មោទនភាព​​​ជា​ម្ចាស់ ​Galaxy​ Tab S 30 ​នាក់​ដំបូង​ជាមួយ​ កម្មវិធី​ផ្តល់​ជូន​ពិសេស​ដ៏​កម្រ​នៅ​ថ្ងៃ​សម្ពោធ​​

មោទនភាព​​​ជា​ម្ចាស់ ​Galaxy​ Tab S 30 ​នាក់​ដំបូង​ជាមួយ​ កម្មវិធី​ផ្តល់​ជូន​ពិសេស​ដ៏​កម្រ​នៅ​ថ្ងៃ​សម្ពោធ​​

មិនយូរ​ប៉ុន្មាន​បន្ទាប់ពី​ក្រុមហ៊ុន Samsung ​បាន​សម្ពោធ​ដាក់​លក់​ជា​ផ្លូវការ Samsung ​Galaxy ​Tab S​ នៅ​ទីក្រុង​ញីវយ៉ក​ ទីបំផុត ​Samsung Galaxy Tab S​ បាន​ដល់​ប្រទេស​កម្ពុជា​ដោយ​មិនត្រឹម​តែ​ធ្វើ​ឱ្យ​ការរង់ចាំ​របស់​លោក​អ្នក​ បញ្ចប់​នោះទេ ​ប៉ុន្តែ​លោក​អ្នក​នឹង​រីករាយ​នូវ​កម្មវិធី​ផ្តល់​ជូនពិសេស​អស្ចារ្យ​ សម្រាប់អតិថិជន​ 30 នាក់​ដំបូង​ដែល​ទិញ ​Samsung Galaxy Tab S ​នៅ​ថ្ងៃ​សម្ពោធ​ដាក់​លក់​ជាផ្លូវ​ ការ​ដែល​ពិត​ជា​ធ្វើ​ឱ្យ​លោក​អ្នក​មាន​មោទនភាព។
ក្រុមហ៊ុន ​Samsung ​រំពឹង​ថា​នឹង​ដាក់​សម្ពោធ​លក់​ជា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ​08 ខែ ​កក្កដា    ឆ្នាំ​ 2014  ចាប់​ពី​ម៉ោង ​9 ព្រឹក – 11 ព្រឹក​ នៅ​ហាងលក់​ទូរស័ព្ទ​ទំនើប ​សាមសុង​ អប្សរា​ ផាកវ៉េ​ មហាវិថី​ម៉ៅសេទុង។ ជាមួយ​លក្ខណៈ​ពិសេស​នៃ​ប្រភេទ​អេក្រង់ ​Super AMOLED​ រូបភាព​ ច្បាស់​ល្អ​ឥតខ្ចោះ​ ពិត​ជា​អាច​ផ្តល់​ជូន​បទពិសោធន៍​នៃ​ការ​ទស្សនា​អស្ចារ្យ​បំផុត​ជាមួយ​រូបរាង ​ស្ដើង ​និងស្រាល​ ក៏​ដូចជា​មុខងារ​កិច្ចការ​ជា​ច្រើន ហើយ​អាច​​ធ្វើការ​ហៅ​ទូរស័ព្ទ​ចេញ​បាន​ផងដែរ ​ដែល​ពិត​ជា​ធ្វើឱ្យ​អតិថិជន​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា។ ក្រុមហ៊ុន ​Samsung ​នឹងផ្តល់ជូន​អតិថិជន​ 30 ​ដំបូង​ដែល​ទិញ ​Samsung Galaxy Tab S 10.5 ​អ៊ីញ​ នៅ​ថ្ងៃ​សម្ពោធ​ដាក់​លក់ ​នូវកា្តរ​ចុច ​(Keyboard) ​ដែល​មាន​តម្លៃ 150 ដុល្លារ​ និង​រីករាយ​ជាមួយ​ទិន្នន័យ​អ៊ីនធឺណិត​ 24 GB ​ព្រម​ទាំង​គម្រប​ដ៏​ប្រណិត​ តម្លៃ ​50 ដុល្លារ។ ​
លោកអ្នក​នឹងពេញ​ ចិត្ត​ជាមួយ​លក្ខណៈ​ពិសេស ​និង​ចំណុច​លេចធ្លោ​នៃ​បច្ចេកវិជ្ជា​អេក្រង់ ​Super AMOLED​ រូបភាព​ច្បាស់​ល្អ​ឥតខ្ចោះ​ (2,560 X 1.600)​ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លំាង​ដោយ​អនុញ្ញាត​ឱ្យ​អ្នក​ ប្រើប្រាស់​ទទួល​បាន​បទពិសោធន៍​រីករាយ​នូវ​កម្រិត​គុណភាព​​រូបភាព​ផុស​ចេញ​ ច្បាស់​បំផុត​ដូច​ធម្មជាតិ​ពិតៗ​ដែល​ជា​បទពិសោធន៍​ថ្មី​សម្រាប់​ការ​ទស្សនា​ ដែល​អាច​និយាយ​បាន​ថា​មាន​លក្ខណៈ​ល្អ​ឥត​ខ្ចោះ​ពុំ​ធ្លាប់​មាន​ក្នុង​ប្រភេទ ​Tablet ​ទំាងអស់។
ដោយបច្ចេកវិជ្ជា​ Samsung ​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​ក្ដីស្រឡាញ់ ​ការរចនា​របស់ ​Samsung Galaxy​ Tab S ​ពិត​ជា​ធ្វើ​ឱ្យ​គ្រប់​គ្នាពេញចិត្ត​ជាមួយ​ភាពប្រណិត​ស្រស់​ស្អាត​បំផុត ​និង​គួរ​ឱ្យទាក់​ទាញ​ ដែល​ពិត​ជា​ស្តើង​ត្រឹម​តែ 6.6 mm ​និង​មាន​ទម្ងន់​ដ៏ស្រាល​ត្រឹម 450 ក្រាម​ សម្រាប់​ម៉ូឌែល​អេក្រង់ ​10.5 អ៊ីញ ​និង ​280​ ក្រាម ​សម្រាប់ ​ម៉ូឌែល​អេក្រង់ ​8.4 អ៊ីញ។ អ្វីដែល​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​លោក​អ្នក​គ្មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​យក​ប្រដាប់​សាកថ្ម​តាមខ្លួន ​នោះទេ ​ព្រោះ​លោក​អ្នកអាច​រីករាយ​ការ   ​   ទស្សនា​វីដេអូ​បាន​កាន់​តែ​យូរ​រហូត​ដល់​ទៅ 11 ម៉ោង។
នេះ​ប្រាកដ​ជា​ ពិបាក​ក្នុង​ការ​បដិសេធ​ដើម្បី​ឱ្យ​ចំណាត់​ថ្នាក់ Samsung Galaxy Tab S ជា Tablet ដែល​ល្អ​អស្ចារ្យ​ជាង​គេ​បំផុត​សម្រាប់​ជាប្រយោជន៍​ការងារ​វិជ្ជាជីវៈ ​និង​ការកម្សាន្ត។
ការផ្តល់ជូន​ពិសេស​ដ៏កម្រ​នេះ​សម្រាប់អតិថិជន​ 30 នាក់​សម្រាប់​ការទិញ​ Samsung Galaxy Tab S 10.5 អ៊ីញ ​នៅ​ថ្ងៃសម្ពោធ​ដាក់​លក់​ជា​ផ្លូវការ​ថ្ងៃទី​ 08 ខែ ​កក្កដា ​ឆ្នាំ 2014 ពីម៉ោង​ 9 ព្រឹក – ​11 ព្រឹក​ នៅ​ហាង​លក់​ទូរស័ព្ទទំនើប ​សាមសុង ​អប្សរា​ ផាកវ៉េ ​តែ​ប៉ុណ្ណោះ។
មកមុន​ ទទួល​បាន​មុន​ ប្រើ​បាន​មុន។ ​សូម​អញ្ជើញ​មក​ឱ្យ​បាន​រួសរាន់​ បើ​មិន​ដូច្នោះ​ទេ​ប្រយ័ត្ន​ខក​ឱកាស​ពិសេស​ដ៏​កម្រ​នេះ។
​អំពីក្រុមហ៊ុន Samsung Electronics co., Ltd ​គឺជា​ក្រុមហ៊ុន​នាំមុខ​គេក្នុង​ពិភព​លោក​លើ​ផលិតផល ​បច្ចេកវិជ្ជា​ដ៏សម្បូរបែប​តាម​រយៈ​ការបង្កើត​ថ្មី ​និងរបក​គំហើញ​ឥត​ឈប់ឈរ។ យើងមាន ​បុគ្គលិក​ចំនូន ​286.000 នាក់ ​នៅ​ទូទាំង​ 80 ប្រទេស​ ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ​ចំនួន 216.7 ​ពាន់លាន​ដុល្លារ អាមេរិក។ ព័ត៌មាន​បន្ថែម​សូម​មើល​គេហទំព័រ www.samsung.com។
Share on Google Plus

No comments:

Post a Comment

© Copyright KIKILU NEWS