ទស្សនៈ និងមតិ ៖ មេបក្សប្រឆាំង គួរ ស្ដាប់សំដីអូបាម៉ា ថ្លែងស្ដីពីនយោបាយការ បរទេស !

ទស្សនៈ និងមតិ ៖ មេបក្សប្រឆាំង គួរ ស្ដាប់សំដីអូបាម៉ា ថ្លែងស្ដីពីនយោបាយការ បរទេស !

ភ្នំពេញ ៖ កាលពីម្សិលមិញ លោកអូបា ម៉ា ដែលគេចាត់ទុកថា ជាមេមហាអំណាច ពិភពលោក បាន ថ្លែងបើកកកាយពីនយោ បាយការបរទេស របស់សហរដ្ឋអាម៉េរិក ទៅកាន់សិស្ស នាយទាហានជាន់ ខ្ពស់របស់ខ្លួនថា នយោបាយការបរទេសរបស់លោក ជានយោបាយសន្ដិភាព គឺដំណោះស្រាយ បែប ការទូតបែបសន្ដិវិធី ។ លោកមិនប្រើ នយោបាយការបរទេស តាមរបៀបការធ្វើ អន្ដរាគមន៍យោធា តាម បែបប្រញ៉ាប់ ប្រញ៉ាល់នោះទេ ព្រោះកន្លងមកការប្រើ នយោបាយការបរទេស តាមបែបអន្ដរាគមន៍ យោធា ភាពមិនចេះអត់ធ្មត់គឺជាកំហុស ឆ្គងរបស់អាម៉េរិកទាំងស្រុង ។
ការថ្លែងបើកកកាយពីនយោបាយការ បរទេសរបស់មេដឹកនាំសហរដ្ឋអាម៉េរិក រូបនេះ គឺជាការទម្លាយនូវ អាថ៌កំបាំងការបរ ទេសក្នុងសម័យលោក អូបាម៉ា គ្រប់គ្រងអំ ណាចជិត ២អាណត្ដិចុងក្រោយនេះ មាន ន័យថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិកសម័យ លោក អូបាម៉ា ដឹកនាំខុសពីនយោបាយការបរទេសសម័យ លោក ចចប៊ូស និង ចច ដាប់បឺយ៉ូប៊ូស ដែលជាឪពុក និងកូន ដឹកនាំ ប្រទេស ។ សម័យឪពុក និងកូន ត្រកូលប៊ូស ដឹកនាំប្រទេស សហរដ្ឋអាម៉េរិកបានប្រកាន់ យកនយោបាយការបរទេស ដោយការប្រើ កម្លាំងយោធា ធ្វើអន្ដរាគមន៍ដូចជាការប្រើ កម្លាំងយោធាចូលលុកលុយអាហ្គានីស្ថាន ចូលលុកលុយ អ៊ីរ៉ាក់ជាដើម ។ ប៉ុន្ដែសម័យលោក អូបាម៉ា គ្រប់គ្រង បែរជាងាកមក ប្រើនយោបាយការបរទេស តាម បែបទន់ភ្លន់ទៅវិញ គឺនយោបាយការទូត ។
ការប្ដូរជំហរនយោបាយ ការបរទេស របស់សហរដ្ឋអាម៉េរិកបែបនេះ ត្រូវបាន ក្រុមអ្នកវិភាគ គេមើល ឃើញថា មានកត្ដាជាច្រើនដែលនាំឱ្យសហរដ្ឋអាម៉េរិក ផ្លាស់ប្ដូរដោយទី១ ការប្រើកម្លាំងយោធា ដែល ពិភពលោកចាត់ទុកថា សហរដ្ឋអាម៉េរិកជាមហា អំណាចយោធាហើយប្រើកម្លាំងយោធាទៅលើប្រទេស ទន់ខ្សោយ បានធ្វើឱ្យប្រិយ ភាពការបរទេសរបស់សហរដ្ឋអាម៉េរិកធ្លាក់ចុះ ។ ទី២ ការប្រើកម្លាំងយោធា បានធ្វើឱ្យ សហរដ្ឋអាម៉េរិក ត្រូវការចំណាយច្រើន និង ទី៣ បានធ្វើឱ្យប្រជាពលរដ្ឋរបស់ខ្លួន (យោធា) ជួបទុក្ខលំបាក បាត់បង់អាយុជីវិតនៅ ក្រៅប្រទេសច្រើន ដែលជាដើមចមនាំឱ្យ ឪពុក-ម្ដាយ សាច់ញាតិ របស់ពួកគេ មានការក្ដៅក្រហាយ ទៅលើរដ្ឋាភិបាលពីមួយ ថ្ងៃទៅមួយថ្ងៃកាន់តែមានចំនួនកើនឡើង ផងដែរ ។
ខណៈមេដឹកនាំមហាអំណាចពិភពលោក បានបើកកកាយពីនយោបាយការបរទេស របស់ខ្លួន ឱ្យពិភព លោកបានដឹងនោះ កន្លង មកគេប្រមើមើលឃើញថា មេដឹកនាំគណ បក្សប្រឆាំងនៅឯកម្ពុជាឯណេះវិញ តែង តែមានគំនិត មានចំណង់ ចង់ឱ្យសហរដ្ឋអា ម៉េរិកប្រើកម្លាំងយោធាអន្ដរាគមន៍ ចូលមកក្នុងប្រទេស កម្ពុជា ក្រោមរូបភាពដែល មេៗដឹកនាំគណបក្សប្រឆាំងទាំងនោះអះអាងថា ដើម្បីផ្ដួលរំលំរដ្ឋាភិបាល របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលពួកគេចោទថា ជារដ្ឋាភិបាលកុម្មុយនីស្ដ រដ្ឋាភិបាលរំលោភ សិទ្ធិមនុស្ស ។ ក្នុងនោះកន្លងមក រហូតដល់គេធ្លាប់ឮមេបក្សប្រឆាំងមួយ ប្រកាសឱ្យអាម៉េរិកាំងបាញ់ ម៉ីស៊ីលដាក់ផ្ទះនាយករដ្ឋមន្ដ្រីទៀតផង ។ ចំណែកមេដឹកនាំបក្សប្រឆាំងមួយទៀត តែងតែឃោសនា មួយម៉ាត់ណាក៏អួតថា មហាអំណាចយោធាអាម៉េរិកនៅពីក្រោយខ្នងគេផងដែរ ។
ឥឡូវគំនិតចង់ឱ្យសហរដ្ឋអាម៉េរិកប្រើ កម្លាំងយោធាអន្ដរាគមន៍ចូលមកផ្ដួលរំលំ រដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជាពីសំណាក់ មេបក្សប្រឆាំងនោះ វាគ្រាន់តែជារឿង “ត្រដោកលាន់តោកៗតែប៉ុណ្ណោះ ចំណែកអ្នកឆ្អែតគឺសត្វក្របី” មានន័យថា អ្នកស្រែកបានត្រឹមតែស្រែក ខណៈអាម៉េរិកមិនចាប់អារម្មណ៍ ហើយបំណងរបស់មេបក្សប្រឆាំង នៅកម្ពុជានេះ ក៏វាផ្ទុយពីនយោបាយការ បរទេសរបស់សហរដ្ឋអាម៉េ រិកដែរ  ។
មេបក្សប្រឆាំងនៅស្រុកខ្មែរ មុននឹងធ្វើ អ្វីមួយ មុននឹងស្រែកពាក់ព័ន្ធអ្វីមួយគួរតែ សិក្សាឱ្យបានគ្រប់ជ្រុង ជ្រោយសិន បើមិនអញ្ចឹងទេស្រែកបានត្រឹមតែខាតទឹកមាត់សឹកបបេមាត់ដូចមាត់ត្រដោកតែប៉ុណ្ណោះ៕