ព្រាយក្បាលប្រាំបី ជំនឿខ្វះការពិចារណាត្រូវគ្រូខ្មោចចាប់ធ្វើទារុណកម្មយ៉ាងសាហាវ

ខេត្តស្វាយរៀង ៖
រឿងរ៉ាវគួរឱ្យហួសចិត្តបំផុតមួយបានកើតឡើងធ្វើឱ្យមានការ
ភ្ញាក់ផ្អើលអស់អ្នកភូមិ
ដោយសារតែគ្រួសារមួយបានជឿយ៉ាងងប់ងល់លើជនម្នាក់ដែលតាំងខ្លួនជា
គ្រូចាប់ខ្មោចព្រាយបិសាច
ដោយគ្រាន់តែកូនប្រសាស្រវឹងស្រាក៏សង្ស័យថា ខ្មោចចូលដែរ
ហើយក៏ទៅពឹងគ្រូខ្មោចជាគ្រូបោកនោះដើម្បីបណ្តេញខ្មោចចេញពីក្នុង
ខ្លួនកូនប្រសា ។
វិធីព្យាបាលនេះសាហាវណាស់
គឺចាប់បុរសជាឪពុកក្មេកចងស្លាបសេកដាក់ច្រវាក់ជើង
និងចាប់កូនប្រសាប្រុស និងកូនស្រីវាយ
និងដុតភ្លើងធូបឱ្យរលាករលួយពេញខ្លួន ដៃ ជើង
និងពងស្វាសបណ្តាលឱ្យរលួយគួរឱ្យញាក់សាច់ រកថ្លែងពុំបាន ។
ហេតុការណ៍ចាប់ខ្មោចព្រាយមិនគួរកើតមាននេះបានកើតឡើងកាលពីថ្ងៃទី
៦ កញ្ញា វេលាម៉ោង៥ល្ងាច និងមានរយៈពេល២ថ្ងៃ នៅភូមិព្រៃផ្តៅ
និងភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត។ ជនរងគ្រោះមាន ១-ឈ្មោះ
សំ វៃ ភេទប្រុស អាយុ៥២ឆ្នាំ ជាសន្តិសុខរោងចក្រក្រុងបាវិត ជាឪពុក
២-ឈ្មោះ សំ វន្នី ភេទស្រី អាយុ១៩ឆ្នាំ
ជាកម្មការិនីរោងចក្រក្រុងបាវិត ជាកូនស្រី និង៣-ឈ្មោះ ធន់ តឿង
ភេទប្រុស អាយុ៣២ឆ្នាំ ជាសន្តិសុខយាមរោងចក្រ ជាកូនប្រសា ។
បើតាមស្ត្រីឈ្មោះ សំ សាវាន អាយុ៣០ឆ្នាំ
ជាប្រពន្ធរបស់ឈ្មោះ ឆន់ តឿង នៅភូមិធ្លក សង្កាត់ច្រកម្ទេស
ក្រុងបាវិត បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី៦ កញ្ញា
ប្តីរបស់គាត់ឈ្មោះ ធន់ តឿង បានទៅកំដរប្អូនថ្លៃឈ្មោះ សំ ម៉ាឡៃ
ឆ្លងទន្លេដេកអាំងភ្លើងនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស
ក្រុងបាវិត ។ លុះពេលល្ងាចក៏មានការហូបស្រាអស់១លីត្រ
មានគ្នា៤នាក់ ក្រោយមកក៏ស្រវឹងទន់ដៃជើង ។
ពេលនោះគាត់ជាប្រពន្ធបានមកសួរដើម្បីនាំទៅផ្ទះវិញ
ស្រាប់តែប្តីគាត់និយាយរវើរវាយលែងស្គាល់ប្រពន្ធកូន ។
អ្នកខ្លះគិតទៅលើរឿងអបិយជំនឿដោយខ្សឹបប្រាប់ថា ប្តីខ្មោចចូលហើយ
គួរទៅរកគ្រូបណ្តេញខ្មោចទៅ ។
តាមប្រភពដដែលឱ្យដឹងថា
មានគ្រូពូកែម្នាក់នៅផ្ទះអ្នកភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ
ក្រុងបាវិត ល្បីពូកែអាចមើលមនុស្សគឱ្យនិយាយបានវិញ ។
ស្ត្រីជាប្រពន្ធបន្តថា ដោយសារភ័យពេក
គាត់ក៏ទៅអញ្ជើញគ្រូនោះឱ្យមកដេញខ្មោចដែលចូលប្តីគាត់ ។
ពេលគ្រូនោះមកដល់ផ្ទះ ក៏ចូលរូបឱ្យមនុស្សម្នាហៅខ្លួនថា
«ព្រះអង្គ» ព្រោះបារមីព្រះគោសណ្ឋិត ។ ពេលចូលរូប
ស្រាប់តែស្រែកម៉ៗ បន្ទាប់មកក៏ទស្សន៍ទាយ ហើយប្រាប់ថា ប្តីគាត់
(ធន់ តឿង) ត្រូវអំពើព្រាយក្បាល៨ បើចង់រួចពីគ្រោះនេះ
ត្រូវរុះរើផ្ទះចោល
ព្រោះផ្ទះមានភាពមិនល្អអាចបណ្តាលឱ្យប្តីស្លាប់ ។
ដោយសារតែមានជំនឿ ស្ត្រីជាប្រពន្ធប្រាប់ថា
ផ្ទះខ្ញុំរុះចោលមិនស្តាយទេ ឯជីវិតប្តីមិនអាចទិញបានទេ
សុខចិត្តរស់នៅក្នុងខ្ទមក៏បាន ។ បន្ទាប់មកគ្រូនេះនិយាយទៀតថា
មានព្រាយក្បាល៨ នៅក្នុងដើមស្វាយ និងដើមជ្រៃ ត្រូវកាប់ចោលទាំងអស់
។ ដោយធ្វើតាមសម្តីគ្រូចាប់ខ្មោច
ក៏នាំគ្នាទៅកាប់ដើមជ្រៃនៅមុខផ្ទះអស់៤ដើម និងដើមស្វាយ១ដើម។
គ្រូនោះនិយាយទៀតថា ស្វាយក្រោយផ្ទះ
និងខ្ទមតូចក្រោមដើមស្វាយ ក៏ត្រូវកាប់ចោល និងរុះចេញដែរ ។
ពេលនោះបុរសជាឪពុកឈ្មោះ សំ វៃ មកដល់ឃើញកូនកាប់ដើមជ្រៃ
ដើមស្វាយអស់ និងរុះខ្ទមគ្រូបារអាចារ្យរបស់គាត់ចោល
ក៏ស្រែកឡូឡារករឿងវាយប្រពន្ធកូន ។ ពេលនោះគ្រូខ្មោចប្រាប់ថា
នោះហើយជាព្រាយក្បាល៨ ចូលសណ្ឋិត ត្រូវចាប់ចងឱ្យជាប់
ហើយទុកឱ្យព្រះអង្គដេញចេញ ។ ភ្លាមៗនោះប្រពន្ធ និងកូនៗបង្កើត
កូនប្រសា ក៏នាំគ្នាចាប់ប្តី ចាប់ឪពុកចងស្លាបសេកទៅក្រោយ
ដោយប្រើខ្សែក្របី ។ បុរសជាឪពុកប្រឹងរើបម្រះយ៉ាងខ្លាំង
ហើយស្រែកជេរគ្រូខ្មោចដោយខឹងសម្បា ។
គ្រូខ្មោចក៏បញ្ជាឱ្យកូនៗយកច្រវាក់មកចាក់សោជើងជាប់គល់ឈើទៀត ។
ដោយសារប្រពន្ធជឿស្លុងថា បុរសជាឪពុកជាអ្នកចិញ្ចឹមព្រាយដាក់ស្នេហ៍
ទើបចាប់ចងឱ្យគ្រូខ្មោចចាត់ការ។
គ្រូនោះបានយកធូបអុជ១ដៃធំ
ភ្លើងធូបឆេះរងើកភ្លើងក្រហមច្រាល ហើយយកមកអុជលើឈ្មោះ ធន់ តឿង
ជាកូនប្រសាដើម្បីដេញខ្មោច ដោយចាប់ឱ្យដេកផ្កាប់មុខរួចអុជខ្នង
ដងខ្លួន ឆេះរលាករលួយអស់ និងស្រែកលាន់ឮកងរំពងឱ្យគេជួយ។
គ្រូខ្មោចប្រកាសថា ខ្មោចមិនចេញ
ក៏ឱ្យទាញផ្ងារយកធូបទាំងបាច់អុជដុតរលួយអស់ដើមទ្រូង ដៃជើង
ហើយស្រែកថា ចេញមិនចេញ ? ជនរងគ្រោះបានស្រែកថា ខ្ញុំចេញទៅណា
ខ្ញុំមិនមែនព្រាយទេ គឺអាតឿងៗប្ដីនាងសាវាន
ខ្ញុំមិនមែនខ្មោចព្រាយទេ ។ ពេលនោះគ្រូខ្មោចនិយាយថា ព្រាយក្បាល៨
នេះរឹងក្បាលណាស់មិនព្រមចេញទេ
ស្រាប់តែគ្រូខ្មោចចាប់សម្រាតខោចេញហើយយកភ្លើងធូបអុជពងស្វាស
ស្រែកឡើងញ័រផ្ទះ ហើយថាខ្មោចក្បាលរឹង
ក៏យកភ្លើងធូប១ដៃដុតអុជលិង្គ
និងអុជកំប៉េះគូទរហូតឈឺខ្លាំងពេកទ្រាំលែងបាន
ក៏សន្លប់ឈឹងលែងស្រែកគ្រូប្រាប់ថា ខ្មោចចេញបាត់ហើយ
ពេលដឹងខ្លួនយកទៅព្យាបាលដំបៅទៅ ។
រីឯបុរសជាឪពុកដែលជាប់ច្រវាក់ជើងហួសចិត្តសើច
គ្រូខ្មោចថា យើសអើ ! ព្រាយនេះខ្លាំងណាស់ ។ លុះថ្ងៃទី៧ កញ្ញា
វេលាម៉ោង៧ព្រឹក ក៏ឱ្យកូនស្រីឈ្មោះសំ វន្នី អាយុ១៩ឆ្នាំ
ដែលធ្វើការរោងចក្រឱ្យគ្រូស្រោចទឹកឱ្យ ។
ពេលគ្រូខ្មោចស្រោចទឹកសូត្រផ្លុំ ស្រាប់តែកូនស្រី «សំ វន្នី»
ញ័រខ្លួនតត្រាក់ដួលសន្លប់ស្តូក។ គ្រូនេះថា ខ្មោចចូលទៀតហើយ
រួចនិយាយថា ត្រូវយកមួយ បើមិនចង់ឱ្យរូបស្លាប់
ត្រូវរកឆ្កែខ្មៅមកអារ.កយកឈាមប្តូរគ្នា ។
ពេលនោះកូនប្រុសម្នាក់
ក៏ដើររកឆ្កែខ្មៅឱ្យគ្រូខ្មោចអារ.កសម្រក់ឈាម ។
រីឯគ្រូខ្មោចចាប់ផ្តើមឱ្យនារីរងគ្រោះដោះអាវចេញយកសារុងមកស្លៀក
ចោមពុង រួចចាប់អុជភ្លើងធូប ឆេះពងបែករលួយខ្នង ហើយសួរចម្លើយ ។
ពេលនោះនារីរងគ្រោះជាកូននិយាយថា ឪម៉េចក៏ឱ្យគេធ្វើបាបកូន
ម៉េចឪឯងឱ្យព្រាយក្បាល៨ ធ្វើបាបកូនឯងអញ្ចឹង ។
បុរសជាឪពុកហួសចិត្តក៏តបថា អញជាប់ច្រវាក់
អញឱ្យព្រាយធ្វើឯងយ៉ាងម៉េច ?
គ្រូខ្មោចក៏អុចភ្លើងធូបពីមុខឆេះដើមទ្រូង ពោះ ហើយស្រែកថា
ចេញឬមិនចេញ ។ នារីរងគ្រោះតបថា ទៅណា ខ្ញុំជាមនុស្ស ។
បុរសជាឪពុកអាណិតកូនដែលគេដុតទាំងរស់នៅពីមុខ
ខ្លួនត្រូវគេចងស្លាបសេកទៅក្រោយ និងជើងជាប់ច្រវាក់ ក៏ប្រាប់កូនថា
ឱ្យចេញតាមក្រោមទៅ ។ គ្រូខ្មោចក៏យកធូបអុជពីលើស្មាចុះមកក្រោម
អុជខ្នងចង្កេះ អុជគូទធ្វើឱ្យនាងទ្រាំលែងបាន
ឈឺចុកចាប់លេចនោមសន្លប់ឈឹងលែងស្រែក ហើយគ្រូខ្មោចប្រាប់ថា
ខ្មោចចេញហើយ ។ នៅថ្ងៃទី៨ កញ្ញា វេលាម៉ោង៨ព្រឹក ឈ្មោះ តឿង
ពេលដឹងខ្លួនវិញ គ្រូខ្មោចនិយាយទៀតថា បើមិនព្រមរុះផ្ទះចោល
គេត្រូវយកជំរិតស្ត្រីជាប្រពន្ធ ។ ដោយជឿ
ក៏ឱ្យអ្នកស្រុកជួយរុះរើផ្ទះចោល
រួចនាំប្តីនិងប្អូនស្រីទៅព្យាបាលនៅមន្ទីរពេទ្យរហូតបានធូរស្រាល ។
រីឯបុរសជាឪពុកបានរើបម្រាស់ តែរើមិនរួច
ក្រោយមកគ្រូខ្មោចត្បាញអាយឱ្យកូនៗបុកផ្លែស្ពឺ
និងដើមត្រាវព្រៃលាយជាមួយទឹកដែលបោកខោលីអូចំនួន៧ សារុងចំនួន៧
រួចដាក់ក្នុងដប ហើយចាប់បញ្ច្រកឱ្យផឹកអស់មួយដប
ដោយ១ម៉ោងចាប់ច្រក១ដបអស់ប្រមាណ៣ដប ។ រួចហើយយកខោលីអូទាំង៧
នោះឱ្យទួលពីលើក្បាល
និងយកសារុងប្រពន្ធមកគ្របពីលើក្បាលដើម្បីឱ្យព្រាយចេញ ។
ពេលនោះដោយការឈឺចាប់នឹងការធ្វើបាបធ្ងន់ធ្ងរ
ពេក បុរសនោះខំរើបម្រះរហូតរួចពីចំណងដៃ និងស្រាយច្រវាក់រត់ចេញ ។
នៅថ្ងៃទី៩ កញ្ញា វេលាម៉ោង៨ព្រឹក
គ្រូខ្មោចក៏បានទារប្រាក់ទំនឹបចំនួន៥ជីមាស
បុ៉ន្តែដោយសារក្រុមគ្រួសារជនរងគ្រោះគ្មាន
ក៏សុំដាក់ទំនឹបគ្រូត្រឹម៣ជីមាស ទឹកសុទ្ធ៥ដប ធូប១ដុំ
ប្រាក់៥ពាន់រៀល ។ ក្រោយទទួលបានមាសជាគ្រឿងទំនឹបហើយ
គ្រូខ្មោចនោះទំនងឮថា ជនរងគ្រោះជាឪពុកទៅប្តឹងប៉ូលិស
ក៏ដាក់មេប្រូចបាត់ ដោយគេមិនស្គាល់អត្តសញ្ញាណរស់នៅទីណាទេ។
ពេលប៉ូលិសសួរនាំ ទើបដឹងថាមិនដឹងមកពីណា
ហើយបោកប្រជាពលរដ្ឋក្នុងសង្កាត់ព្រៃអង្គុញ និងសង្កាត់ច្រកម្ទេស
យកប្រាក់ និងមាសអស់មិនតិចទេ គឺរាប់តម្លឹងឯណោះ ។
ឈ្មោះ សំ វៃ រៀបរាប់ថា
ការពិតគាត់បានចិញ្ចឹមព្រាយក្បាល៨
ឱ្យមកចូលសណ្ឋិតជាង២ឆ្នាំមកហើយ
គឺព្រាយក្បាល៨នោះមកសុំគាត់នៅជាមួយដោយសន្យាថា
មិនធ្វើបាបប្រពន្ធកូន និងអ្នកភូមិទេ
ហើយសន្យាឱ្យកម្លាំងធាតុគាត់ដោយផឹកស្រាមិនងាយស្រវឹង
ហើយពេលមានរឿងអី ចាំគេប្រាប់ឱ្យដឹងមុន ។
ពិសេសនោះចេះដាក់ស្នេហ៍ឱ្យស្រីស្រឡាញ់
ទើបយល់ព្រមចិញ្ចឹមព្រាយក្បាល៨នោះ
ហើយបានធ្វើខ្ទមតូចមួយនៅក្រោមដើមស្វាយក្រោយផ្ទះដើម្បីឱ្យព្រាយ
ក្បាល៨នៅ ដោយព្រាយក្បាល៨ អាចទាក់ទងនិយាយគ្នាបាន
បើមិនឱ្យធ្វើអ្វីព្រាយនេះមិនធ្វើដែរ ។ ពេលណាគាត់ (សំ វៃ)
ត្រូវការមានប្តីប្រពន្ធគេមិនសូវចុះសម្រុងគ្នា បានហៅព្រាយក្បាល៨
ធ្វើស្នេហ៍ឱ្យត្រូវគ្នាវិញ ឬកម្លោះណាស្រទ្បាញ់នារីម្នាក់
ហើយនាងមិនស្រទ្បាញ់
ក៏អាចដាក់ស្នេហ៍ឱ្យស្រទ្បាញ់គ្នាជាប្តីប្រពន្ធបានដែរ ។
ក្រោយពេលប្រពន្ធកូនកាប់ដើមស្វាយ និងរុះតូបចោលឈ្មោះ សំ វៃ
ប្រាប់ថា គាត់បាននាំព្រាយក្បាល៨ ទៅនៅឯរោងចក្រហើយ ។
រីឯប្រពន្ធឈ្មោះ ថោង សុផល អាយុ៥៦ឆ្នាំ ប្រាប់ថា
តាំងពីប្តីចិញ្ចឹមព្រាយក្បាល៨ នៅផ្ទះមក
រូបគាត់មានជំងឺទៅដេកពេទ្យរហូត គឺព្រាយប្រច័ណ្ឌធ្វើឱ្យឈឺ
រីឯប្តីគាត់ (សំ វៃ)
ទៅធ្វើការសន្តិសុខយាមពេលយប់មានស្រីថ្មីដល់ទៅ២នាក់
ដើរមិនដែលរវីរវល់ប្រពន្ធកូនទេ រស់នៅម្នាក់ឯងជាង២ឆ្នាំមកហើយ
ទើបពេលមានគ្រូថា ចេះចាប់ខ្មោច ទើបហៅមកចាប់ខ្មោច មិននឹកស្មានថា
ការពិតចាញ់បោកគ្រូខ្មោចអស់ទាំងប្រាក់ អស់ទាំងផ្ទះសម្បែង ។
ចំណែកកូនប្រសាប្រុស និងកូនស្រី
វិះនឹងស្លាប់បាត់បង់ជីវិតដោយសារគ្រូបោករូបនេះ ។
គ្មាននរណាស្គាល់បុគ្គលដែលតាំងខ្លួនជាគ្រូចាប់
ខ្មោចព្រាយបិសាចនោះទេ តែជននេះបានប្រើល្បិចមួយថា
ខ្លួនចេះព្យាបាលមនុស្សគ ឱ្យនិយាយនៅភូមិព្រៃអង្គាញ់
និងដេកស៊ីព្យាបាល៣ថ្ងៃ ហើយក៏ត្រូវគេពឹងឱ្យមកចាប់ខ្មោច ។
ទោះបីជាបែបណា រឿងរ៉ាវទាំងអស់នេះ ដោយសារតែភាពល្ងង់ខ្លៅ
ខ្វះការយល់ដឹង ងាយរងគ្រោះដោយជឿ និងងាយជនកំហូចបោកប្រាស់បាន ៕

No comments:
Post a Comment