អូនអឺយអូន! គ្រាន់តែនិយាយថា នាយកឧស្សាហ៍ភ្លេចគោរពទងជាតិ ធ្វើអោយស្នេហាយើងប្រេះឆា
អូនអឺយអូន! គ្រាន់តែនិយាយថា នាយកឧស្សាហ៍ភ្លេចគោរពទងជាតិ ធ្វើអោយស្នេហាយើងប្រេះឆា
ខ្ញុំបាទជាសិស្សម្នាក់រៀននៅវិទ្យាល័យមួយក្នុងស្រុកចំការលើ ខេត្តកំពង់ចាម។ មានរឿងចង់ចែករំលែកដល់មិត្តអ្នកអាន និងផ្ញើសារជូនមនុស្សដែលខ្ញុំស្រលាញ់បំផុត។ខ្ញុំ បាទបានលួចស្រលាញ់នារីម្នាក់រៀនថ្នាក់ទី ១១ ‘B’។ នាងរៀនពូកែ ឆ្លាត និងមិនដែលរវល់ពីរឿងស្នេហាអីទេ។ នាងពិតជាគួរអោយស្រលាញ់ណាស់។ មិនត្រឹមតែខ្ញុំទេ សូម្បីតែមិត្តរបស់ខ្ញុំក៏មិនស្រលាញ់នាងមិនបាន។ រាល់ពេលចេញលេងម្ដងៗ ខ្ញុំតែងឈរនៅមុខថ្នាក់រៀនដើម្បីរង់ចាំមើលមុខរបស់នាងជានិច្ច មិនថាថ្ងៃណានោះទេ។ បើថ្ងៃឈប់សម្រាកវិញ បន់អោយតែចូលរៀនអោយបានឆាប់ៗ នឹងបានជួបនាង។

រូបតំណាង
រហូត
ដល់ថ្ងៃមួយ ខ្ញុំបានលួចស្រលាញ់នាងកាន់តែខ្លាំង
ហើយក៏សម្រេចចិត្តសារភាពប្រាប់នាងតែម្ដងទៅ
តែមិនមែននិយាយត្រង់ៗទេ គឺខ្ញុំបានទាក់ទងនាងតាមរយៈ Facebook
ហើយពេលនោះ ខ្ញុំចាំគេ Online យូរមែនទែន
រហូតដល់មួយម៉ោងទើបគេឡើង Online។ ខ្ញុំមិនចាំយូរឡើយ
ក៏បានផ្ញើសារទៅនាងយ៉ាងលឿន តែមុននឹងសារភាព ខ្ញុំអូសកាឡាជាមួយនាងយូរគួរសមដែរ។ពេល វេលាដើរទៅមុខយ៉ាងលឿន ខ្ញុំក៏បានប្រាប់តែម្ដងទៅថា៖ “មានដឹងទេថា មានគេលួចស្រឡាញ់?”។ ពេលនោះគេប្រហែសជាថាខ្ញុំលេងសើចជាមួយគេហើយមើលទៅ តែមិនអោយគេសង្ស័យទាន់ឡើយ ខ្ញុំក៏ចាប់ផ្ដើមប្រាប់គេថា “បងស្រលាញ់អូន”។ ពេលនោះមិនដឹងថានាងអៀន ឬ ខឹងទេ។ តែគ្រាន់តែដឹងថានាងមិនបានឆ្លើយតបនឹងសារខ្ញុំឡើយ ហើយខ្ញុំក៏បាន Call ទៅមិត្តសួររកលេខទូរសព្ទរបស់នាង។ ពេលបានមកហើយ ខ្ញុំក៏បាន Call ទៅនាងភ្លាម និងសារភាពប្រាប់នាងម្ដងទៀត តែនាងមិនព្រមទទួលខ្ញុំឡើយ។
ក្រោយ មកទើបខ្ញុំដឹងថា នាងមានមនុស្សដែលនាងស្រលាញ់រួចទៅហើយ តែខ្ញុំមិនចុះចាញ់ត្រឹមហ្នឹងទេ។ មានថ្ងៃមួយក្នុងសាលា លោកនាយកសាលា បានប្រើអោយខ្ញុំយកលិខិតជូនគ្រូម្នាក់ក្នុងថ្នាក់របស់នាង។ ពេលនោះហើយដែលនាងញញឹមដាក់ខ្ញុំ ហើយភាគរយនៃក្ដីសង្ឃឹមរបស់ខ្ញុំក៏បានកើនឡើង។ មិនតែបណ្ដឹង ដល់យប់ឡើង ខ្ញុំ និងនាងដូចជាមានអ្វីមកជួយអោយយើងស្រលាញ់គ្នាចឹង គឺមានន័យថា នាងព្រមទទួលខ្ញុំ។
មួយខែក្រោយមក យើងបានបែកគ្នា ព្រោះនាងបានខឹងខ្ញុំ ដែលខ្ញុំបាននិយាយពាក្យមួយថា៖ “នាយកឧស្សាហ៍ភ្លេចគោរពទងជាតិណាស់”។ ខ្ញុំពិតជាមិនយល់ពីនាងសោះ ថាតើគ្រាន់តែពាក្យនេះអាចធ្វើអោយយើងបែកគ្នាបាន។
នាង គ្រាន់តែប្រាប់ខ្ញុំថា កុំនិយាយរឿងនាយកនៅមុខនាងទៀត។ ដល់ក្រោយមកទើបមានមិត្តរបស់នាងម្នាក់មកប្រាប់ខ្ញុំពីមូលហេតុ នោះគឺ នាយកហ្នឹងជាអ្នកនាំអោយនាងស្រលាញ់ខ្ញុំនៅពេលខ្ញុំដើរចូលថ្នាក់ របស់នាង ហើយនាយកហ្នឹងក៏ជាប៉ារបស់សង្សារចាស់នាងដែរ។
ជា ចុងក្រោយខ្ញុំសូមសុំទោលដល់នាងផង ដែលខ្ញុំមិនបានដឹងថានាងមិនចូលចិត្តបែបនេះ ហើយបើសិនជាអាច ខ្ញុំសុំចាប់ផ្ដើមជាមួយនាងម្ដងទៀត៕
ពីយុវជន ជ.ផ
No comments:
Post a Comment