បញ្ជីឈ្មោះភូមិសង្កាត់ ឃុំខណ្ឌ ស្រុកក្រុង ​នៃ ២៥ខេត្ត​រាជធានីក្នុងប្រទេសកម្ពុជា


ព្រះរាជាណាចក្រកម្ពុជា រឺ កម្ពុជា (អ.ស.អ.: [kɑmˈpuˈciə], ការបញ្ចេញសំឡេងខ្មែរ: [កាំ’ពុ’ជា]) ឈ្មោះ​ផ្លូវ​ការ ព្រះរាជាណាចក្រកម្ពុជា ​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ផ្នែក​ខាង​ត្បូង​នៃ​ទៀប​កោះ​ឥណ្ឌូ​ចិននៅ​អាស៊ីអាគ្នេយ៍។ ដែលមាន​ផ្ទៃដី​សរុប​រួម ១៨១ ០៣៥ សហាតិមាត្រ​ការ៉េ (គីឡូម៉ែត្រ​ការ៉េ) ប្រទេស​នេះ​មាន​ព្រំដែន​ជាប់​ថៃ​នៅ​ខាង​លិច​ឆៀង​ខាង​ជើង លាវ​ខាង​កើត​ឆៀង​ខាង​ជើង វៀតណាម​នៅ​ខាង​កើត និង​ឈូងសមុទ្រថៃ​នៅខាង​លិច​ឆៀង​ខាង​ត្បូង។
រាជធានី និងខេត្ត នៃកម្ពុជាគឺជាបំណែងចែករដ្ឋបាលថ្នាក់ដំបូង។ កម្ពុជាត្រូវបានបែងចែកទៅជា ២៥ ខេត្ត-រាជធានី
ស្រុក ក្រុង និង ខណ្ឌគឺជាបំណែងចែករដ្ឋបាលកម្ពុជាថ្នាក់ទីពីរ។ តាមច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​​រដ្ឋសភា​បាន​អនុម័ត ហើយព្រះមហាក្សត្របានទ្រង់ចេញព្រះរាជក្រម​ប្រកាស​ឱ្យ​ប្រើ កាលពី​ពេល​ថ្មី​ៗ ប្រទេស​កម្ពុជា ត្រូវ​បាន​ចែក​ជា​រាជធានី និង​ខេត្ត​។ រាជធានី​ចែក​ចេញ​ជា​ខណ្ឌ ខណ្ឌ​ចែក​ជា​សង្កាត់​។ ខេត្ត​ចែក​ចេញ​ជា ស្រុក និង​ក្រុង ដែល​ស្រុក​ចែក​ជា​ឃុំ និងសង្កាត់ ហើយ​ក្រុង​ចែក​ជា​សង្កាត់​។ ជា​លទ្ធផល​នៃ​ច្បាប់​នេះ មាន​ដូចជា ៖
  1. ផ្លាស់ប្ដូរ​ឈ្មោះ​ក្រុង​ចំនួន​ ៣ មក​ជា​ខេត្ត​រួម​មាន ៖ ខេត្តព្រះសីហនុ ខេត្ត​កែប និង​ខេត្តប៉ៃលិន​។
  2. បង្កើត​ក្រុង​ថ្នាក់​ស្មើ​ស្រុក​ចំនួន ​៣ គឺ ៖ ក្រុងប៉ោយប៉ែត​នៃ​ខេត្ត​បន្ទាយមានជ័យ ក្រុងសួង​នៃ​ខេត្ត​កំពង់ចាម ក្រុងបាវិត​នៃ​ខេត្តស្វាយរៀង​។
  3. ធ្វើការ​ផ្លាស់ប្ដូរ​ទីរួមខេត្ត​មក​ជា​ក្រុង និង​បង្កើត​ស្រុក ខណ្ឌ​ថ្មី ព្រមទាំង​បង្កើត​ក្រុង​ដែល​បំបែក​ពី​ស្រុក ទីប្រជុំជន ខេត្ត​ចំនួន ​៥ ក្នុង​នោះ​មាន ៖ ស្រុករុក្ខគិរី​នៃ​ខេត្ត​បាត់ដំបង ដែល​បំបែក​ពី​ស្រុកមោងឫស្សី, ខណ្ឌសែនសុខ​នៃ​រាជធានី​ភ្នំពេញ ដែល​បំបែក​ចេញពី​ខណ្ឌឫស្សីកែវ, ក្រុង​ព្រៃវែង បំបែក​ចេញ​ពី​ស្រុកកំពង់លាវ​នៃ​ខេត្តព្រៃវែង និង​បាន​ប្ដូរ​ឈ្មោះ​ស្រុក​ព្រៃវែង ទៅ​ជា​ស្រុក​ស្វាយអន្ទរ​នៃ​ខេត្ត​ព្រៃវែង​វិញ, ក្រុង​ក្រចេះ បំបែក​ពី​ស្រុក​ក្រចេះ និង​បាន​ប្ដូរ​ឈ្មោះ​ស្រុក​ក្រចេះ ទៅ​ជា​ស្រុកចិត្របុរី​នៃ​ខេត្ត​ក្រចេះ​វិញ, ក្រុង​ព្រះវិហារ បំបែក​ពី​ស្រុក​ត្បែងមានជ័យ​នៃ​ខេត្តព្រះវិហារ និង​ក្រុង​កំពត បាន​ប្ដូរ​ឈ្មោះ​មក​ពី​ស្រុក​កំពង់បាយ​នៃ​ខេត្ត​កំពត ហើយ​ស្រុក​កំពត​ក៏​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ស្រុក​ទឹកឈូ​វិញ​។ បច្ចុប្បន្ននេះដូចជាមានថែមស្រុកថ្មីមួយទៀតនៅខេត្តព្រៃវែង គឺស្រុកពោធិរៀង
  4. ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​តាម​ព្រះ​រាជ​ក្រឹត្យ នស/រកត/១២០៣/១៤៤៥ ដែល​ធ្វើ​នៅ​ថ្ងៃ​ទី ​៣១ ខែ ​ធ្នូ ឆ្នាំ​ ២០១៣ ហើយ​ត្រូវ​បាន​ចេញ​ប្រកាស​នៅ​ដើម​ខែ​ មករា ឆ្នាំ​ ២០១៤ ។ ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កាត់​យក​ក្រុង​ចំនួន ១ និង​ស្រុក​ចំនួន ៦ ពី​ខេត្ត​កំពង់ចាមគឺ ក្រុងសួង ស្រុក​ត្បូងឃ្មុំ ស្រុក​អូររាំងឪ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់
ព័ត៌មានបន្ថែម​​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​គណៈ​កម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប ​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (គ.ជ.អ.ប)
http://db.ncdd.gov.kh/gazetteer/view/index.castle
ឯកសារ​យោង https://km.wikipedia.org
ដោនឡូដតារាងឈ្មោះរបស់ភូមិសង្កាត់ ឃុំខណ្ឌ ស្រុកក្រុងទាំង២៥ ខេត្តរាជធានីនៃព្រះ​​រាជាណាចក្រកម្ពុជា ចុចត្រង់នេះ (File Excel)

ឈ្មោះខេត្ត / រាជធានី ឈ្មោះជាភាសាអង់គ្លេស ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ
1 ខេត្តបន្ទាយមានជ័យ Banteay Meanchey Province 2 7 0 55 10 644
2 ខេត្តបាត់ដំបង Battambang Province 1 13 0 92 10 800
3 ខេត្តកំពង់ចាម Kampong Cham Province 1 9 0 105 4 916
4 ខេត្តកំពង់ឆ្នាំង Kampong Chhnang Province 1 7 0 65 4 560
5 ខេត្តកំពង់ស្ពឺ Kampong Speu Province 1 7 0 82 5 1,344
6 ខេត្តកំពង់ធំ Kampong Thom Province 1 7 0 73 8 749
7 ខេត្តកំពត Kampot Province 1 7 0 88 5 488
8 ខេត្តកណ្ដាល Kandal Province 1 10 0 121 6 1,010
9 ខេត្តកោះកុង Koh Kong Province 1 6 0 26 3 117
10 ខេត្តក្រចេះ Kratie Province 1 5 0 41 5 253
11 ខេត្តមណ្ឌលគិរី Mondul Kiri Province 1 4 0 17 4 90
12 រាជធានីភ្នំពេញ Phnom Penh Capital 0 0 12 0 96 909
13 ខេត្តព្រះវិហារ Preah Vihear Province 1 7 0 49 2 229
14 ខេត្តព្រៃវែង Prey Veng Province 1 12 0 113 3 1,137
15 ខេត្តពោធិ៍សាត់ Pursat Province 1 5 0 42 7 507
16 ខេត្តរតនគិរី Ratanak Kiri Province 1 8 0 46 4 243
17 ខេត្តសៀមរាប Siemreap Province 1 11 0 87 13 876
18 ខេត្តព្រះសីហនុ Preah Sihanouk Province 1 3 0 22 5 111
19 ខេត្តស្ទឹងត្រែង Stung Treng Province 1 4 0 30 4 128
20 ខេត្តស្វាយរៀង Svay Rieng Province 2 6 0 68 12 690
21 ខេត្តតាកែវ Takeo Province 1 9 0 97 3 1,119
22 ខេត្តឧត្ដរមានជ័យ Oddar Meanchey Province 1 4 0 19 5 286
23 ខេត្តកែប Kep Province 1 1 0 2 3 18
24 ខេត្តប៉ៃលិន Pailin Province 1 1 0 4 4 79
25 ខេត្តត្បូងឃ្មុំ Tboung Khmum Province 1 6 0 62 2 865


សរុប 26 159 12 1,406 227 14,168