ខ្មោច​ឡាន​រាប់​រយ​គ្រឿង​កប់​ចោល​​​ក្នុង​ព្រៃ​៧០ឆ្នាំ​យ៉ាង​អាថ៌កំបាំង​ តម្រង់​ជួរ​គ្នា​ដូច​ស្ទះ​ចរាចរ

ខ្មោច​ឡាន​រាប់​រយ​គ្រឿង​កប់​ចោល​​​ក្នុង​ព្រៃ​៧០ឆ្នាំ​យ៉ាង​អាថ៌កំបាំង​ តម្រង់​ជួរ​គ្នា​ដូច​ស្ទះ​ចរាចរ

រូបភាព​ដែល​ប្រិយមិត្ត​ឃើញ​ខាង​ក្រោម​នេះ មិន​មែន​ជា​ឈុត​ឆាក​ក្នុង​ខ្សែ​ភាព​យន្ត​នោះ​ទេ ប៉ុន្តែ​ជា​រូប​ដែល​ថត​ចេញ​ពី​ព្រៃ​ខ្មោច​រថយន្ត​ដ៏​ពិត​ប្រាកដ​មួយ​នៅ​ ក្នុង​ប្រទេស​បែលហ្សិក។
ខ្មោច​ឡាន​តម្រង់​ជួរ​គ្នា​ដូច​ស្ទះ​ចរាចរ​រយៈ​ពេល​៧០ឆ្នាំ
យោង ​តាម​ការ​និយាយ​តៗ​គ្នា​បាន​ឲ្យ​ដឹង​ថា​ឡាន​ទាំង​អស់​នោះ ត្រូវ​បាន​បន្សល់​ទុក​ដោយ​ទាហាន​អាមេរិក​ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២។ ពួក​គេ​មិន​អាច​ដឹក​ជញ្ជូន​ឡាន​ទាំង​នោះ​ទៅ​អាមេរិក​បាន​ ទើប​សម្រេច​លាក់​ទុក​នៅ​ក្នុង​ព្រៃ​សិន​​ ចាំ​ពេល​ណា​មួយ​អាច​ត្រលប់​មក​យក​ទៅ​អាមេរិក​វិញ។ យ៉ាង​ណា​ក្ដី ប្រជាជន​ក្នុង​តំបន់​ បាន​បដិសេធ​ការ​លើក​ឡើង​នោះ ដោយ​អះអាង​ថា​រថយន្ត​ចាស់ៗ​ទាំង​នោះ ត្រូវ​បាន​ផលិត​នៅ​ក្រោយ​សង្រ្គាម​លោក​លើក​ទី២។
នៅ ​ក្នុង​ព្រៃ​នៃ​​តំបន់ Chatillon នោះ​​ មាន​កន្លែង​ទុក​ខ្មោច​ឡាន​ដល់​ទៅ​៤​ មិន​មែន​តែ​១​នោះ​ទេ ហើយ​មានខ្មោច​ឡាន​ប្រហែល​៥០០គ្រឿង។ ប៉ុន្តែ​ ឡាន​ចាស់ៗ​ភាគ​ច្រើន ត្រូវ​បាន​គេ​​លួច​ ឬ​ក៏​យក​ចេញ​ពី​ព្រៃ​​ដោយ​ប្រជាជន​ក្នុង​តំបន់។ ដោយ​សារ​​​តែ​វា​អាច​ប៉ះពាល់​ដល់​បរិស្ថាន ទើប​កន្លែង​ដំកល់​ខ្មោច​ឡាន​នោះ ត្រូវ​សម្អាត​ចោល​​នៅ​ឆ្នាំ​២០១០។
សូម​មើល​រូបភាព​ជា​ច្រើន​ទៀត​ ​ដូច​ខាង​ក្រោម៖