មហាថ្លៃដូចគេថាមែន! Rolls-Royce លក់នៅស្រុកខ្មែរមួយគ្រឿងអាចដល់ ២ លានដុល្លារ
មហាថ្លៃដូចគេថាមែន! Rolls-Royce លក់នៅស្រុកខ្មែរមួយគ្រឿងអាចដល់ ២ លានដុល្លារ
Rolls-Royce តម្លៃលក់ក្នុងមួយគ្រឿងអាចដល់ ២ លានដុល្លារឬច្រើននេះ បើសិនអតិថិជនមានការកុម្ម៉ង់បន្ថែម។ ការអះអាងក្នុងតម្លៃលក់ដ៏ខ្ពស់បែបនេះ បន្ទាប់ពីរថយន្តនេះបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ទីផ្សារ ប្រទេសកម្ពុជា ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។


កម្ពុជាជា ប្រទេសទី ២៥ សម្រាប់ទីផ្សារលក់រថយន្ត Rolls-Royce។ វត្តមានរបស់ Rolls-Royce បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋកម្ពុជា ដោយសារ Rolls-Royce ជាម៉ាករថយន្តដ៏ប្រណីតនិងមានតម្លៃថ្លៃ និងទីផ្សារសម្រាប់ប្រទេសអ្នកមានៗតែប៉ុណ្ណោះ។
លោក Paul Harris បានបញ្ជាក់ថា ក្រុមហ៊ុនបានកំណត់គោលដៅរួចហើយសម្រាប់ទីផ្សារលក់របស់ Rolls-Royce នៅកម្ពុជាគឺអតិថិជនដែលជាអ្នកជំនួញធំៗ និងក្រុមអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ ទោះបីបែបនេះក្តី លោកមិនបានបញ្ជាក់ពីគោលដៅសម្រាប់ឆ្នាំដំបូងនេះ ក្រុមហ៊ុនគ្រោងលក់ឲ្យបានប៉ុន្មានគ្រឿងនោះទេ នៅលើទីផ្សារកម្ពុជា។
យ៉ាង ណាលោកសង្ឃឹមថា អតិថិជនកម្ពុជានឹងគាំទ្ររថយន្ត Rolls-Royce ដោយសារតែកេរ្តិ៍ឈ្មោះនិងភាពល្បីល្បាញនៃម៉ាករថយន្តដ៏ប្រណីតនេះ។
No comments:
Post a Comment