រដ្ឋាភិបាល វៀតណាម តែងតាំង អនុរដ្ឋមន្រ្តី ការបរទេសម្នាក់ មានដើមកំណើតខ្មែរ

រដ្ឋាភិបាល វៀតណាម តែងតាំង អនុរដ្ឋមន្រ្តី ការបរទេសម្នាក់ មានដើមកំណើតខ្មែរ

ភ្នំពេញ៖ រដ្ឋាភិបាល របស់ប្រទេស វៀតណាម កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនេះ បានតែងតាំង អនុរដ្ឋមន្រ្តី ការបរទេសម្នាក់ ដែលមានដើម កំណើតខ្មែរ (ខ្មែរកម្ពុជាក្រោម)។ លោក ថាច់ យឺ មានដើម កំណើតខ្មែរ (ខ្មែរកម្ពុជាក្រោម ) កើតនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៥៧ នៅខេត្តចាវិញ ប្រទេសវៀតណាម ។
លោក ថាច់ យឺ ត្រូវបាន នាយករដ្ឋមន្រ្តី ង្វៀន តិនយូង ប្រកាសតែងតាំង ជាអនុរដ្ឋមន្រ្តីការបរទេស ហើយពិធីប្រកាស មុខដំណែង ថ្នាក់ដឹកនាំជាន់ខ្ពស់រូបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅ ៕