អស់ទាស់! ស្ពានអាកាស២ និងផ្លូវក្រោមដីមួយកន្លែងទៀតនឹងត្រូវសាងសង់នៅក្នុងពេលឆាប់ៗនៅភ្នំពេញ
អស់ទាស់! ស្ពានអាកាស២ និងផ្លូវក្រោមដីមួយកន្លែងទៀតនឹងត្រូវសាងសង់នៅក្នុងពេលឆាប់ៗនៅភ្នំពេញ
ស្ពានអាកាសចំនួន២ និងផ្លូវក្រោមដីមួយកន្លែងទៀតនៅរាជធានីភ្នំពេញ នឹងត្រូវសម្ពោធបើកការដ្ឋានសាង ក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមទំព័រ Facebook របស់សាលារាជធានីភ្នំពេញ ដែលបានរាយការណ៍មុននេះ។ ប៉ុន្តែមិនបានបញ្ជាក់ពីការបរិច្ឆេទថា នឹងបើកសម្ពោធនៅពេលណានោះទេ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងថា នៅសាលប្រជុំសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី០១ ខែកក្កដា ២០១៤ នេះ មានរៀបចំបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យសម្រេចដាក់សំណើជូនសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីពីការត្រៀមបើកការដ្ឋានសាងសង់ស្ពានអាកាសពីរកន្លែងទៀត នៅភ្លើងស្តុបសាលាតិចណូ និងភ្លើងស្តុបផ្សារដីហុយ ព្រមទាំងសាងសង់ផ្លូវក្រោមដីមួយកន្លែងនៅភ្លើងស្តុប BKC (កាណាឌីយ៉ា)។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។ ប្រភពបានស្រង់សំដីមន្ត្រីសាលាក្រុងបញ្ជាក់ឲ្យដឹងថា ពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីខាងលើ នឹងប្រព្រឹត្តទៅនៅក្រោយការ សម្ពោធបើកឲ្យប្រើបា្រស់ជាផ្លូវការស្ពានអាកាសស្ទឹងមានជ័យ ហើយ ដែលសម្តេចតេជោ ហ៊ុន សែន អាចនឹងប្រកាសក្នុងពេលជាមួយគ្នាតែម្តង៕

No comments:
Post a Comment