Toyota យក​រថយន្ត​ទំនើប​ម៉ូដែល​ចុងក្រោយ​​​របស់​ខ្លួន​ឲ្យ​សាធារណជន​ជិះ​សាកល្បង​​ម៉ា​សេរី​

Toyota យក​រថយន្ត​ទំនើប​ម៉ូដែល​ចុងក្រោយ​​​របស់​ខ្លួន​ឲ្យ​សាធារណជន​ជិះ​សាកល្បង​​ម៉ា​សេរី​

ក្រុមហ៊ុន Toyota បាន​រៀបចំ​កម្មវិធី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ដោយ​អនុញ្ញា​ឲ្យ​សាធារណជន​​ទាំង​ឡាយ​អាច​បើកបរ​សាកល្បង​រថយន្តស៊េរី​ទំនើបៗ​​ ម៉ូដែល​ចុងក្រោយ​​​របស់​ខ្លួន​ដោយ​សេរី​។ រថយន្ត​ដ៏​ទំនើប​ទាំងនោះ​រួម​មាន​ដូចជា Fortuner, Hilux Vigo, Camry, Corolla និង Avanza ដែល​ជា​ប្រភេទ​រថយន្ត​ស៊េរី​ថ្មីៗ ទើប​ចេញ​ចរាចរ​លក់​នៅ​លើ​ទីផ្សារ។
តាម ​លោក លី ប៊ុនហៃ នាយក​ចាត់​ការ​ទូទៅ​ផ្នែក​លក់​និង​ទីផ្សារ​របស់​ក្រុមហ៊ុន Toyota Cambodia បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​រថយន្ត​ស៊េរី​ថ្មី​ៗ​មួយ​ចំនួន​​របស់​ Toyota ​ដែល​រួម​មាន​ដូចជា Fortuner, Hilux Vigo, Camry, Corolla និង Avanza ចេញ​លក់​នៅ​លើ​ទីផ្សារ​ ក្រុមហ៊ុន​​លោក​ក៏​បាន​រៀបចំ​កម្មវិធី​ដ៏​ពិសេស​មួយ ដោយ​​​អនុញ្ញាត​ឲ្យ​សាធារណជន​អាច​ជិះ​សាកល្បង​ដោយ​សេរី​​រថយន្តស៊េរី​ទំនើបៗ ​​មួយ​ចំនួន​របស់ Toyota ដើម្បី​បញ្ជាក់​ពី​គុណភាព, បច្ចេកវិទ្យា និង​ភាព​ទាន់​សម័យ​។
លោក​បញ្ជាក់​ថា តាម​រយៈ​ការ​​ជិះ​សាកល្បង​ដោយ​ផ្ទាល់​បែប​នេះ អតិថិជន​នឹង​កាន់តែ​មានទំនុក​ចិត្ត​​មុន​ពេល​ពួកគេ​សម្រេច​ចិត្ត​​ទិញ​ រថយន្ត Toyota យក​ទៅ​ប្រើប្រាស់​​ដោយ​គ្មាន​ការ​​ព្រួ​យ​បារម្ភ​។
ក្រុមហ៊ុន ​តូយូតា​បាន​បញ្ជាក់​ថា ការ​​អនុញ្ញាតិ​ឲ្យ​បើកបរ​សាកល្បង​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ ១៥ សីហា ២០១៤។ ចុះ​ប្រិយមិត្ត​​ណា​ខ្លះ ចាប់​​អារម្មណ៍​កម្មវិធី​នេះ​។