មហិច្ឆតា ផែនការ ៨០ឆ្នាំរបស់យួន

មហិច្ឆតា ផែនការ ៨០ឆ្នាំរបស់យួន

ដាក់ប្រកាស ដោយ ៖ ខ្មែរស្មេរ khmersme | 18 ខែធ្នូ 2011
ជាទូទៅ មិនថាឡើយតែជនកម្ពុជាដែលនៅរស់រានមានជីវិតពីការកាប់សម្លាប់នៃរបបខ្មែរក្រហម​ ប៉ុណ្ណោះទេ សូម្បីជនបរទេសជាច្រើនទៀត រួមជាមួយសម្តេចហ៊ុន សែន សម្តេចហេងសំរិន សម្តេច ជាស៊ីម សុទ្ធតែទទួលស្គាល់ និង ចាត់ទុកថា របបខ្មែរក្រហម ដែលគ្រប់គ្រងប្រទេសអស់រយៈពេល​ជាងបីឆ្នាំ(១៧មេសា ១៩៧៥ ដល់៧មករា ១៩៧៩) គឺជារបបដ៏សាហាវឃោរឃៅ។
តាមរបាយការណ៍របស់សាលាក្តីខ្មែរក្រហម បានឲ្យដឹងថា មនុស្សជាង១.៧លាននាក់ ត្រូវបានស្លាប់ ក្នុងនោះមានស្លាប់ដោយសារការអត់អាហារ ស្លាប់ដោយ​សារការគ្មានថ្នាំព្យាបាល ស្លាប់ដោយសារ ការធ្វើការដោយបង្ខំ និង ក៏មានស្លាប់ដោយការសម្លាប់ពីពពួកឈ្លបខ្មែរក្រហមផងដែរ។
សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អតីតសមមិត្តប្រធានកងអនុសេនាធំនៃកងទ័ពខ្មែរក្រហម ធ្លាប់មានប្រសាសន៍ថា ចុងឆ្នាំ១៩៧៧​ សម្តេចបានដឹកនាំ​កម្លាំងបះបោរមួយចំនួនចូល​ទៅក្នុង​ទឹកដី​វៀតណាម ដើម្បីសុំជំនួយពីវៀតណាមក្នុងការវាយរំលំរបបគ្រប់គ្រងដោយប៉ុលពត បន្ទាប់ពីកូន​ប្រុសរបស់​សម្តេច​ឈ្មោះហ៊ុន កម្សត់ បានស្លាប់បន្ទាប់ពីធ្លាក់ពីដៃគីលានុបដ្ឋាយការខ្មែរក្រហមម្នាក់ និង បន្ទាប់ពីមេខ្មែរក្រហម មិនអនុញ្ញាតឲ្យសម្តេចយកសពកូននៅកប់។សម្តេចបន្តទៀតថា នឹង​គ្មាន​ថ្ងៃ៧មករាទេ បើ កាលណោះសម្តេចឆេវឆាវ ហើយដកកាំភ្លើងបាញ់ទៅមេខ្មែរ​ក្រហមម្នាក់នោះ​ដោយគ្មាន​ការពិចារណា។
ថ្ងៃ០២ខែធ្នូ ឆ្នាំ១៩៧៨ សម្តេចហេង សំរិន ដែលកាលណោះរួមមានលោកប៉ែន សុវណ្ណផង ដោយមាន​ការគាំទ្រពីមហាមិត្តវៀតណាមផង បានបង្កើត​ចលនារណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅភូមិ២ធ្នូ ស្រុកស្នួលខេត្តក្រចេះ បានវាយផ្តួលរំលំរបបប៉ុល ពត នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។
ដើម្បីជាការតបស្នងចំពោះកងទ័ពវៀតណាម ពួកមេដឹកនាំរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បាន ចុះសន្ធិសញ្ញាដឹងគុណវៀតណាមរយៈ២៥ឆ្នាំ តែអ្នកប្រ​ឆាំងវៀតណាមម្នាក់ គឺលោកប៉ែន សុវណ្ណ ត្រូវ បានគេចាប់ដាក់គុក នៅឆ្នាំ១៩៨៤។
ព្រឹត្តិការណ៍ថ្ងៃ៧មករា ១៩៧៩ ត្រូវបានអ្នកវិភាគនយោបាយ និង អ្នកនយោបាយមួយចំនួនមានចម្ងល់ សង្ស័យ និង រិះគន់ថា ជាការមិនសមហេតុ​ផលទាល់តែ​សោះមួយ។ពួកគេនិយាយថា ប្រសិនបើ​មានចលនាកងទ័ពមួយ បង្កើតឡើងដើម្បីរំដោះប្រទេសជាតិ ហើយមានរយៈពេលតែមួយខែ(០២​ធ្នូ១៩៧៨ ដល់៧មករា ១៩៧៩)មែន វាមិនអាចទៅរួចទេ បើគ្មានការរៀបចំផែនការវាយលុកជាមុនពី​សំណាក់កងទ័ពវៀតណាម។ ពួកអ្នកសង្រ្គាមនិយាយថា រយៈពេលមួយខែ​កុំថាឡើយ​ដល់ទៅវាយលុក រំដោះប្រទេសមួយ សូម្បីតែការរៀបរចនាសម្ព័ន្ធសម្រាប់គ្របគ្រងកងទ័ព ឬក៏គ្រាន់តែធ្វើដំណើរ​ដោយ​ខ្លួនទទេ ពីក្រចេះមក​ភ្នំពេញក៏គ្មាន​ពេលគ្រប់គ្រាន់ផង។
នៅសាលាក្តីខ្មែរក្រហម ក៏មានការជឿជាក់ទៅលើការអះអាងរបស់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃថា ពិតជា មានការកាប់សម្លាប់រង្គាលប្រជាជនខ្មែរក្នុងសម័យនោះមែន ប៉ុន្តែរាល់មន្រ្តីសំខាន់ៗរបស់រដ្ឋាភិបាល ដែលសហព្រះរាជអាជ្ញាអញ្ជើញឲ្យទៅឆ្លើយបំភ្លឺនៅសាលាក្តី គ្មានមន្រ្តីណាម្នាក់ចូលខ្លួនទៅឡើយ។ លោកខៀវសំផន អតីតប្រមុខរដ្ឋ នៃរបបខ្មែរក្រហម និងលោកនួនជា​បានការពារការចោទ​ប្រកាន់នេះ​ថា ជាការចោទពួកលោកទាំងស្រុង។លោកនួន ជាអតីតប្រធានរដ្ឋសភាព នៃរបបនោះ បាននិយាយ ប្រាប់សាលាក្តីពេលថ្មីៗនេះថា ខ្មែរក្រហមគឺស្អាតស្អំ ឯអ្នកដែលពាក់ព័ន្ធនឹងការកាប់សម្លាប់ប្រជាជន ខ្មែរនាសម័យនោះ(បីឆ្នាំ ៨ខែ ២០ថ្ងៃ)គឺពួកវៀតណាម។លោកនួន ជា បន្តនិយាយដដែលៗថា វៀត​ណាមជាអ្នកញុះញង់ និង ធ្វើឲ្យមានការសង្ស័យ លែងទុកចិត្តគ្នា រហូតឈានទៅដល់​ការ​កាប់សម្លាប់ គ្នា។លោកថា វៀតណាមមានល្បិកលបំពុលបរិយាកាសកម្ពុជា ដើម្បីគេងាយស្រួលលុកលុយ និង លេបត្របាក់ទឹកដីកម្ពុជាពីផែនទីពិភពលោក និង ឥណ្ឌូចិន។
លោកនួនជានិយាយថា យួន(ហូជីមិញ)មានផែនការយុទ្ធសាស្រ្ត៨០ឆ្នាំ ក្នុងការលេបយកទឹកដីមក្ពុជា តែឥឡូវ​នេះ ទើបតែបានជាង៤០ឆ្នាំទេ ហើយថា មេដឹកនាំ​វៀតណាមម្នាក់បាននិយាយថា ទឹកដី​កម្ពុជា​គឺ ង៉នវ៉ា ដែលមានន័យថាឆ្ងាញ់ណាស់។
ប៉ុន្តែការលើកឡើងរបស់លោកនួន ជាមិនទាន់ត្រូវបានសាលាក្តីយកទៅពីចារណានៅឡើយទេ ហើយ មន្រ្តីរដ្ឋាភិបាលមួយចំនួនមានលោកហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា រិះគន់ថា ការ​និយាយរបស់លោកនួនជាគ្មានហេតុផល ឯលោកជុំ កុសល អ្នកសម្របកម្មវិធីទូរទស្សន៍ និង លោក​ឈឹម ផលវរុណ បណ្ឌិតពលរដ្ឋវិទ្យា​ក៏បាន​បដិសេធការលើកឡើងរបស់លោកនួន​ជាដែរ។​ពួក​គេ​ បាននិយាយការពារប្រទេសវៀតណាម។​ជាមួយគ្នានោះលោកឆាំងយុ ប្រធានមជ្ឈ​មណ្ឌលឯកសារ​កម្ពុជា បានលើកឡើងដោយរិះគន់ការលើកឡើង​របស់​លោកនួន ជា កាលពី​សប្តាហ៍មុនថា ជាទង្វើ​ល្ងង់ខ្លៅ និង គ្រាន់តែជាលេស ដើម្បីគេច​វេសពីការទទួលខុសត្រូវតែប៉ុណ្ណោះ។
នៅទសវត្សរ៍ឆ្នាំ១៩៦០ សម្តេចព្រះនរោត្តមសីហនុ ព្រះប្រមុខរដ្ឋនៃរបបសង្គមរាស្រ្តនិយម បានឲ្យអ្នក កាសែតគូររូបថ្លុកដាក់ក្នុងទំព័រកា​សែតឡឺសង្គម​(យើង​ មិនដែលឃើញរូបនេះទេ)បង្ហាញពីមហិច្ឆតា របស់យួននិងសៀម ដែលតែងតែចង់លេបទឹកដីកម្ពុជា ដែលមួយផ្នែកត្រើយខាងកើតទន្លេមេគង្គ
និង ទន្លេបាសាក់ ត្រូវខាំទាញដោយភាគីយួន និង មួយផ្នែកទៀត គឺត្រើយខាងលិចនៃទន្លេមេគង្គ និង ទន្លេបាសាក់ ត្រូវខាំហែកទាញដោយចង្កូមរបស់ភាគីសៀម។
នៅឆ្នាំ១៩៧២ ដើម្បីបញ្ចប់សញ្ញាប័ត្រថ្នាក់បណ្ឌិតលោកនួន ឃឿន បានសរសេរនិក្ខេបបទមួយ ដោយប្រើចំណងជើងថា ដំណើរឆ្ពោះទៅទឹសខាងលិច ឆ្នាំ២០០០ ដែលក្នុងនិក្ខេបបទនេះ បង្ហាញពី មហិច្ឆតារបស់យួន ក្នុងការរំលាយព្រំដែនកម្ពុជា ពីខាងកើតទៅទល់នឹងខាងលិច ជាប់ព្រំប្រ​ទល់​សៀម។យួនមានផែនការលេប​យកកម្ពុជាទាំងមូល។ប៉ុន្តែ ផែនការនេះ មិនទាន់ដល់ឆ្នាំ២០០០ផង យួនបានធ្វើមុន ដោយបានចូលលុកលុយកម្ពុជានៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។យួន បានចូលដល់ ទល់ដែនខាងលិចប្រទេស នៅទសវត្សរ៍ឆ្នាំ១៩៨០។
ដោយមានការព្រួបារម្ភពីការបាត់បង់ទឹកដី រដ្ឋាភិបាលកម្ពុជា ដែលកាលណោះរបបសាធារណរដ្ឋប្រជា មានិតកម្ពុជា របស់សម្តេចហ៊ុនសែន (កាលណោះ​សមមិត្តហ៊ុន សែន)បានបើកការចរចាស្វែងរក សន្តិភាពជាមួយសម្តេចព្រះនរោត្តមសីហនុនៅប្រទេសបារាំង(អង់តាឌឺន័រ)ឆ្នាំ១៩៨៧ និង ដោយមាន ការគាបសង្កត់​ពីប្រទេសចិន ដែលកំញើញឲ្យួនដកទ័ពចេញពីកម្ពុជាជាបន្ទាន់ និង អន្តរជាតិផង យួន​បានដកកងទ័ពនៅខែសីហា ឆ្នាំ១៩៨៩។យួនបានគ្រប់គ្រង ដឹកនាំប្រទេស​កម្ពុជារយៈពេល១០ឆ្នាំ។
គោលបំណងដ៏បរាជ័យ និង ដ៏ំអាម៉ាស់របស់យួននាពេលនោះ មិនបានធ្វើឲ្យយួនបោះបង់ការព្យាយាម របស់ខ្លួនទេ។ជារឿយៗយួនបានរកគ្រប់មធ្យោ​បាយដើម្បី​បញ្ចូនជនជាតិគេមកកម្ពុជា។ យុទ្ធសាស្រ្ត ដោយប្រយោល យួនបានចូលរួមឃោសនាដោយប្រយោល(អង្គការម៉ារីណុល?)ឲ្យខ្មេរពន្យាកំណើត ក្រោមលេសថា កូនតិច ឬកូនរង្វើលងាយស្រួលធ្វើការរកស៊ី និង មានសុខភាពល្អ។ប៉ុន្តែធាតុពិត វាពុំ បានរកឃើញដោយក្រសួងសុខាភិបាលកម្ពុជាទេថា តើវាមានផលប៉ះ​ពាល់​អ្វីខ្លះ ដែលការពន្យា​កំ​ណើតយូរៗទៅ ដូចជាពេលត្រូវការមានកូនវិញ កូនមានបញ្ហាផ្នែកប្រាជ្ញាស្មារតី ឬការចង​ចាំដែរ​ឬ​ទេ។ឬថា ការមានកូនតិចពេក អាចធ្វើឲ្យប៉ះពាល់ដល់កំណើនប្រជាជនឬទេ? ដែលប្រជាជនខ្មែរ មានតែចំនួនជាង១០លានាក់ ឯយួនមានរហូតដល់ជាង៧០លាននាក់ សៀមជាង៨០លាននាក់។
មួយវិញទៀត យួនបានប្រើយុទ្ធសាស្រ្តយកដីសម្បទានសង្គមកិច្ច និង កសិកម្ម ដើម្បីធ្វើឲ្យខ្មែរ​បែក​បាក់គ្នា ដោយប្រយោល។នៅខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម យួន សុទ្ធតែមាន ដីសម្បទានកសិកម្មទាំងអស់។យួនបានកាប់បំផ្លាញព្រៃឈើខ្មែររាប់ម៉ឺនហិតា ហើយដាំកៅស៊ូ ក្រោម​លេសថា បង្កើនការងារ​ឲ្យពលរដ្ឋខ្មែរធ្វើ ដែលការពិត គ្រាន់តែជាលេសដើម្បីយួនបានយក ជនជាតិ​យួនគ្នាឯងមកនៅក្នុងទឹកដីកកម្ពុជាដោយស្របច្បាប់តែប៉ុណ្ណោះ។
យួនឲ្យខ្មែរធ្វើជាកម្មករចម្ការកៅស៊ូ នៅប្រហែលពីបី ទៅប្រាំខែដំបូង តែក្រោយមក ដើម្បីយកជនជាតិ យួនមកបាន យួននិយាយថា ខ្មែរខ្ជិល មិនចេះធ្វើការ។​យួនដេញខ្មែរចេញអស់ ហើយយកយួន ពីស្រុក យួនមកធ្វើការរាប់ពាន់គ្រួសារវិញ ហើយក្នុងមួយគ្រួសារយួន យ៉ាងហោចណាស់ក៏​មានសមាជិក​ពីបីនាក់ឡើងទៅ។ការរស់នៅយូរទៅ យួនអាចបង្កើតបានជាសហគមន៍ ជាភូមិ ជាឃុំ នៅក្នុងចម្ការ​កៅស៊ូនៅអនាគត ហើយរយៈពេល៩០ឆ្នាំ ដែលរដ្ឋាភិបាលកម្ពុជា ធ្វើសម្បទាន​ដីឲ្យយួន គឺល្មមពេល ដែលដីអស់ជីជាតិ ត្រូវយកត្រឡប់មកវិញ ឬមិនអាចយកត្រឡប់ ឬបណ្តេញពួកយួនឲ្យចេញទៅវិញ បានទេ ព្រោះពួកគេនឹងបង្កើតកូនចៅ បង្កើតជាភូមិ ជាឃុំ ជាស្រុក បង្កើតសាលារៀន បង្កើតជាមន្ទីរ​ពេទ្យ ដែលអាចគ្រប់គ្រងដោយពួកគេ​ដដែលជាដើម ហើយដើម្បី​ស្របច្បាប់ រដ្ឋាភិបាលកម្ពុជា ត្រូវ​ផ្តល់សញ្ជាតិខ្មែរឲ្យពួកគេ បន្ទាប់មកពួកគេមានសិទ្ធិឈរឈ្មោះបោះ​ឆ្នោតនៅកម្ពុជា ។វាមិនដូចជន​កម្ពុជាទៅរស់នៅប្រទេសដទៃហើយឈរ​​ឈ្មោះបោះឆ្នោតដែរ​នោះទេ ព្រោះជនកម្ពុជាគ្មានបំណង ឬមហិច្ឆតាលេបទឹកដីគេ ផ្ទុយស្រឡះពីយួន ដែលតែងតែប៉ុនប៉ងលេប​ទឹកដីកម្ពុជាជានិច្ច។
នៅពេលនោះហើយ ដែលផែនការ៨០ឆ្នាំរបស់យួន(ហូជីមិញ)ធ្វើបានសម្រេច។យើង​មិនទាន់​ឯកភាព គាំទ្រទាំងស្រុងចំពោះការអះអាងរបស់លោកឧិម យ៉ិនទៀង ដែលនិយាយថា ការព្រួយបារម្ភទាំងនេះ គឺជាការប្រមាថដល់ក្រុមនិស្សិតបញ្ញាវ័ន្តខ្មែរជំនាន់ក្រោយ ដែបណ្តោយឲ្យទឹកដីខ្មែរបាត់បង់នោះទេ។ យើងនៅតែ និង កាន់តែបារម្ភ ចំពោះបញ្ហានេះ ព្រោះយើងជឿថា មន្រ្តីរដ្ឋាភិបាលទាំងអស់ រួមទាំង សម្តេចនាយករដ្ឋមន្រ្តី និង ក្រុមនិស្សិតទាំងនោះទៀតផង មិនអាចរស់បានដល់​៨០ ឬ៩០ឆ្នាំទៀតទេ ហើយយើងកាន់តែមិនយល់ស្រប និង បដិសេធមិនទទួលយកថែមទៀត ដែលយើងជាមនុស្សជំនាន់​មុនមិនព្រមដោះស្រាយ​បញ្ហាជាតិ បែរជាទុកឲ្យអ្នកជំនាន់ក្រោយដោះស្រាយទៅវិញ។ចុះប្រសិន បើយួនក្រឡិចក្រឡុច ដូចកាលហូជីមិញ ក្បត់សម្តេចសីហនុ តើក្មេងជំនាន់ក្រោយបានអី​ដោះស្រាយ?
នយោបាយយួននៅពេលនេះ បើយើងសង្កេតឲ្យបានស៊ីជម្រៅ ហាក់មិនខុសពីសម័យខ្មែរក្រហម ប៉ុន្មានទេ ខុសតែរូបរាងនយោបាយប៉ុណ្ណោះ។យួនបានព្យាយាម​មកវិនិយោគនៅក្នុងតំបន់សំខាន់ៗ ដែលពលរដ្ឋកម្ពុជាកំពុងរស់នៅយ៉ាងសុខសាន្ត​ ធ្វើយ៉ាងណាឲ្យមានទំនាស់រវាងប្រជាពលរដ្ឋកម្ពុជា និង រដ្ឋាភិបាល។ពលរដ្ឋចាប់ផ្តើមស្អប់ និង ជេរដ្ឋាភិបាល ឯអង្គការសង្គមស៊ីវិល រួមទាំងអន្តរជាតិផង បានថ្កោលទោសរដ្ឋាភិបាលថា បានរំលោភសិទ្ធិពលរដ្ឋ។យួនធ្វើយ៉ាងណា បំពុលបរិយាកាសឲ្យ​ល្អក់កករ ចលាចល អាប់អួរ ឲ្យមានការបែកបាក់គ្នា រវាងអ្នកមានអំណាច អ្នកមានលុយ និង រដ្ឋា​ភិបាលកម្ពុជា ។ឲ្យពល​រដ្ឋ ចាត់ទុករដ្ឋាភិ​បាលជា​សត្រូវរបស់ខ្លួន ដើម្បីពួកគេងាយស្រួលបញ្ចូល ជានជាតិគេមកក្នុងកម្ពុជា។ឯរដ្ឋាភិបាលកម្ពុជា ពេលខ្លះ បានចាត់ទុកប្រជាពលរដ្ឋរបស់ខ្លួនជាសត្រូវ​ផងដែរ ដោយបានប្រើប្រាស់នូវកម្លាំងប្រដាប់​អាវុធ​បង្រ្កាប​ពួកគេយ៉ាងចាស់ដៃ ដោយគ្មានប្រណី ហើយជួនកាលរដ្ឋាភិបាលបានចោទពួកគេទាំងបំពាន​ថា ពួកគេត្រូវបាន​គាំទ្រដោយគណបក្សប្រឆាំង និង អង្គកាក្រៅរដ្ឋាភិបាល។​
នៅតាមហាងកាហ្វេជាច្រើន ទាំងក្នុងទីក្រុងភ្នំពេញ និង ខេត្តនានា យួនមួយចំនួន មិនចេះនិយាយ​ភាសាខ្មែរទេ តែពួកគេអាចរស់នៅ និង លក់ដូរ​ដោយ​ស្រួល​បាន ។តើពួក​គេមករស់នៅ​ពីអង្កាល់​ដែរ ទើបមិនចេះនិយាយភាសាខ្មែរ?។
- See more at: http://khmersme.com/archives/2598#sthash.ckpkKH9C.dpuf
មហិច្ឆតា ផែនការ ៨០ឆ្នាំរបស់យួន