Vertu ចេញស្មាតហ្វូនស្អាតប្រណិតទាន់សម័យប្រើពេជ្រពីរស៊េរីតម្លៃជិត ២ម៉ឺនដុល្លារ
Vertu ចេញស្មាតហ្វូនស្អាតប្រណិតទាន់សម័យប្រើពេជ្រពីរស៊េរីតម្លៃជិត ២ម៉ឺនដុល្លារ
ទាំងពីរម៉ូដែលខាងលើគឺជាស្មាតហ្វូនដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការ Android មានរូបរាងល្អប្រណិត ត្រូវបានរចនាស្រោបដោយពេជ្រ និងសារធាតុទីតាញ៉ូម មាស ស្បែកសត្វដ៏កម្ររកបាន។ ម៉ូដែល Vertu Aster មានតួខ្លួនត្រូវបានផលិតដោយប្រើស្បែកក្រពា រួមនឹងពេជ្រ ដោយយកគំរូតាមម៉ូដែល Vertu Signature Touch។ ការរចនាដ៏ពិសេសនៅលើ Vertu Aster នេះត្រូវបានគេបំពាក់ជាមួយពេជ្រសចំនួន ១២៤គ្រាប់បិទនៅលើមាស និងមានជាសារធាតុសេរ៉ាមិច។ ចំណែកនៅលើរបារ stereo sound bar ត្រូវបានបំពាក់ដោយមាសស និងស្រោបដោយស្បែកក្រពា។ ម៉ូដែលនេះមានតម្លៃ ១៥០០០អឺរ៉ូ ឬស្មើនឹងប្រហែល ១៨៧០០ដុល្លារអាមេរិក។
... ទូរស័ព្ទប្រណិត Vertu Aster ផលិតពីត្បូងកណ្ដៀងតម្លៃជិត ៧ពាន់ដុល្លារ! ...
ប្រសិនលោកអ្នកស្រឡាញ់ម៉ូដែល Vertu Aster ស្រោបដោយពេជ្រ និងប្រើស្បែកក្រពាពណ៌ក្រហមវិញ ដែលមានពេជ្រស ៥៥គ្រាប់ ហើយមិនមានសាច់មាស នោះតម្លៃរបស់វាធូរជាងមុន គឺត្រឹមតែ ៨៩០០អឺរ៉ូ ឬប្រហែល ១០៤០០ដុល្លារអាមេរិក៕
... ស្មាតហ្វូនលំដាប់ថ្លៃបំផុត ខ្ទង់លានដុល្លារប្រចាំឆ្នាំ២០១៤! ...
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ vertu, gsmarena
No comments:
Post a Comment