វៀតណាម​គ្រោង​សាងសង់​កំពង់ផែ​​លំដាប់​អន្តរជាតិ​នៅ​​កោះត្រល់​

វៀតណាម​គ្រោង​សាងសង់​កំពង់ផែ​​លំដាប់​អន្តរជាតិ​នៅ​​កោះត្រល់​

យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម​ឈ្មោះ​ Saigon Times ​បាន​រាយការណ៍​កាលពី​ព្រហស្បតិ៍​ ​សប្ដាហ៍​មុន​ថា ប្រទេស​វៀតណាម​គ្រោង​សាងសង់​កំពង់ផែ​ស្ដង់ដារ​អន្តរជាតិ​មួយ​នៅ​ ​កោះត្រល់ (Phu Quoc) ដែល​ស្ថិតនៅ​ភាគខាងត្បូង​ខេត្ត Kien Giang​។

​ក្រសួង​ដឹកជញ្ជូន​របស់​ប្រទេស​វៀតណាម និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​យល់ព្រម​ចំពោះ​គម្រោង​សាងសង់​កំពង់ផែ​នេះ​ នៅក្បែរ​ទីក្រុង Duong Dong ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការទាក់ទាញ​វិនិយោគិន និង​ភ្ញៀវទេសចរ​អន្តរជាតិ​។

...អាមេរិក នឹង​ជួយ​ពង្រឹង​សន្តិសុខ​ដែន​សមុទ្រ​វៀតណាម​ ខណៈ​មាន​ភាព​តាន​តឹង​ជា​មួយ​ចិន...

​យោងតាម​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ផែ​លយ​ទៅក្នុង​ទឹក​ ​គ្រោង​សាងសង់​អស់​ទឹកប្រាក់​ប្រមាណ ​១,២៥​ពាន់​ពាន់​លាន​ដុង (​ស្មើ​នឹង​ ៥៩ លាន​ដុល្លារ​) ដែលមាន​បណ្ដោយ​ ៤០០​ម៉ែត្រ ទទឹង ១៩​ម៉ែត្រ​។ ​​ជាមួយគ្នានេះ នឹងមាន​ស្ពាន​ប្រវែង ១០២០​ម៉ែត្រ​ដើម្បី​ភ្ជាប់​ផែ​ទៅនឹង​ដីគោក​