រដ្ឋាភិបាល ចេញផ្សាយលុយប្រភេទ ៥០០ និង ១០០ រៀលថ្មី
រដ្ឋាភិបាល ចេញផ្សាយលុយប្រភេទ ៥០០ និង ១០០ រៀលថ្មី
ភ្នំពេញ: សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានចុះហត្ថលេខាលើអនុក្រឹត្យពីរផ្សេងគ្នា ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ សម្រេចចេញផ្សាយធនប័ត្រ ឬលុយប្រភេទ ៥០០ រៀល និង ១០០ រៀល គំរូថ្មី។ លុយក្រដាស ១០០ រៀលថ្មីនោះ មានរូបព្រះភ័ក្ត្រសម្តេចព្រះ នរោត្តម សីហនុ កាលពីព្រះអង្គ បួសជាព្រះសង្ឃ។ ចំណែកលុយក្រដាស ៥០០ រៀល គំរូថ្មី មានព្រះឆាយាលក្ខណ៍សម្តេចព្រះមហាក្សត្រ នរោត្តម សីហមុនី។
ក្នុងអនុក្រឹត្យពីរផ្សេងគ្នា ចេញផ្សាយនៅថ្ងៃទី១៤មករានេះ សម្តេចហ៊ុនសែន បានសម្រេច អនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានូវធនប័ត្រ ប្រភេទ ៥០០ រៀល និង១០០ រៀល គំរូថ្មី ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ ដែលត្រូវបានចេញផ្សាយរួចហើយ។
សូមរម្លឹកថា ចាប់តាំងពីសម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ យាងចូលទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ រាជរដ្ឋាភិបាលបានសម្រេចបោះពុម្ពលុយ ចំនួន ៤ ប្រភេទ ដែលមានព្រះឆាយាលក្ខណ៍សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តមសីហនុ សម្តេចព្រះមហាក្សត្រី ព្រមទាំងព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ សម្តេចព្រះនរោត្តមសីហមុនី។ ក្នុងនោះ រួមមាន៖ ទី១-ក្រដាសប្រាក់ប្រភេទ ៥ម៉ឺនរៀល បោះពុម្ព នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ ទី២-ប្រភេទក្រដាសប្រាក់ ២ពាន់រៀល បោះពុម្ព នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ទី៣-ប្រភេទក្រដាសប្រាក់ ១ សែនរៀល បោះពុម្ព នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ និងទី៤-ប្រភេទក្រដាសប្រាក់ ១ ពាន់រៀល បោះពុម្ព នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣៕ ប្រភពៈ CEN


No comments:
Post a Comment