បញ្ជីឈ្មោះសិស្ស ដែលជាប់និទ្ទេស A ត្រូវចូលសម្តែងការគួរសម ជាមួយនាយករដ្ឋមន្រ្តី នៅថ្ងៃនេះ
ភ្នំពេញ)៖ សិស្សទទួលបាននិទ្ទេស A នៅក្នុងការប្រឡង មធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប ឆ្នាំ២០១៥ មានចំនួន ១០៨នាក់។ ក្នុងនោះរាជធានីភ្នំពេញ មានចំនួន ៤៨នាក់ ខេត្តសៀមរាប ១៤នាក់ បាត់ដំបង ៧នាក់ ត្បូងឃ្មុំ ៦នាក់ តាកែវ ៦នាក់ កណ្តាល ៥នាក់ កំពង់ចាម ៥នាក់ កំពត ៤នាក់ ព្រះវិហារ ២នាក់ កំពង់ធំ ២នាក់ បន្ទាយមានជ័យ ២នាក់ ក្រចេះ ២នាក់ និងព្រះសីហនុ ២នាក់ កំពង់ស្ពឺ ១នាក់ ស្វាយរៀង ១នាក់ និង ប៉ៃលិន ១នាក់។
សិស្សនិទ្ទេស A ទាំង ១០៨នាក់ ពួកគេទទួលបានកិត្តិយសដ៏ធំធេង ដោយនាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងអនុញ្ញាតឲ្យពួកគេចូលជួបសម្តែងការគួរសមនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ស្អែកនេះ។
សិស្សនិទ្ទេស A ឈរលំដាប់លេខ១ បានទៅលើយុវជន ម៉ាន កូតា សិស្សវិទ្យាល័យបាក់ទូក លំដាប់លេខ២ បានទៅលើកញ្ញា សេង ហ្គិចលី សិស្សវិទ្យាល័យប៊ែលធីអន្តរជាតិ លំដាប់លេខ៣ បានទៅលើយុវជន ស៊ាន ពេជ្ររ៉ា មកពីវិទ្យាល័យពួក...។ ដោយឡែកសិស្សជាប់និទ្ទេស ដែលឈរនៅលេខរៀងទី១០៨ មានឈ្មោះ ម៉ឹន ស៊ីណាត មកពីវិទ្យាល័យ ១០មករា។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំ២០១៥នេះ មានបេក្ខជនចំនួន ៤៦.៥៦០នាក់ ក្នុងចំណោមបេក្ខជនជិត ៩ម៉ឺននាក់ ស្មើនឹង ៥៥,៨៨ភាគរយ ទទួលបានជោគជ័យ ក្នុងនោះអ្នកជាប់និទ្ទេស A ១០៨នាក់ និទ្ទេស B ១.០៨៥នាក់ ទិន្ទេស C ៣.២៩២នាក់ និទ្ទេស D ៦.០៩៣នាក់ និទ្ទេស E ៣៥.៩៨២ នាក់។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះបេក្ខជន ដែលទទួលបាននិទ្ទេស A ៖
ប្រភពៈ Fresh News
No comments:
Post a Comment