ឱ្យ​ ខណៈ​ម្តាយ​​បាន​សុំ​ដី​​ក្រុ​មហ៊ុន​​នៅសោះ ។ ​ប្រភព​ដដែល​​បន្ត​ថា ដោយ​សារ​មើល​ឃើញ​​កម្លាំង​​តវ៉ា​របស់​ពួក​​គេ​បាន​ថយ​ចុះ ​ក្រុម​អ្នក​ប្រ​ឆាំង​​​ទាំង​នោះ ​​បាន​ទៅ​ប្រមូល​​អ្នក​ភូមិ​បឹង​កក់​​ ដែល​នៅ​ជិត​ខាង​​មក​ជួយ​តវ៉ា​​បន្ថែម​ទៀ​ត ដើ​ម្បី​​​បាន​ជា​កម្លាំង ​​ដែល​​ក្រុម​ទាំង​នោះ​ ​​​គ្មាន​ក្នុង​​បញ្ជី​​ត្រូវ​ដោះ​ស្រាយ​​ផង ។ ​មក​ដល់​ពេល​នេះ ​​កម្លាំង​​អ្នក​តវ៉ា​​ក្រៅ​ផ្លូវ​​ការ​បាន​កើន​ទ្បើង​​ជាង​​៥០​គ្រួសារ​​ ហើយ សួរថា ​តើយុត្តិ​ធម៌​​ត្រង់​ណា​​​សម្រាប់​​ក្រុម​ហ៊ុន​ ដែល​មាន​ប​្លង់​​ដី​ មាន​​ច្បាប់​​វិនិយោគ​ត្រឹម​ត្រូវ​ បែរ​ជា​​ស្ទះ​​ដោយ​សារ​​ពួក​​អនា​ធិប​តេយ្យ​​​ក្រៅ​ច្បាប់​នោះ ។​
ក្រុម​អ្នក​វិភាគ​​បាន​និយាយ​ថា ​មក​ដល់​ពេល​នេះ ​ក្រុម​អ្នក​តវ៉ា​​​របស់​ក្រុម​ រាជ សី​ម៉ា ​ប្រហែល​​ជា​លែង​ត្រូវ​​ការ​ដំណោះ​​ស្រាយ​លុយ​កាក​់​ហើយ​ ​ព្រោះ​មើល​​ទៅ​ឆន​្ទះ​​ពួក​គេ​ទាំង​នោះ គឺ​ម​ិន​​ទទួល​យក​​ការ​​សម្រប​សម្រួល​​ណា​មួយ​ទ្បើយ ក្រៅ​ពី​ការ​​​ប្រឆាំង​​ផ្កាប់​មុខ​ ​រួច​តាំង​​ស្រែក​ថា ​ក្រុម​ហ៊ុន​​​មិន​ដោះ​ស្រាយ ។ ​​នេះជា​ទិស​ដៅ​របស់​ក្រុម​អ្នក​តវ៉ា​​ផ្កាប់​មុខ​ជា​បង​ប្អូន​បង្កើត​ ​ព្រោះ​ពួក​​​ទាំង​​នោះ​មិន​​​ចង់​​បាន​លុយ ​ជាង​ក្លាយខ្លួន​​​ឱ្យ​ល្បី​​ឈ្មោះ​ថា​ជា​​សកម្ម​​ជន​ដី​ធ្លីទេ ​ដែល​សង្ឃឹម​​ថា  នឹង​បាន​​ចេញ​ទៅ​ក្រៅ​ប្រទេស​ តាម​ការ​ផ្លុំ​ត្រចៀក​ពី​មេ​អង្គ​ការ​​​មួយ​​ ។ ប៉ុន្តែ​​សូម​​​កុំ​ភ្លេច​ថា មួយ​ចំនួន​រប​ស់​ក្រុមនេះ សុទ្ធតែ​មាន​ឈ្មោះ ​​ក្នុង​បញ្ជី​​សាលា​ដំបូង​ខេត្ត ​ដែល​នឹង​ត្រូវ​​កោះ​ហៅ​​ទៅ​បំភ្លឺ​​​​​​​ថ្ងៃ​ណា​មួយ​​ដោយ​មាន​​សមត្ថ​ កិច្ច​​​នាំ​ចូល បើ​រឹង​ទទឹង​ ។
តាម​ការ​កត់​សម្គាល់​មនុស្ស​មួយ​ក្រុម​ ដែល​ធ្វើ​បាតុ​កម្ម​បិទ​ផ្លូវ​នេះ​ ភាគ​ច្រើន​សុទ្ធ​តែ​ជា​មនុស្ស​​ថ្មី​មក​ពី​ភូមិ​បឹង​កក់​ ​។ ពួក​គេ​ត្រូវ​ឈ្មោះ​ ញៀន​ ហៅ​រាជ​ សីមា៉​ និង​ឈ្មោះ​ញឿន​ជា​ប្អូន​បាន​កែន​ហៅ​មក​ត​វា៉​ ក្រែង​លោ​បាន​ប្រាក់​ពី​ក្រុម​ហ៊ុន​ដែល​គេ​​ថា​ «ឈ្នះ​បាន​ដី​ចាញ់​បាន​ លុយ» ។ រឿង​នេះ​អាជ្ញា​ធរ​ខេត្ត​កំពង់​ឆ្នាំ​ង​បាន​ដឹង​​ច្បាស់​ណាស់​ ប៉ុន្តែ​មិន​ដឹង​យា៉ង​ម៉េច​ដោះ​ស្រាយ​មិន​ចេញ​ ។ ចំណែក​ឈ្មោះ​ រាជ​ សី​មា៉​ បាន​និយាយ​ប្រាប់​គេ​ថា ខ្លួន​ចង់​បាន​ឈ្មោះ​ជា​សកម្ម​ជន​ដី​ធ្លី​ កាល​ណា​ល្បី​ឈ្មោះ​គេ​អត់​ហា៊ន​ចាប់​ទេ ។ បើ​គេ​ហា៊ន​ចាប់​ខ្លួន​នឹង​បាន​គេ​នាំ​​គេច​ចេញ​ទៅ​រស់​នៅ​អាមេ​រិក ។​ប្រហែល​ជា​ចង់​​​ដូរ​ដី​​ពី​ផ្ទះ​​ទៅ​កន្លែង​​មាន​អ្នក​យាម​​ហើយ​មើល​ទៅ​ ។ ក្រុម​អ្នក​វិភាគ​និយាយ​ថា អាជ្ញា​ធរ​ស្រុក​ត្រូវ​តែ​សម្រួល​ការ​ងារ​ឱ្យ​ក្រុម​ហ៊ុន​ឈូស​ឆាយ​ដើម្បី​ សាង​សង់​រោង​ចក្រ​ ព្រោះ​តំបន់​នោះ​រាជ​រដ្ឋា​ភិបាល​បាន​យល់​ព្រម​ឱ្យ​បង្កើត​​តំបន់​សេដ្ឋ​ កិច្ច​ពិសេស​​រួច​ហើយ​ មិន​ត្រូវ​ឱ្យ​ជន​អនា​ធិប​តេយ្យ​មួយ​ក្តាប់​តូច​មក​រា​រាំង​តាម​អំពើ​ចិត្ត​ បែប​នេះ​ឡើយ​ ។
ជាក់​ស្តែង​អ្នក​កាន់​ដប​ប្រេង​សាំង​គប់​ឱ្យ​ឆេះ​ សន្ធោ​សន្ធៅ​នេះ​គឺ​ឈ្មោះ​ ញឿន​ និង​មាន​រហូត​ដល់​គ្រឿង​ផ្ទុះ​ថែម​ទៀត​ដែល​អាច​ផ្តន្ទា​ទោស​បាន​ហើយ​ គឺ​ត្រូវ​​​តែចាប់​​ឱ្យ​សង​​ការ​ខូច​ខាត​​ផ្លូវ​ជាតិ​​ទើប​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាង​ ​។ បើ​តាម​ជើង​លេខ​របស់​អ្នក​ភូមិ​ឡ​ពាង​ និយាយ​ថា ឈ្មោះ​ ញៀ​ន និង​ញឿន​ ២​នាក់​បង​ប្អូន​ដែល​ជា​មេ​ខ្លោង​គេច​មិន​រួច​​ពី​ទៅ​ដេក​ពន្ធ​នា​គារ​ខេត្ត ​​ហើយ​ គឺ​មិន​មែន​ទៅ​ស្រុក​អាមេ​រិក​ទេ ៕
អ្នកគ្មាន​ដីធ្វើបាតុកម្ម​ហិង្សា មេខ្លោង​គប់ដប​សាំង