អ្នកនយោបាយត្រូវរ៉ូវគ្នា កងកម្លាំងសន្តិសុខខណ្ឌដូនពេញ ប្តូរឈ្មោះ និងភារកិច្ចដែរ!




ភ្នំពេញ: ពេលនេះ គេអាច​និយាយថា មកពី​អ្នកនយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចរចា​ឯកភាពគ្នា ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ ទើប​កងកម្លាំង​សន្តិសុខ​របស់​អាជ្ញាធរ​ខណ្ឌដូនពេញ ពេលនេះ បាន​ប្តូ​រទាំង​ឈ្មោះ​ទៅ​ជា "​ប្រជា​ការពារ​" និង​ប្តូ​រទាំង​ភារកិច្ច​ការងារ​របស់​ខ្លួន ពី​វាយ​បង្ក្រាប​បាតុកម្ម​មិន​រើសមុខ មក​ជា​ធ្វើ​កិច្ចការ​សង្គម សំអាត​ផ្លូវ និង​កាយ​សំរាម​ចេញពី​លូ នៅ​ពេល​ភ្លៀង​។​

​អាជ្ញាធរ​ខណ្ឌ ​ដូនពេញ បាន​ផ្សព្វផ្សាយ​តាម​ហ្វេ​សប៊ុក​ថា "​នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៤ មេឃ​កំពុង​ភ្លៀង​ធ្លាក់ កំលាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ បាន​ដើរតួនាទី ដើម្បី​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ផង និង​មាន​តួនាទី​ចូលរួម​សំអាត​បរិស្ថាន​ទីក្រុង​ផង ដើម្បី​មុខមាត់​ប្រទេសជាតិ​យើង​ទាំង​គ្នា នៅ​ពេល​មេឃ​កំពុង​ភ្លៀង​ធ្លាក់ កំលាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ បាន​ដើរ​កាយ​សំរាម​ចេញពី​មាត់​អណ្តូង​លូ ដើម្បី​អោយ​ទឹក​ហូរ​បាន​លឿន​ចូល​ក្នុង​បណ្តាញ​លូ ក្រោម​ការដឹកនាំ​របស់​លោក គួច ចំរើន អភិបាល​នៃ​គណ​:​អភិបាលខណ្ឌ​ដូនពេញ ហើយ​លោក​បាន​ដឹកនាំ​អោយ​ធ្វើ​ជា​ប្រចាំ​នៅពេលដែល​មាន​ភ្លៀង​ធ្លាក់​"​។​

​ តាមរយៈ​សកម្មភាព​ជួយ​សង្គម​ដូច្នេះ កំលាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ ពិតជា​បាន​ប្រឹងប្រែង​បន្សាប​កេរ្តិ៍ឈ្មោះ ដែល​ពួកគេ​កន្លងមក ក្រោម​ការដឹកនាំ​ដោយ​លោក សុខ ពេញវុ​ធ អភិបាលរង ខណ្ឌដូនពេញ បាន​ចេញ​ប្រតិបត្តិ​វាយ​បង្ក្រាប មិន​រើសមុខ លើ​ក្រុមអ្នកតវ៉ា រហូតដល់​វាយ​អ្នកកាសែត និង​សកម្មជន​សិទ្ធិមនុស្ស​ថែមទៀត ច្រើនលើក​ច្រើនសារ ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត ខែកក្កដា ឆ្នាំ​២០១៣​។​

​រូបថត និង​ទិដ្ឋភាព​នៅ​នឹង​ភ្នែក ក្នុងពេល​មាន​បាតុកម្ម​ម្តងៗ កងកម្លាំង​សន្តិសុខ​ខណ្ឌដូនពេញ បាន​បញ្ចេញ​សកម្មភាព មិនមែន​ជា​អ្នករៀបចំ ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ដូច​អ្វី​ដែល​ជា​ទិសដៅ​របស់​ខ្លួន​ឡើយ​។ ផ្ទុយទៅវិញ ក្រុម​សន្តិសុខ ដែល​ភាគច្រើន​ជា​ក្មេង​ស្ទាវ បាន​កាន់ដំបង វាយ​បំបែក បង្ក្រាប​ក្រុមអ្នកតវ៉ា បែកក្បាល បែក​មុខ មិន​តិច​ទេ​។​

​ ចុងក្រោយ ក្នុង​បាតុកម្ម របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ​ដ៏​ល្បីល្បាញ​នោះ ក៏​បាន​កាន់ដំបង បណ្តេញ​ក្រុមអ្នកតវ៉ា ដែល​ទាមទារ​ឲ្យ​ដោះលែង​ទីលាន​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​ម្តងនេះ ឈាម​ស្រែក​ស្បែក​ហៅ គឺ​ក្រុមបាតុករ បាន​វាយបក​វិញ បណ្តាល​ឲ្យ​កងសន្តិសុខ​ជាច្រើន​នាក់ រងរបួស បែក​មុខ និង​បែក​ក្បាល ដេរ​ជា​ច្រើន​ថ្នេរ​។​

​រាល់​អំពើហិង្សា ដែល​កើតឡើង នៅពេល​ក្រុម​សន្តិសុខ ចុះ​ធ្វើ​សកម្មភាព​ម្តង គឺ​ផ្តើម​បង្ក​ឡើង​ ​ដោយ​ក្រុម​សន្តិសុខទាំង​​នោះ​តែម្តង​។ មូលហេតុ មក​ពី​ក្រុម​សន្តិសុខ​ទាំងនោះ ប្រដាប់​​ដោយ​ដំបង​គ្រប់​ដៃ ហើយក៏​មិន​ឆ្លងកាត់​ការហ្វឹកហាត់ ទប់ទល់​នឹង​បាតុកម្ម​តវ៉ា​អ្វី​សោះ​ទេ​។ ក្រុម​នោះ ភាគច្រើន ជា​ក្មេងស្ទាវ​​​ថែម​ទៀត ហើយ​​ចិត្ត​ឆេវឆាវ​។ ដំបូង​ប៉ះទង្គិច​ត្រឹម​​តែ​ពាក្យ​សំដី ក្រោយមក​ក៏​បង្ក​ជា​ហិង្សា។ ​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ​ ដែល​មាន​ការ​គាំទ្រ​​ពី​ក្រោយ​ដោយ​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ផង ក៏​បានដៃ ដេញ​វាយ​បង្ក្រាប​មិន​ប្រណី​ដៃ លើ​​ក្រុមអ្នកតវ៉ា​។ យូរៗ​ទៅ ​វាយ​បង្ក្រាប​រហូត​ដល់​អ្នកកា​សែ​ត និង​សកម្មជន​សិទ្ធិមនុស្ស​ថែមទៀត​។​

​ យ៉ាងណា​ក៏ដោយ​ចុះ នៅពេលនេះ ក្រោម​អណត្តិ​ដឹកនាំ​ថ្មី​របស់​លោក គួច ចំរើន ដែល​ទើប​ឡើង​ជា​អភិបាល​ខណ្ឌ​ដូនពេញ គេ​រំពឹងថា កងកម្លាំង​សន្តិសុខ ដែល​សព្វថ្ងៃ ប្តូរ​ឈ្មោះ​ជា ប្រជា​ការពារ នឹង​ដើរតួនាទី ដើម្បី​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ រួម​ទាំង​សំអាត​បរិស្ថាន ដូច​គោល​គំនិត​ដើម នៃ​ការបង្កើត​កងកម្លាំង​ស៊ីវិល​នេះ​។

​មួយវិញទៀត ថ្នាក់ដឹកនាំ​ខណ្ឌ រាជធានី គួរតែ​ប្រើប្រាស់​កម្លាំង​ប្រជា​ការពារ​គ្រប់​ខណ្ឌ​សង្កាត់​នោះ ដើរ​ធ្វើ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ សម្រួល​ចរាចរណ៍ ពិសេស​នៅ​មុខ​ហាង​គុយទាវ ហាង​បាយ និង​សណ្ឋាគារ ដែល​សព្វថ្ងៃនេះ កំពុងតែ​យក​ទ្រូងផ្លូវ ធ្វើ​ជា​ចំណត​ឡាន បង្ក​ការកកស្ទះ​តាម​ផ្លូវ​ជា​ច្រើន​នៅ​ភ្នំពេញ ខណៈ​ដែល​ទីក្រុង​យើង​សព្វថ្ងៃ កំពុងតែ​កកស្ទះ​ចរាចរណ៍​ស្រាប់​ទៅហើយ​នោះ​៕​

- See more at: http://www.cen.com.kh/local/%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%93%E1%9E%99%E1%9F%84%E1%9E%94%E1%9E%B6%E1%9E%99%E2%80%8B%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%BC%E1%9E%9C%E1%9E%9A%E1%9F%89%E1%9E%BC%E1%9E%9C%E2%80%8B%E1%9E%82%E1%9F%92%E1%9E%93%E1%9E%B6-%E1%9E%80%E1%9E%84%E1%9E%80%E1%9E%98%E1%9F%92%E1%9E%9B%E1%9E%B6%E1%9F%86%E1%9E%84%E2%80%8B%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%9F%E1%9E%BB%E1%9E%81%E2%80%8B%E1%9E%81%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%8A%E1%9E%BC%E1%9E%93%E1%9E%96%E1%9F%81%E1%9E%89-%E1%9E%94%E1%9F%92%E1%9E%8F%E1%9E%BC%E1%9E%9A%E2%80%8B%E1%9E%88%E1%9F%92%E1%9E%98%E1%9F%84%E1%9F%87-%E1%9E%93%E1%9E%B7%E1%9E%84%E2%80%8B%E1%9E%97%E1%9E%B6%E1%9E%9A%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E2%80%8B%E1%9E%8A%E1%9F%82%E1%9E%9A%E2%80%8B!-02962788#sthash.wNPBTkVl.dpuf



ភ្នំពេញ: ពេលនេះ គេអាច​និយាយថា មកពី​អ្នកនយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចរចា​ឯកភាពគ្នា ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ ទើប​កងកម្លាំង​សន្តិសុខ​របស់​អាជ្ញាធរ​ខណ្ឌដូនពេញ ពេលនេះ បាន​ប្តូ​រទាំង​ឈ្មោះ​ទៅ​ជា "​ប្រជា​ការពារ​" និង​ប្តូ​រទាំង​ភារកិច្ច​ការងារ​របស់​ខ្លួន ពី​វាយ​បង្ក្រាប​បាតុកម្ម​មិន​រើសមុខ មក​ជា​ធ្វើ​កិច្ចការ​សង្គម សំអាត​ផ្លូវ និង​កាយ​សំរាម​ចេញពី​លូ នៅ​ពេល​ភ្លៀង​។​

អាជ្ញាធរខណ្ឌដូនពេញ បានផ្សព្វផ្សាយតាមហ្វេសប៊ុកថា "​នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ មេឃកំពុងភ្លៀងធ្លាក់ កំលាំងប្រជាការពារខណ្ឌដូនពេញ បានដើរតួនាទី ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋផង និងមានតួនាទីចូលរួមសំអាតបរិស្ថានទីក្រុងផង ដើម្បីមុខមាត់ប្រទេសជាតិយើងទាំងគ្នា នៅពេលមេឃកំពុងភ្លៀងធ្លាក់ កំលាំងប្រជាការពារខណ្ឌដូនពេញ បានដើរកាយសំរាមចេញពីមាត់អណ្តូងលូ ដើម្បីអោយទឹកហូរបានលឿនចូលក្នុងបណ្តាញលូ ក្រោមការដឹកនាំរបស់លោក គួច ចំរើន អភិបាលនៃគណ​:​អភិបាលខណ្ឌដូនពេញ ហើយលោកបានដឹកនាំអោយធ្វើជាប្រចាំនៅពេលដែលមានភ្លៀងធ្លាក់​"​

តាមរយៈសកម្មភាពជួយសង្គមដូច្នេះ កំលាំងប្រជាការពារខណ្ឌដូនពេញ ពិតជាបានប្រឹងប្រែងបន្សាបកេរ្តិ៍ឈ្មោះ ដែលពួកគេកន្លងមក ក្រោមការដឹកនាំដោយលោក សុខ ពេញវុ អភិបាលរង ខណ្ឌដូនពេញ បានចេញប្រតិបត្តិវាយបង្ក្រាប មិនរើសមុខ លើក្រុមអ្នកតវ៉ា រហូតដល់វាយអ្នកកាសែត និងសកម្មជនសិទ្ធិមនុស្សថែមទៀត ច្រើនលើកច្រើនសារ ចាប់តាំងពីក្រោយការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣

រូបថត និងទិដ្ឋភាពនៅនឹងភ្នែក ក្នុងពេលមានបាតុកម្មម្តងៗ កងកម្លាំងសន្តិសុខខណ្ឌដូនពេញ បានបញ្ចេញសកម្មភាព មិនមែនជាអ្នករៀបចំ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដូចអ្វីដែលជាទិសដៅរបស់ខ្លួនឡើយ ផ្ទុយទៅវិញ ក្រុមសន្តិសុខ ដែលភាគច្រើនជាក្មេងស្ទាវ បានកាន់ដំបង វាយបំបែក បង្ក្រាបក្រុមអ្នកតវ៉ា បែកក្បាល បែកមុខ មិនតិចទេ

ចុងក្រោយ ក្នុងបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ក្រុមសន្តិសុខខណ្ឌដូនពេញដ៏ល្បីល្បាញនោះ ក៏បានកាន់ដំបង បណ្តេញក្រុមអ្នកតវ៉ា ដែលទាមទារឲ្យដោះលែងទីលានប្រជាធិបតេយ្យ ប៉ុន្តែម្តងនេះ ឈាមស្រែកស្បែកហៅ គឺក្រុមបាតុករ បានវាយបកវិញ បណ្តាលឲ្យកងសន្តិសុខជាច្រើននាក់ រងរបួស បែកមុខ និងបែកក្បាល ដេរជាច្រើនថ្នេរ

រាល់អំពើហិង្សា ដែលកើតឡើង នៅពេលក្រុមសន្តិសុខ ចុះធ្វើសកម្មភាពម្តង គឺផ្តើមបង្កឡើង​ ​ដោយក្រុមសន្តិសុខទាំង​​នោះតែម្តង មូលហេតុ មកពីក្រុមសន្តិសុខទាំងនោះ ប្រដាប់​​ដោយដំបងគ្រប់ដៃ ហើយក៏មិនឆ្លងកាត់ការហ្វឹកហាត់ ទប់ទល់នឹងបាតុកម្មតវ៉ាអ្វីសោះទេ ក្រុមនោះ ភាគច្រើន ជាក្មេងស្ទាវ​​​ថែមទៀត ហើយ​​ចិត្តឆេវឆាវ ដំបូងប៉ះទង្គិចត្រឹម​​តែពាក្យសំដី ក្រោយមកក៏បង្កជាហិង្សា។ក្រុមសន្តិសុខខណ្ឌដូនពេញដែលមានការគាំទ្រ​​ពីក្រោយដោយប៉ូលិសបង្ក្រាបបាតុកម្មផង ក៏បានដៃ ដេញវាយបង្ក្រាបមិនប្រណីដៃ លើ​​ក្រុមអ្នកតវ៉ា យូរៗទៅវាយបង្ក្រាបរហូតដល់អ្នកកាសែ និងសកម្មជនសិទ្ធិមនុស្សថែមទៀត

យ៉ាងណាក៏ដោយចុះ នៅពេលនេះ ក្រោមអណត្តិដឹកនាំថ្មីរបស់លោក គួច ចំរើន ដែលទើបឡើងជាអភិបាលខណ្ឌដូនពេញ គេរំពឹងថា កងកម្លាំងសន្តិសុខ ដែលសព្វថ្ងៃ ប្តូរឈ្មោះជា ប្រជាការពារ នឹងដើរតួនាទី ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ រួមទាំងសំអាតបរិស្ថាន ដូចគោលគំនិតដើម នៃការបង្កើតកងកម្លាំងស៊ីវិលនេះ

មួយវិញទៀត ថ្នាក់ដឹកនាំខណ្ឌ រាជធានី គួរតែប្រើប្រាស់កម្លាំងប្រជាការពារគ្រប់ខណ្ឌសង្កាត់នោះ ដើរធ្វើសណ្តាប់ធ្នាប់តាមដងផ្លូវ សម្រួលចរាចរណ៍ ពិសេសនៅមុខហាងគុយទាវ ហាងបាយ និងសណ្ឋាគារ ដែលសព្វថ្ងៃនេះ កំពុងតែយកទ្រូងផ្លូវ ធ្វើជាចំណតឡាន បង្កការកកស្ទះតាមផ្លូវជាច្រើននៅភ្នំពេញ ខណៈដែលទីក្រុងយើងសព្វថ្ងៃ កំពុងតែកកស្ទះចរាចរណ៍ស្រាប់ទៅហើយនោះ