ដើមអម្ពិល ដោយលោក ប៉ោ សេដ្ឋានិពន្ធនាយករងវិទ្យុដើមអម្ពិល (បរិញ្ញាបត្រអក្សរសាស្រ្ត និងមនុស្សសាស្រ្ត «ជំនាន់ទី១២», សញ្ញាបត្រមន្រ្តីរដ្ឋបាល «ជំនាន់កសាងជាតិ», អនុបណ្ឌិតច្បាប់ «ផ្នែកនីតិឯកជន»)

ភ្នំពេញ៖ បច្ចុប្បន្ននេះ មានជនជាតិយួនជាច្រើន មករស់នៅលើទឹកដីខ្មែរទាំងស្របច្បាប់ និងមិនស្របច្បាប់ ដែលនៅក្នុងនោះមានជនជាតិយួនមួយចំនួន បានប្រឹងប្តូរឈ្មោះមកជាឈ្មោះខ្មែរ នេះយើងមិនទាន់ទាំងគិត ដល់ពួកគេខំសង្វាតធ្វើអត្តសញ្ញាណបណ្ណខ្មែរផង។ ឈ្មោះដែលយួនប្រឹងប្តូរមកជាខ្មែរនោះមានដូចជា ប៊ិន មកជា ម៉ាលី(ស្រី), ទីង៉ុក មកជា ធីតា(ស្រី), ភឿង មកជា ពៅ(ស្រី), វ៉ង មកជា ប្រុស(ប្រុស), យួន ប្តូរឈ្មោះ មកជាខ្មែរទាំងនេះ រស់នៅម្ដុំផ្សារចាស់ រាជធានីភ្នំពេញ។ ចំណែកជនជាតិយួនដទៃទៀត ដែលមក រស់នៅលើ ទឹកដីខ្មែរ បានប្តូរឈ្មោះឲ្យមានជាសំឡេងជាភាសាខ្មែរដូចជា ស្រីមុំ,បុប្ផាជាដើម ដែលរហូតមានបុរសយួនខ្លះ មិនទាន់ស្គាល់វប្បធម៌ខ្មែរច្បាស់លាស់ បានប្តូរឈ្មោះមកជាខ្មែរដោយដាក់ឈ្មោះថា បុប្ផាក៏មានដែលនៅក្នុង សង្គមខ្មែរ ឈ្មោះនេះសម្រាប់ដាក់ឲ្យមនុស្សស្រីខ្មែរ។
តាមការសង្កេតជាទូទៅ មិនតែចំពោះឈ្មោះមនុស្សប៉ុណ្ណោះទេ សូម្បីតែឈ្មោះហាងខ្លះទៀត ដែលបើកប្រកប អាជីវកម្មនៅស្រុកខ្មែរ ហើយមានម្ចាស់ជាជនជាតិយួន ក៏យួនទាំងនោះដាក់ឈ្មោះ ឬភាសាមានលក្ខណៈជា ខ្មែរដែរ មានហាង កាត់សក់ កាហ្វេ កែសម្ភស្ស ថតរូប សំអាងការ...ពិសេសហាងយួននៅម្ដុំទឹកដីច្បារអំពៅ រាជធានីភ្នំពេញ។ រីឯផលិតផលវៀតណាមមួយចំនួន ដែលមានលក្ខណៈជាវេចខ្ចប់ ហើយយកមកលក់នៅ លើទីផ្សារក្នុងប្រទេសកម្ពុជា ក៏យួនខំដាក់អក្សរខ្មែរដែរ ដែលនាំប្រជាជនខ្មែរ ភ័ន្តច្រឡំថាជាផលិតផលរបស់ខ្មែរ មានដូចជា នំ មី ជាដើម។
ទោះបីខ្ញុំខំរៀបរាប់នូវចំណុចជាច្រើនក៏ដោយ ក៏ប្រធានបទដែលនិយាយអំពី យួនប្រឹងដូរឈ្មោះមកជាខ្មែរ ខ្មែរប្រឹងដាក់ឈ្មោះជាបរទេសនេះ គឺខ្ញុំផ្តោតសំខាន់ទៅលើការដាក់ឈ្មោះតែប៉ុណ្ណោះ។ សំណួរបានសួរឡើងថា មានប្រយោជន៍អ្វីខ្លះ បានជាជនជាតិយួនទាំងអស់នោះ ប្រឹងប្តូរឈ្មោះមកជាខ្មែរ? មានចម្លើយជាច្រើន បានឆ្លើយជារួមតបទៅនឹងសំណួរនេះ មានដូចជា៖ ដើម្បីបន្លំធ្វើជាជនជាតិខ្មែរ, ដើម្បីគេចចេញ ពីការរើស អើងជាតិសាសន៍ពីប្រជាជនខ្មែរ ក៏ដូចអាជ្ញាធរខ្មែរ, ងាយស្រួលប្រកបមុខរបរនៅលើទឹកដីខ្មែរ, ងាយជ្រាបចូលទៅក្នុងស្រទាប់ប្រជាជនខ្មែរ ដើម្បីទាញយកព័ត៌មាន...។ ជនជាតិយួនដែលរស់នៅស្រុកខ្មែរ មានមកពីយួនខាងជើងដែលបំរើបដិវត្ត និងមកពីយួនខាងត្បូង ដែលមានអ្នកខ្លះមិនអាចរស់នៅក្រោមរដ្ឋាភិបាល និងអាជ្ញាធរកុម្មុយនិស្តបាន ប៉ុន្តែជនជាតិខ្មែរត្រូវចាំទុកឲ្យច្បាស់ថា ទោះបីយួនខាងជើងក៏ដោយ ឬយួនខាងត្បូង ក៏ដោយ ប្រកបមុខរបរអ្វីក៏ដោយ គឺពួកគេនៅតែយួនដដែល ដែលប្រជាជាតិខ្មែរមិនត្រូវមើលស្រាលបានឡើយ។
ឥឡូវនេះ ខ្ញុំនិយាយពីខ្មែរប្រឹងដាក់ឈ្មោះជាបរទេសវិញម្តង។ ជាទូទៅនៅក្នុងសង្គមខ្មែរ គេសង្កេតឃើញឪពុក ម្តាយ និងអាណាព្យាបាលមួយចំនួន បានដាក់ឈ្មោះឲ្យកូនរបស់ខ្លួនជាឈ្មោះបរទេស មានដូចជា៖ដេវិត, ជែម, សិវ៉ែន, ហ្វីលីព, លីហ្សា, យូរី, អ៊ែនជី។ល។ ពិសេសពួកតារាសិល្បៈមួយចំនួនតែម្តង ទោះបីខ្លួនមានឈ្មោះក្នុង បញ្ជីជាតិជាខ្មែររួចហើយក៏ដោយ ក៏ខ្លួនខំដាក់ឈ្មោះហៅក្រៅ ឲ្យមានលក្ខណៈជាបរទេសដែរ។
នាពេលសព្វថ្ងៃនេះទៀត ក្រោយពីវប្បធម៌កូរ៉េវាយលុកមកលើប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរខ្លះ បានដាក់ ឈ្មោះឲ្យកូនរបស់ខ្លួនជាឈ្មោះកូរ៉េទៀតផង។
ប្រការដែលឪពុក ម្តាយ និងអាណាព្យាបាលខ្មែរ ប្រឹងដាក់ឈ្មោះឲ្យកូន និងមានតារាសិល្បៈខ្លះ ប្រឹងដាក់ឈ្មោះ ហៅក្រៅ មានលក្ខណៈជាបរទេសនោះ តើបានផលប្រយោជន៍អ្វី? ចំពោះទារក និងកុមារដែលមានឪពុក ឬ ម្តាយជាជនបរទេស ហើយដាក់ឈ្មោះទៅតាមឪពុក ឬម្តាយជាជនបរទេសនោះ គឺមិនសូវមានបញ្ហាចោទទេ ប៉ុន្តែដោយឡែកចំពោះកូន ដែលមានឪពុក ម្តាយជាជនជាតិខ្មែរសុទ្ធសាធ រួចខំប្រឹងដាក់ឈ្មោះជាបរទេសវិញ ចំពោះខ្ញុំ ខ្ញុំមើលមិនឃើញនូវផលប្រយោជន៍ទាល់តែសោះ គឺមានតែគ្រោះថ្នាក់សម្រាប់ប្រជាជាតិខ្មែរទៅវិញទេ។ ដើម្បីឆ្លើយនឹងចំណុចគ្រោះថ្នាក់ចំពោះប្រជាជាតិខ្មែរនេះ
ខ្ញុំសូមលើកយកខ្លឹមសារត្រង់ចំណុចដែលទាក់ទងនឹងប្រធានបទនេះ ចេញពីឯកសារដែលនិពន្ធ និងចងក្រង ដោយលោក នួន ឃឿន (ជនជាតិខ្មែរ) មានចំណងជើងថា «រដ្ឋប្រហារ ១៩៣២ ពីសៀម ទៅ ថៃឡង្ត» បោះពុម្ពផ្សាយនៅ ព.ស.២៥១៥ / គ.ស.១៩៧១។
ហ្លួងវិជិត្រវាទកាន (ជនជាតិថៃ) បានតាក់តែងស្ថាបនានូវទ្រឹស្តីជាតិនិយមថៃមួយ ដែលពឹងផ្អែកទាំងស្រុងទៅ លើទស្សនៈ ប្រកាន់ជាតិសាសន៍ ដោយផ្តល់តម្លៃដ៏ខ្ពស់ទៅលើប្រជាជាតិថៃខ្លួនឯង ក្នុងចំណោមប្រជាជាតិដទៃ ទៀតដែលរស់នៅជិតខាងលើដែនដីឥណ្ឌូចិន។ ទ្រឹស្តីនេះ បានជ្រួតជ្រាបចូលទៅក្នុងសាច់ ឈាម បេះដូង ទឹក ចិត្តសិស្ស និស្សិត និងមហាជនសៀម មិនខុសពីទ្រឹស្តីពួកហ្វាស៊ីស្ត និយមប្រកាន់ពូជសាសន៍ ដែលសម័យ នោះទទួលបានជ័យជំនះនៅទ្វីបអឺរ៉ុប។ ទ្រឹស្តីរបស់ហ្លួងវិជិត្រវាទកាន មានលក្ខណៈជាតិនិយមហួសហេតុ និង ឈ្លានពានបង្កសង្រ្គាមថៃនេះ ពឹងផ្អែកទៅលើគោលការណ៍ធំៗដូចខាងក្រោម៖
-ទ្រឹស្តីជាតិនិយមនេះ ដំបូងប្រឆាំងទាំងស្រុងនឹងជនជាតិចិន ដែលមកនៅក្នុងប្រទេសសៀម តែពុំព្រមរំលាយ ខ្លួនចូលទៅក្នុងសហគមន៍សៀម ថែមទាំងកាន់កាប់ទាំងស្រុងនូវសេដ្ឋកិច្ចប្រទេសនេះទៀតផង។
-ក្នុងវិស័យក្រៅប្រទេស ទ្រឹស្តីនេះមានលក្ខណៈជាទ្រឹស្ដីពង្រីងទឹកដីនិយម គឺបង្កសង្រ្គាមឈ្លានពាន វាយដណ្ដើម ទឹកដីនៃប្រទេសជិតខាង ដែលមានជនជាតិអម្បូរកំណើតថៃ ជាពិសេស ជនជាតិស្ហាន់ (Shan)នៅប្រទេសភូមា (មីយ៉ាន់ម៉ា) ប៉ែកខាងកើត, ជនជាតិថៃ នៅប្រទេសចិនប៉ែកខាងត្បូងក្នុងខេត្តយូណាន់ ក្នុងភូមិភាគ ស៊ីបសង ប៉ាន់ណា (SipsangPanna) ជាទីតាំងកំណើតដើមនៃអម្បូរជាតិថៃ,ជនជាតិលាវ (ឡាវ) ដែលជាសាខាមួយ យ៉ាងធំនៃអម្បូរថៃដែរ ដែលពេលនោះស្ថិតនៅក្រោមអាណាព្យាបាលបារាំង។
-ទ្រឹស្តីជាតិនិយមថៃនេះ រហូតគឃ្លើនហានទាមទារដណ្ដើមយកទឹកដីប្រទេសកម្ពុជាទាំងមូល ដាក់បញ្ចូល ទៅក្នុងសមាគមជាតិថៃ និងបណ្ដាខេត្តម៉ាឡាយូខ្លះនៅជាប់នឹងប្រទេសថៃ មានភូមិភាគ កេដាក់ (Kedah), ពែរលីស (Perli), កេឡាន់តាន់ (Kelantan), និង ត្រឹងក្ហានូ (Trengganu) ជាដើម។ ចំពោះទឹកដីប្រទេសកម្ពុជា និងម៉ាឡាយូ ទ្រឹស្តីហ្លួងវិជិត្រវាទកាន បានចែងយ៉ាងច្បាស់ថា តំបន់ទាំងនេះ ជា
ទឹកដីដែលជនជាតិសៀម មានសិទ្ធិជា ប្រវត្តិសាស្ត្រ ទៅលើ, បើដូច្នេះត្រូវតែវិលចូលទៅក្នុងប្រទេសសៀមវិញ។
-មេទ្រឹស្ដីហ្លួងវិជិត្រវាទកាន ពុះពាររហូតដល់ទៅក្រលៃប្រវត្តិសាស្ត្រខ្មែរ ដោយការពារទ្រឹស្តីមួយចែងថា ដែនដី កម្ពុជាសព្វថ្ងៃ កាលពីសម័យដើមជាដែនដីរបស់ពួក «ខម» ហើយពពួក ខម ទាំងនេះត្រូវជនជាតិថៃ ច្បាំង រំលាយសម្លាប់ផុតពូជទៅហើយ, ឯជនជាតិខ្មែរដែលរស់នៅសព្វថ្ងៃនេះ លើទឹកដីកម្ពុជា គឺគ្រាន់តែជាសាខាមួយ យ៉ាងធំនៃពូជអម្បូរថៃតែប៉ុណ្ណោះ...ដើម្បីពន្យល់អំពី ការពិតនៃប្រវត្តិសាស្ត្រនេះ អ្នកទ្រឹស្តីសៀម ដដែលបាន ពន្យល់ថា សក្ខីភាពជាក់ស្តែងថា «ខ្មែរ» ជាពូជអម្បូរថៃ គឺមានស្ថិតនៅក្នុងអារ្យធម៌ វប្បធម៌ ទំនៀមទម្លាប់ សិល្បៈ នៃប្រទេសទាំងពីរនេះឯង ដែលមានលក្ខណៈស្រដៀងគ្នាដូចបងប្អូនបង្កើត ហើយក្នុងជួរថ្នាក់ដឹកនាំសៀម បាន ទទួលសន្មតថា ជាទ្រឹស្តីផ្លូវការតាំងពីឆ្នាំ១៩៣៩ សម័យ ភីប៉ុលសង្គ្រាម ឡើងកាន់អំណាច ជានាយករដ្ឋមន្ត្រីសៀម។
-ទ្រឹស្តីនេះ បានជះឥទ្ធិពលមកដល់ សម័យកាលកើតទំនាស់រវាងប្រទេសកម្ពុជា និងថៃ លើបញ្ហាប្រាសាទ ព្រះវិហារ ឆ្នាំ១៩៦២។ លោក មុំ សេនី ប្រាមោជ ជាមេធាវីថៃ អមតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ បានការពារទ្រឹស្តីនេះ។ សារព័ត៌មានសៀមឈ្មោះ «ឆាវថៃ» ចេញថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៥៩ បានសរសេរថា «មុំ សេនី ប្រាមោជ បាននិយាយថា ពពួក «ខម» ជាជនពូជអម្បូរឥណ្ឌា។ ចំណែកជនជាតិថៃ មានដើមកំណើតក្នុងខេត្តមួយនៃប្រទេសចិនគឺ យូណាន់ បានវាយយកជោគជ័យទៅលើ ជនជាតិ «ខម» រហូតដល់ពួកនេះត្រឡប់ទៅស្រុកឥណ្ឌាវិញ។ ដែនដីដែលកាលពីដើមពួក «ខម» តាំងនៅ នោះក៏ក្លាយទៅជាទឹកដីថៃ ហើយប្រជាជនថៃក៏បែងចែកខ្លួនឯងជាពីរក្រុម គឺក្រុមទី១ បានមកតាំងនៅតំបន់ ទំនាប ដែលគេឲ្យឈ្មោះសព្វថ្ងៃនេះថា «កម្ពុជា» ចំណែកក្រុមមួយទៀតតាំងនៅតំបន់ខ្ពស់ ហើយនៅថែរក្សា ឈ្មោះ «ថៃ»ដដែល។ លោក សេនី បានបញ្ជាក់ទៀតថា តាមការពិត ក្រុមទាំងពីរនេះចេញពីពូជអម្បូរតែមួយ គឺអម្បូរ «ថៃ»នេះឯង ដែលមានប្រពៃណី ទំនៀម ទម្លាប់ របៀបរស់នៅនៃប្រជាជាតិទាំងពីរ (ខ្មែរនិងថៃ) មាន លក្ខណៈដូចគ្នាបេះបិទ...។
ដូចនេះ យើងឃើញហើយនូវចំណុចគ្រោះថ្នាក់ ក្នុងនាមយើងជាខ្មែរ យើងត្រូវតែបដិសេធទ្រឹស្តីរបស់ ហ្លួងវិជិត្រ វានកាននេះ ពីព្រោះវាមានលក្ខណៈផ្ទុយទាំងស្រុងនឹងលក្ខណៈវិទ្យាសាស្ត្រ។ ចំពោះអ្នកប្រវត្តិសាស្ត្រទូទៅ គេពុំ ដែលចាត់ទុក ទ្រឹស្ដីនេះជាការត្រឹមត្រូវតាមការពិតនោះឡើយ។ ដូច្នេះ ទ្រឹស្ដីរបស់ ហ្លួងវិជិត្រវាទកាន មានតម្លៃ ត្រឹមតែជា ភស្តុតាងជាក់ស្ដែងនៃសេចក្តីលោភលន់ នៃជាតិមួយទៅលើជាតិ អ្នកជិតខាងខ្លួន តែប៉ុណ្ណោះ។
នៅពេលនេះអ្វីដែលខ្មែរត្រូវកត់សម្គាល់ គឺទោះបីប្រជាជាតិខ្មែរមានប្រវត្តិសាស្ត្រពិតប្រាកដរបស់ខ្លួនរាប់ពាន់ រាប់ម៉ឺនឆ្នាំនៅលើទឹកដី ជ្រោយសុវណ្ណភូមិនេះមកហើយក៏ដោយ ទោះបីប្រជាជាតិខ្មែរបានខិតខំកសាងនូវវប្បធម៌ និងអារិយធម៌របស់ខ្លួនជាច្រើន និងសប្បូរបែបដូចនេះក៏ដោយ ក៏ជនជាតិសៀមមួយចំនួនគឃ្លើនហ៊ានមូល ប្រកាច់ បំភ្លៃប្រវត្តិសាស្ត្រខ្មែរដែរ ចុះទំរាំមនុស្សខ្មែរនាំគ្នាដាក់ឈ្មោះ និងប្តូរឈ្មោះទៅជាភាសាបរទេស កាន់ តែច្រើនឡើងៗដូចសព្វថ្ងៃ គឺសៀមអាចយកចំណុចនេះធ្វើជាភស្តុតាងដោយលើកឡើងថា ពូជខ្មែរដែល រស់នៅលើទឹកដីកម្ពុជាបច្ចុប្បន្នស្ទើរផុតពូជ ឬផុតពូជអស់ទៅហើយ ជាក់ស្តែងគឺពុំមានឈ្មោះជាខ្មែរឡើយ ដូច្នេះក្នុងនាមថៃ និងខ្មែរ ជាបងប្អូននឹងគ្នា មានពូជអម្បូរតែមួយ គឺអម្បូរ «ថៃ»នេះឯង ដែលមានប្រពៃណី ទំនៀមទម្លាប់ របៀបរស់នៅមានលក្ខណៈដូចគ្នាបេះបិទ...រីឯ វត្ថុបុរាណដែលមានតម្លៃចំពោះប្រជាជាតិខ្មែរ គឺថៃមាន ដូចជា ក្បាលអ្នកតា អប្សរា សិលាចារឹក... (បានលួច ប្លន់ ទិញពីខ្មែរខិលខូច)។ ហេតុនេះប្រជាជាតិថៃ ដែលនៅមានវត្តមាននៅឡើយ គឺមានសិទ្ធិជាប្រវត្តិសាស្ត្រធ្វើជាម្ចាស់ លើដែនដីប្រទេសកម្ពុជាសព្វថ្ងៃ អាស្រ័យ ហេតុនេះត្រូវតែប្រគល់ឲ្យថៃវិញ។ បើដូច្នេះមែន តើនេះមិនមែនជាចំណុចមហាគ្រោះថ្នាក់ ចំពោះប្រជាជាតិខ្មែរ នៅថ្ងៃអនាគតទេឬ? តាមការសង្កេតរបស់ខ្ញុំ ទ្រឹស្តីជាតិនិយមរបស់ហ្លួងវិជិត្រវាទកាន នៅមានឥទ្ធិពល ចំពោះសិស្ស និស្សិត បញ្ញវន្ត និងអ្នកនយោបាយថៃមួយចំនួននៅឡើយជាពេលបច្ចុប្បន្ននេះ ហើយបើខ្មែរមិន ចេះប្រុងប្រយ័ត្នទេ អាចនឹងជួបគ្រោះថ្នាក់។
ខ្ញុំសូមរំលឹកដល់ជនរួមជាតិខ្មែរថា កាលនៅសម័យចក្រភពអង្គរ ប្រជាជាតិខ្មែរមានទឹកដីធំទូលាយ អរិយធម៌ ខ្ពស់ត្រដែត ប៉ុន្តែក្រោយសម័យចក្រភពអង្គរ រហូតមកដល់បច្ចុប្បន្ន ទឹកដីខ្មែរនៅសល់តូច ជំហរវប្បធម៌ អរិយធម៌ទន់ខ្សោយ កិត្តិយសអាប់ឱន គឺដោយសារយួន សៀម វាយប្រហារខ្មែរទាំងផ្នែកយោធា សេដ្ឋកិច្ច ការទូត វប្បធម៌ ចិត្តសាស្ត្រ និងមន្តអាគមទៀតផង។ ដោយមានប្រវត្តិសាស្ត្រជាមេរៀននេះហើយ មនុស្ស ខ្មែរសព្វថ្ងៃត្រូវចេះប្រុងប្រយ័ត្នគ្រប់ចំណុចទើបប្រសើរ ដើម្បីកុំឲ្យមានចំណុចខ្សោយ និងរស់បានតទៅ មុខទៀតនៅលើទឹកដីដ៏តូចអភ័ព្វនេះខ្មែរ ត្រូវមានច្បាប់ដែលកំណត់អំពីជនបរទេសរស់នៅលើទឹកដីខ្មែរ រួមទាំង មានសញ្ជាតិខ្មែរផងដែរគឺមានសិទ្ធិបំរើការងារនៅស្រុកខ្មែរលើផ្នែកអ្វីខ្លះ? ហើយត្រឹមកំរិតណា? ដែលមិននាំ ឲ្យជាតិខ្មែរគ្រោះថ្នាក់។ចំណែកការដាក់ឈ្មោះ និងប្តូរឈ្មោះឲ្យកូន ចៅ ក៏ត្រូវប្រុងប្រយ័ត្នដែរ កុំនិយមដាក់ ឈ្មោះជាបរទេសពេក។ ពិសេសប្រជាជាតិខ្មែរ ត្រូវតែមានមនោគមវិជ្ជាជាតិរឹងមាំរបស់ខ្លួន (សព្វថ្ងៃមិនទាន់ មាន) ដើម្បីពង្រឹងស្មារតី ព្រលឹងរបស់មនុស្សខ្មែរ ទប់ទល់នឹងមនោគមវិជ្ជាបរទេស បើនៅតែពុំមានមនោគម វិជ្ជាជាតិដូចសព្វថ្ងៃនេះទៀត មនុស្សខ្មែរងាយស្រួលនឹងទទួលយក វប្បធម៌បរទេសទាំងមិនដឹងគ្រោះថ្នាក់ ហើយជំហរនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ និងចិត្តសាស្ត្ររបស់មនុស្សខ្មែរ ក៏បរទេសងាយវាយបំបាក់ ដែរ។
ការបញ្ចេញទស្សនៈរបស់ខ្ញុំខាងលើនេះ មិនមានចេតនាអូសទាញឲ្យប្រជាជាតិខ្មែរ ឲ្យក្លាយទៅជាសត្រូវនឹង ប្រជាជាតិយួន សៀមនោះទេ គឺគ្រាន់តែដាស់ស្មារតីប្រជាជាតិខ្មែរឲ្យដឹងខ្លួន និងចេះប្រុងប្រយ័ត្ននូវចំណុច គ្រោះថ្នាក់ ហើយចង់រស់នៅជាអ្នកជិតខាងល្អ គឺមិនចង់បានទេនូវអ្នកជិតខាងជាសត្រូវជាប្រវត្តិសាស្ត្រនោះ៕
ជនជាតិ «ខម» តាមឯកសារខ្លះបាននិយាយថា កើតចេញពីអម្បូរ «ខ្មែរ-មន» គឺ «ខ» ជាអក្សរកាត់ចេញមកពីពាក្យ «ខ្មែរ» ហើយ «ម» ជាអក្សរកាត់ពេញមកពីពាក្យ «មន»។

No comments:
Post a Comment