កម្ពុជា​ជា​​ទីតាំង​ផលិត​​​ថាមពល​អគ្គិសនី​ដោយ​ពន្លឺ​​ព្រះអាទិត្យ​​ល្អ​បំផុត​​ក្នុង​តំបន់

កម្ពុជា​ជា​​ទីតាំង​ផលិត​​​ថាមពល​អគ្គិសនី​ដោយ​ពន្លឺ​​ព្រះអាទិត្យ​​ល្អ​បំផុត​​ក្នុង​តំបន់

 

ភ្នំ​ពេញ​នឹង​ក្លាយ​ទៅ​ជា​​ទី​ក្រុង​ដែល​ អាច​ផ្គត់ផ្គង់​អគ្គិសនី​ដ៏​ធំ​នៅ​អាស៊ី។​​ ថ្មី​ៗ​នេះ​ Star8 ដែល​ជា​រោងចក្រ​កែ​ច្នៃ​​អគ្គិសនី​ពី​​ពន្លឺ​ព្រះអាទិត្យ​​​​ និង​​​ផ្គត់ផ្គង់​បន្ទះ​សូឡា​​ដ៏​ធំ​នៅ​ទី​ក្រុង​ម៉ែលបឺន​​ប្រទេស​ អូស្ត្រាលី​បាន​គ្រោង​នឹង​បង្កើត​រោង​ចក្រ​ផលិត​បន្ទះ​សូឡា​ដ៏​ធំ​នៅ​ទី​ ក្រុង​ភ្នំ​ពេញ​នា​ពេល​ខាង​មុខ។
បើ​តាម ​សម្ដី​អ្នក​ជំនាញ​របស់​ Star 8 បាន​បញ្ជាក់​ថា​កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​សក្ដានុពល​​ដែល​អាច​ផលិត​ អគ្គិសនី​ពី​ពន្លឺ​ព្រះ​អាទិត្យ​​​ដោយសារ​អាកាសធាតុ​ដ៏​អំណោយ​ផល។ ​​អ្នក​ជំនាញ​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា ​អាគារ​មួយ​កម្ពស់​បី​ជាន់​ដែល​បំពាក់​ដោយ​ផ្ទាំង​សូឡា​​នៅ​ភ្នំ​ពេញ​អាច​កែ ​ច្នៃ​​ពន្លឺ​ព្រះ​អាទិត្យ​ទៅ​ជា​ថាមពល​អគ្គិសនី​​បាន​ ១៣៥ គីឡូវ៉ាត់​ក្នុង​មួយ​ម៉ោង។
​​​Star 8 គ្រោង​នឹង​​ផលិត​រ៉ឺម៉ក​កង់​បី​​ប្រើ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ (Solar Tuk Tuk) ជា​លក្ខណៈ​​ទ្រង់​ទ្រាយ​ធំ​ដែល​អាច​រត់​បាន​ចម្ងាយ​ ៣៧​ គីឡូ​ម៉ែត្រ​ក្នុង​ម៉ោង​ ហើយ​មាន​តម្លៃ​​ ២៥០០ដុល្លារ។ ចំណែក​ឯ​​អនាគត​យានយន្ត​​ធន់​តូច​​ និង​ធន់​ធំ​ក៏​នឹង​ត្រូវ​បាន​បំពាក់​ដោយ​បន្ទះ​សូឡា​ដែល​អាច​រត់​បាន​ចម្ងាយ ​ ១៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។
បន្ទះ​សូឡា​នៃ​​ផ្នែក​ខាង​មុខ​អគារ​រោងចក្រ​ Star8 នៅ​ជាយ​ក្រុង​ភ្នំពេញ
នៅ ​មិន​ទាន់​អស់​នៅ​ឡើយ​ទេ​ កំណាត់​ផ្លូវ​ជាតិ​​លេខ៤ ចម្ងាយ ១៤០ គីឡូម៉ែត្រ​ដែល​ភ្ជាប់​ពី​ភ្នំ​ពេញ​ទៅ​ក្រុង​ព្រះសីហនុ​ក៏​នឹង​ត្រូវ​ក្រាល​ ដោយ​បន្ទះ​សូឡា​ពិសេស​(slip-resistant glass)​​ផង​ដែរ​ ហើយ​អាច​ផ្គត់​ផ្គង់​អគ្គិសនី​ដល់​តំបន់​ដែល​នៅ​តាម​ដង​ផ្លូវ និង​​បាន​ពាក់​កណ្ដាល​ទីក្រុង​ភ្នំពេញ។
អ្នក ​ជំនាញ​​មក​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB)​លោក ​Rehan Kausar​ ​បាន​គូស​បញ្ជាក់​ថា៖ ​”កម្ពុជា​មាន​សក្តានុពល​ដ៏​អស្ចារ្យ​សម្រាប់​អភិវឌ្ឍ​​ថាមពល​ពន្លឺ​ ព្រះអាទិត្យ”។ ​អ្នក​ជំនាញ​​រូបនេះ​​បន្ថែម​ថា ​​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​បច្ចេកវិទ្យា​ពន្លឺ​ព្រះអាទិត្យ​​​លើ​ទីផ្សារ​ អន្តរជាតិ​គឺ​ជួយ​ជំរុញ​​ការ​អភិវឌ្ឍ​នេះ​កាន់​តែ​ប្រសើរ។
តែ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក Arjen Luxwolda​ អ្នក​ចាត់ការ​ទូទៅ​ក្នុង​ក្រុមហ៊ុន​​ផលិត​បន្ទះ​សូឡា Kamworks នៅ​ទី​ក្រុង​ភ្នំពេញ​បញ្ជាក់​ថា​គម្រោង​នេះ​អាច​ទទួល​បាន​ជោគ​ជ័យ​លុះ​ត្រា​ ​រដ្ឋាភិបាល​កម្ពុជា​​ចូល​រួម​ចំណែក​ផ្ដល់​​ពន្ធ​​លើក​ទឹកចិត្ត​ (Feed-in Tariff) ​ដល់​អ្នក​ប្រើប្រាស់​ដែល​ផលិត​ថាមពល​​ព្រះអាទិត្យ​​ប្រើប្រាស់​ខ្លួន​ឯង​​ បាន​ច្រើន​ជាង​​​តម្រូវ​ការ​ ​ដែល​នេះ​ជា​គម្រោង​​ប្រទេស​លោក​ខាងលិច​ភាគច្រើន​កំពុង​អនុវត្ត។
​ បើ​អ្វី​ៗ​ទៅ​រួច​ យានយន្ត ផ្លូវ និង​អាគារ​ដែល​ប្រើ​បន្ទះ​សូឡា​ និង​ផ្លាស់​ប្ដូរ​​មុខ​មាត់​ទីក្រុង​ភ្នំ​ពេញ​ឲ្យ​​កាន់​​តែ​ទំនើប​ ហើយ​អគ្គិសនី​នៅ​ក្នុង​ទីក្រុង​ក៏​ដូច​ជា​តាម​បណ្ដា​ខេត្ត​នានា​នឹង​លែង​ ខ្វះ​ខាត​ត​ទៅ​​ទៀត​។​ ​​​ស្តាប់​​​ទៅ​​ដូចជា​ការ​ស្រមៃ​អីចឹង​ ​តែ​អ្វីៗ​អាច​នឹង​លេច​ចេញ​រូបរាង​ពិត​ប្រាកដ​​បើ​មាន​ការ​ព្រមព្រៀង​ជា​ ផ្លូវ​ការ​រវាង​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុមហ៊ុន​ជំនាញ​ខាងលើ​នា​អនាគត៕