កន្សំគឺជាឩបករណ៍ចាប់ត្រីបែបបុរាណ ដែលអ្នកនេសាទភាគច្រើនស្ទើរបោះបង់ចោល

កណ្តាល:
កន្សុំគឺជាឧបករណ៍នេសាទ បែបបុរាណមួយ ដែលអ្នកនេសាទ
បានធ្វើអំពីមែកឈើ ឬដើមឈើតូចៗ ចងជាបាច់
ដាក់ក្នុងទឹកក្បែរមាត់ច្រាំងទន្លេ ត្រង់កន្លែងណា ដែលមានទីវាល
មិនមានព្រៃ ដើម្បីបញ្ឆោតចាប់ត្រី ដែលអ្នកនេសាទក្រីក្រ
ស្ទើរបោះបង់ចោល នាសម័យបច្ចុប្បន្ននេះ។ ឧបករណ៍ប្រភេទនេះ
មានមនុស្សមិនច្រើនទេ បានស្គាល់ ពិសេសអ្នករស់នៅទីក្រុង
ហាក់ដូចជាមិនស្គាល់ឡើយ។
- See more at: http://www.cen.com.kh/local/%E2%80%8B%E1%9E%80%E1%9E%93%E1%9F%92%E1%9E%9F%E1%9E%BB%E1%9F%86-%E1%9E%87%E1%9E%B6%E2%80%8B%E1%9E%A7%E1%9E%94%E1%9E%80%E1%9E%9A%E1%9E%8E%E1%9F%8D%E2%80%8B%E1%9E%85%E1%9E%B6%E1%9E%94%E1%9F%8B%E2%80%8B%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%B8-%E1%9E%94%E1%9F%82%E1%9E%94%E2%80%8B%E1%9E%94%E1%9E%BB%E1%9E%9A%E1%9E%B6%E1%9E%8E-%E1%9E%8A%E1%9F%82%E1%9E%9B%E2%80%8B%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%93%E1%9F%81%E1%9E%9F%E1%9E%B6%E1%9E%91-%E1%9E%9F%E1%9F%92%E1%9E%91%E1%9E%BE%E1%9E%9A%E2%80%8B%E1%9E%94%E1%9F%84%E1%9F%87%E1%9E%94%E1%9E%84%E1%9F%8B%E1%9E%85%E1%9F%84%E1%9E%9B%E2%80%8B-02063306#sthash.rc1el27n.dpuf

កណ្តាល: កន្សុំគឺជាឧបករណ៍នេសាទ
បែបបុរាណមួយ ដែលអ្នកនេសាទ បានធ្វើអំពីមែកឈើ ឬដើមឈើតូចៗ ចងជាបាច់ ដាក់ក្នុងទឹកក្បែរមាត់ច្រាំងទន្លេ
ត្រង់កន្លែងណា ដែលមានទីវាល មិនមានព្រៃ ដើម្បីបញ្ឆោតចាប់ត្រី ដែលអ្នកនេសាទក្រីក្រ
ស្ទើរបោះបង់ចោល នាសម័យបច្ចុប្បន្ននេះ។ ឧបករណ៍ប្រភេទនេះ មានមនុស្សមិនច្រើនទេ
បានស្គាល់ ពិសេសអ្នករស់នៅទីក្រុង ហាក់ដូចជាមិនស្គាល់ឡើយ។
អ្នកនេសាទក្រីក្រម្នាក់
ឈ្មោះ ធឿន ធី
ភេទប្រុស អាយុ៤៨ឆ្នាំ
រស់នៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានរៀបរាប់ អំពីការធ្វើឧបករណ៍នេះ។
លោកបាននិយាយថា ការធ្វើឧបករណ៍កន្សុំ មុនដំបូង គេត្រូវការមែកឈើតូចៗ ពិសេសមែកស្នាយ
និងដើមថ្លើមអណ្តើក យកមកកាត់ជាកង់ៗ ប្រវែង
០,៦០ ម៉ែត្រទៅ ០,៧០ ម៉ែត្រ
ហើយចងវាជាបាច់ ទាំងស្លឹក ទាំងនៅស្រស់
មិនចាំបាច់ហាលថ្ងៃទេ
ដែលមានទំហំប៉ុននឹងធុងស្ពេត្រូ
ឬធំជាងបន្តិច ក៏បាន
ធ្វើយ៉ាងណាធ្ងន់ល្មម
ដែលយើងអាចឆក់ញ៉ឹង
យ៉ាងលឿន នៅពេលដែលយើងលើកវា
ដើម្បីចាប់ត្រី។ ព្រោះបើពុំនោះទេ នៅពេលដែលយើង
លើកកន្សំ
ត្រីអាចសម្រូតខ្លួន ចេញពីកន្សុំបាត់។
លោកបាន បញ្ជាក់ថា ការយកមែកស្នាយ ឬដើមថ្លើមអណ្តើក មកធ្វើជាកន្សុំ ពីព្រោះមែកស្នាយ និងដើមថ្លើមអណ្តើកនេះ ការដាក់ចាប់ត្រី តែងបានត្រីច្រើន ជាងមែកឈើ និងដើមដទៃទៀត។ ការដាក់កន្សុំ ដើម្បីចាប់ត្រី គេត្រូវយកកន្សំ ដែលយើងធ្វើហើយនោះ ទៅដាក់នៅក្នុងទឹកក្បែរច្រាំងទន្លេ ដែលមានជម្រៅត្រឹមចង្កេះ ឬត្រឹមដើមទ្រូង កន្លែងណាដែលមានទីវាល ហើយដាក់វាឲ្យដល់បាតដី ហើយយកឈើតូចល្មម សម្រួចវាដោតជាប់នឹងដី ជាការស្រេច។
លោក បានបន្តថា ការដាក់កន្សុំថ្មីដំបូង ដើម្បីចាប់ត្រី យើងត្រូវដាក់ត្រាំ ក្នុងទឹកយ៉ាងហោចណាស់ ពីរយប់ពីរថ្ងៃដែរ ទើបយើងលើកវាបាន។ បើពុំនោះទេ កន្សុំរបស់យើងមិន មានត្រីមកកុំនៅឡើយ ។ ការលើកកន្សុំ យើងត្រូវចាប់ញ៉ឹង លើកឲ្យរហ័សផុតពីទឹក ហើយយកកញ្ច្រែង ក្រឡាញឹកដាក់ទ្រពីក្រោម ចៀសវាងកុំឲ្យត្រីរួច។ កន្សុំ អាចចាប់ត្រីបានគ្រប់ប្រភេទ ជួនកាលអាចចាប់បានត្រីឆ្លូញ និងត្រីខ្ជឹង ច្រើនជាងគេ។
អ្នកនេសាទដដែលនេះ បានលើកបន្ថែមថា មុខរបរដាក់កន្សុំ គឺគេច្រើននិយមដាក់ នៅក្នុងរដូវទឹកដំឡើង អំឡុងខែកក្កដា និងខែសីហា ។ ហើយឧបករណ៍នេះ គឺមានខ្មែរយើងខ្លះ និយមប្រើវា ដើម្បីចាប់ត្រី ពិសេសកាលពីសម័យរដ្ឋកម្ពុជា គាត់សង្កេតឃើញ បងប្អូនខ្មែរយើង នៅតាមដងទន្លេបាសាក់ និងដងទន្លេមេគង្គ គឺភាគច្រើន បានប្រើឧបករណ៍នេះ ដើម្បីចាប់ត្រី។ ប៉ុន្តែសម័យបច្ចុប្បន្ននេះ អ្នកនេសាទ ស្ទើរតែទាំងអស់ទៅហើយ ដែលបោះបង់ចោល នូវឧបករណ៍នេះ គឺគេបានងាកទៅប្រើ ឧបករណ៍ទំនើបៗ ពិសេសឧបករណ៍សៃយ៉ឺន ស្បៃមុង ជាដើម។ ឧបករណ៍សៃយ៉ឺន ស្បៃមុងនេះ បច្ចុប្បន្ន គឺមានច្រើនណាស់ អ្នកនេសាទអាចប្រើវា ដើម្បីចាប់ត្រីបាន គ្រប់រដូវកាល។ ពេលរដូវទឹកដំឡើង ដែលមិនទាន់ហូរចូលព្រែក ស្ទឹង បឹងបួរ គឺគេយកមកដាក់ នៅតាមច្រាំងដើម្បីចាប់ត្រី។ លុះពេលទឹកឡើង ហូរចូលក្នុងព្រែក ស្ទឹង បឹងបួរ អ្នកនេសាទ ក៏យកវាទៅដាក់តាមព្រែក ស្ទឹង បឹងបួរទាំងនោះ រហូតដល់ទឹករីងហួតស្ងួតអស់។ ចំពោះសកម្មភាពនេះ នៅស្រុកឆ្ងាយពីភូមិស្រុករបស់ លោក គឺលោកមិនដឹងទេ តែចំពោះភូមិស្រុករបស់លោកវិញ គឺមានច្រើនណាស់ យ៉ាងស្អេកស្កះ ជារៀង រាល់ឆ្នាំ។
អ្នកនេសាទរូបនេះ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា អាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធ ពិសេសសមត្ថកិច្ចជំនាញតែម្តង ដូចជាមិនដែលធ្វើការបង្ក្រាប នូវការដាក់ស្បៃមុងទាំងនេះសោះ ។ បើនៅតែបណ្តោយដៃ ឲ្យការនេសាទ ដោយដាក់សៃយ៉ឺន ស្បៃមុងនេះ ចេះតែកើតមានច្រើនឡើងៗនោះ ធនធានមច្ឆាជាតិ និងអាចរលាយអស់ហើយ។
អ្នកនេសាទដដែល បានសំណូមពរដល់អាជ្ញាធរ ខេត្តកណ្តាល មេត្តាចាត់វិធានការ បង្ក្រាប ឬទប់ស្កាត់នូវការដាក់សៃយ៉ឺន ស្បៃមុងនេះ ព្រោះឧបករណ៍ប្រភេទនេះ នឹងនាំឲ្យប៉ះពាល់ដល់មច្ឆជាតិ និងជីវចម្រុះ យ៉ាងធ្ងន់ធ្ងរបំផុត៕V
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_vE3nxFu7nIuBNO3N4SAEmxDQhCHTaTsu97n2PqfnspSgFNoH6vnMfjmHfbyt1b0rQTyOByF6YQG1ZcZBGhT2JXlcS_JWjJ1YdAAkEiuKfZOq1uXrDn-BQyOz1-6U4zJLyf_gv9wv_awIVfxf8Vx_qMgvWDGChc-I881Viqt9UZ=s0-d)
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_s6S5cfKI9m0ZMXx74yZNqZjerWY_vUdbxieDESak4KbFm1Uq7aN3y6guTXKM4fs9s9V7qDkm9acn7JimaeMSC8OuYtN8gYR3iTmFzHGlfcqJPkzL7MIYQj9wfnwMEe7A81TLQwAFRotOwLzbnnU9f_Hr8YkkE5HaWUswf53BfaaQ=s0-d)
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tfLP_b_s7sDi6V0jHIcJharBUshmA_VBvVBwr6lzZv8vtNLiPWtB-YIGACYBu821EacNnrOFavfz7wEisiN68ACfd7VCU-FjevyLcFy6HGr82vtJL9WZJdMqQR0xubiZO6THsJBTqApK_IG2YXcFkJ2NzP9iBRT48ZWlno10A_=s0-d)
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tMCl2uOnZd3zYDi7U73fhk7BktBmifPlovR-BuyNGYgq_EDLT8abCf1sDbszMO-Hic07juFrMa6JmC49afBo3zlQ-HJCixs34T5pRlcH3nxK1gXCeyqJdrJZmE6D2uYOnaKB6Jyqom1NGf83Fnu0Ss-3pb_RNsQD5AFgnbrdnmeQ=s0-d)
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_sDoZsdwtEHH3LIW6Arh_LVawMbahD1hu_UZc2A9ITXOxdgoe6N0w4Bgi4o-PXVBrlmDQOeOWC2RzaVuLj9k-H78LdqMvK5NkSsUeC6eZSlsIky01bYu6lIdey__s1LB1dBklRwj5ABkdokw0YM0Lz-wzbKB7z2sK8NPaIJHwsdwA=s0-d)
លោកបាន បញ្ជាក់ថា ការយកមែកស្នាយ ឬដើមថ្លើមអណ្តើក មកធ្វើជាកន្សុំ ពីព្រោះមែកស្នាយ និងដើមថ្លើមអណ្តើកនេះ ការដាក់ចាប់ត្រី តែងបានត្រីច្រើន ជាងមែកឈើ និងដើមដទៃទៀត។ ការដាក់កន្សុំ ដើម្បីចាប់ត្រី គេត្រូវយកកន្សំ ដែលយើងធ្វើហើយនោះ ទៅដាក់នៅក្នុងទឹកក្បែរច្រាំងទន្លេ ដែលមានជម្រៅត្រឹមចង្កេះ ឬត្រឹមដើមទ្រូង កន្លែងណាដែលមានទីវាល ហើយដាក់វាឲ្យដល់បាតដី ហើយយកឈើតូចល្មម សម្រួចវាដោតជាប់នឹងដី ជាការស្រេច។
លោក បានបន្តថា ការដាក់កន្សុំថ្មីដំបូង ដើម្បីចាប់ត្រី យើងត្រូវដាក់ត្រាំ ក្នុងទឹកយ៉ាងហោចណាស់ ពីរយប់ពីរថ្ងៃដែរ ទើបយើងលើកវាបាន។ បើពុំនោះទេ កន្សុំរបស់យើងមិន មានត្រីមកកុំនៅឡើយ ។ ការលើកកន្សុំ យើងត្រូវចាប់ញ៉ឹង លើកឲ្យរហ័សផុតពីទឹក ហើយយកកញ្ច្រែង ក្រឡាញឹកដាក់ទ្រពីក្រោម ចៀសវាងកុំឲ្យត្រីរួច។ កន្សុំ អាចចាប់ត្រីបានគ្រប់ប្រភេទ ជួនកាលអាចចាប់បានត្រីឆ្លូញ និងត្រីខ្ជឹង ច្រើនជាងគេ។
អ្នកនេសាទដដែលនេះ បានលើកបន្ថែមថា មុខរបរដាក់កន្សុំ គឺគេច្រើននិយមដាក់ នៅក្នុងរដូវទឹកដំឡើង អំឡុងខែកក្កដា និងខែសីហា ។ ហើយឧបករណ៍នេះ គឺមានខ្មែរយើងខ្លះ និយមប្រើវា ដើម្បីចាប់ត្រី ពិសេសកាលពីសម័យរដ្ឋកម្ពុជា គាត់សង្កេតឃើញ បងប្អូនខ្មែរយើង នៅតាមដងទន្លេបាសាក់ និងដងទន្លេមេគង្គ គឺភាគច្រើន បានប្រើឧបករណ៍នេះ ដើម្បីចាប់ត្រី។ ប៉ុន្តែសម័យបច្ចុប្បន្ននេះ អ្នកនេសាទ ស្ទើរតែទាំងអស់ទៅហើយ ដែលបោះបង់ចោល នូវឧបករណ៍នេះ គឺគេបានងាកទៅប្រើ ឧបករណ៍ទំនើបៗ ពិសេសឧបករណ៍សៃយ៉ឺន ស្បៃមុង ជាដើម។ ឧបករណ៍សៃយ៉ឺន ស្បៃមុងនេះ បច្ចុប្បន្ន គឺមានច្រើនណាស់ អ្នកនេសាទអាចប្រើវា ដើម្បីចាប់ត្រីបាន គ្រប់រដូវកាល។ ពេលរដូវទឹកដំឡើង ដែលមិនទាន់ហូរចូលព្រែក ស្ទឹង បឹងបួរ គឺគេយកមកដាក់ នៅតាមច្រាំងដើម្បីចាប់ត្រី។ លុះពេលទឹកឡើង ហូរចូលក្នុងព្រែក ស្ទឹង បឹងបួរ អ្នកនេសាទ ក៏យកវាទៅដាក់តាមព្រែក ស្ទឹង បឹងបួរទាំងនោះ រហូតដល់ទឹករីងហួតស្ងួតអស់។ ចំពោះសកម្មភាពនេះ នៅស្រុកឆ្ងាយពីភូមិស្រុករបស់ លោក គឺលោកមិនដឹងទេ តែចំពោះភូមិស្រុករបស់លោកវិញ គឺមានច្រើនណាស់ យ៉ាងស្អេកស្កះ ជារៀង រាល់ឆ្នាំ។
អ្នកនេសាទរូបនេះ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា អាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធ ពិសេសសមត្ថកិច្ចជំនាញតែម្តង ដូចជាមិនដែលធ្វើការបង្ក្រាប នូវការដាក់ស្បៃមុងទាំងនេះសោះ ។ បើនៅតែបណ្តោយដៃ ឲ្យការនេសាទ ដោយដាក់សៃយ៉ឺន ស្បៃមុងនេះ ចេះតែកើតមានច្រើនឡើងៗនោះ ធនធានមច្ឆាជាតិ និងអាចរលាយអស់ហើយ។
អ្នកនេសាទដដែល បានសំណូមពរដល់អាជ្ញាធរ ខេត្តកណ្តាល មេត្តាចាត់វិធានការ បង្ក្រាប ឬទប់ស្កាត់នូវការដាក់សៃយ៉ឺន ស្បៃមុងនេះ ព្រោះឧបករណ៍ប្រភេទនេះ នឹងនាំឲ្យប៉ះពាល់ដល់មច្ឆជាតិ និងជីវចម្រុះ យ៉ាងធ្ងន់ធ្ងរបំផុត៕V
កណ្តាល:
កន្សុំគឺជាឧបករណ៍នេសាទ បែបបុរាណមួយ ដែលអ្នកនេសាទ
បានធ្វើអំពីមែកឈើ ឬដើមឈើតូចៗ ចងជាបាច់
ដាក់ក្នុងទឹកក្បែរមាត់ច្រាំងទន្លេ ត្រង់កន្លែងណា ដែលមានទីវាល
មិនមានព្រៃ ដើម្បីបញ្ឆោតចាប់ត្រី ដែលអ្នកនេសាទក្រីក្រ
ស្ទើរបោះបង់ចោល នាសម័យបច្ចុប្បន្ននេះ។ ឧបករណ៍ប្រភេទនេះ
មានមនុស្សមិនច្រើនទេ បានស្គាល់ ពិសេសអ្នករស់នៅទីក្រុង
ហាក់ដូចជាមិនស្គាល់ឡើយ។
- See more at: http://www.cen.com.kh/local/%E2%80%8B%E1%9E%80%E1%9E%93%E1%9F%92%E1%9E%9F%E1%9E%BB%E1%9F%86-%E1%9E%87%E1%9E%B6%E2%80%8B%E1%9E%A7%E1%9E%94%E1%9E%80%E1%9E%9A%E1%9E%8E%E1%9F%8D%E2%80%8B%E1%9E%85%E1%9E%B6%E1%9E%94%E1%9F%8B%E2%80%8B%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%B8-%E1%9E%94%E1%9F%82%E1%9E%94%E2%80%8B%E1%9E%94%E1%9E%BB%E1%9E%9A%E1%9E%B6%E1%9E%8E-%E1%9E%8A%E1%9F%82%E1%9E%9B%E2%80%8B%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%93%E1%9F%81%E1%9E%9F%E1%9E%B6%E1%9E%91-%E1%9E%9F%E1%9F%92%E1%9E%91%E1%9E%BE%E1%9E%9A%E2%80%8B%E1%9E%94%E1%9F%84%E1%9F%87%E1%9E%94%E1%9E%84%E1%9F%8B%E1%9E%85%E1%9F%84%E1%9E%9B%E2%80%8B-02063306#sthash.rc1el27n.dpuf
- See more at: http://www.cen.com.kh/local/%E2%80%8B%E1%9E%80%E1%9E%93%E1%9F%92%E1%9E%9F%E1%9E%BB%E1%9F%86-%E1%9E%87%E1%9E%B6%E2%80%8B%E1%9E%A7%E1%9E%94%E1%9E%80%E1%9E%9A%E1%9E%8E%E1%9F%8D%E2%80%8B%E1%9E%85%E1%9E%B6%E1%9E%94%E1%9F%8B%E2%80%8B%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%B8-%E1%9E%94%E1%9F%82%E1%9E%94%E2%80%8B%E1%9E%94%E1%9E%BB%E1%9E%9A%E1%9E%B6%E1%9E%8E-%E1%9E%8A%E1%9F%82%E1%9E%9B%E2%80%8B%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%93%E1%9F%81%E1%9E%9F%E1%9E%B6%E1%9E%91-%E1%9E%9F%E1%9F%92%E1%9E%91%E1%9E%BE%E1%9E%9A%E2%80%8B%E1%9E%94%E1%9F%84%E1%9F%87%E1%9E%94%E1%9E%84%E1%9F%8B%E1%9E%85%E1%9F%84%E1%9E%9B%E2%80%8B-02063306#sthash.rc1el27n.dpuf
No comments:
Post a Comment