ទស្សនៈ៖ Brad Adams មិនយល់ទាល់តែសោះអំពី "កិច្ចព្រមព្រៀងថ្ងៃទី២២ កក្កដា ២០១៤"




ភ្នំពេញ: នៅក្នុង​បទសម្ភាសន៍​ជាមួយនឹង Chi Vita ដែល​បាន​បង្ហោះ​លើ​គេហទំព័រ​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៤ លោក Brad Adams បាន​បើក​ការវាយប្រហារ​បង្កា​ទុកជាមុន ដើម្បី​រារាំង​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ឱ្យ​ប្រជាជន​កម្ពុជា មាន​នូវ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) មួយ​ដែល​ថ្មី ។​


ប្រការនៃកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាង​CPP និង​CNRP បានចែងអំពីការបង្កើត ​.​​.​ ដែលមានសមាជិកចំនួនប្រាំបួនរូប ដែលបួនរូបតែងតាំងដោយគណបក្សកាន់អំណាច (​គឺគណបក្សប្រជាជនកម្ពុជា​) បួនរូបតែងតាំងដោយគណបក្សដែលមិនមែននៅក្នុងរដ្ឋាភិបាល (​គឺគណបក្សសង្គ្រោះជាតិ​) ហើយសមាជិកទី តែង តាំងដោយការយល់ព្រមជាឯកច្ឆន្ទរវាងគណបក្សនយោបាយដែលមានអាសនៈនៅក្នុង រដ្ឋសភាជាតិ

ការរៀបចំសមាសភាពនៃ​.​​.​ បែបនេះ មិនបានផ្តល់ប្រៀបទៅឱ្យ CPP ​CNRP នោះទេ សមាជិកទី ប្រសិនបើត្រូវបានរកឃើញ ហើយត្រូវបានតែងតាំងដោយកុងសង់ស៊ីសពីគណបក្សទាំងអស់ និងត្រូវបានទទួលយក ដោយអ្នកដែលត្រូវបានតែងតាំងនោះ នឹងនាំមកនូវតុល្យភាព និងអព្យាក្រឹតភាពនៅក្នុងដំណើរការនៃ ​.​​.​ អាស្រ័យ ដោយមានមហិច្ឆតាសងសឹងដោយងងឹតងងល់របស់ខ្លួនមកលើមេដឹកនាំ និងប្រជាជនកម្ពុជា Brad Adams បានបង្ហាញនូវប្រភេទទស្សនៈអួតអាងលើកតំកើងខ្លួនឯងដ៏អាក្រក់របស់លោកដោយខានមិនព្រមទទួលយកការពិត និងភាពត្រឹមត្រូវនៃអ្វីៗដែលមិនមែនជាគំនិត និងដំបូន្មានរបស់លោក

នៅថ្ងៃទី២៨ ខែកក្កដា សេចក្តីរាយការណ៍ព័ត៌មានក្នុងប្រទេសកម្ពុជា បានផ្តល់ព័ត៌មានថា CPP និង CNRP បានយល់ព្រមតែងតាំងសមាជិកទីនៃ​.​​.​ហើយ ដែលនេះ គឺជាវិញ្ញាសារធំបំផុតដំបូងសម្រាប់សាកល្បង សមត្ថភាពរបស់គណបក្សទាំងពីរនេះនៅក្នុងការសម្របសម្រួល
ប្រសិនបើអ្នកដែលត្រូវបានតែងតាំងនេះ ទទួល យកការតែងតាំងជាសមាជិកទីនេះ នោះវានឹងកាន់តែធ្វើឱ្យមានតុល្យភាព និងអព្យាក្រឹតភាពនៅក្នុងដំណើរការ ​.​​.​ ថែមទៀត ត្រឹមម៉ោងយប់ថ្ងៃដដែលនោះ ស្ថាប័នព័ត៌មានមួយចំនួនក្នុងកម្ពុជា បានធ្វើសេចក្តីរាយការណ៍ ថាក្រោយពេលដែលមានការឆ្លើយឆ្លងលិខិតទៅវិញទៅមករវាងអ្នកដែលត្រូវបានតែងតាំងនោះ ជាមួយនិង CPP និង CNRP លោកស្រី ពុង ឈីកេក ប្រធានអង្គការ LICADHO កម្ពុជា ត្រូវបានបង្ហាញថាជាអ្នកដែលត្រូវបានតែងតាំងនោះ ហើយ ហើយលោកស្រីក៏បានយល់ព្រមធ្វើជាសមាជិកទីនៃ ​.​​.​ ក្រោយពេលទទួលបានកិច្ចព្រមព្រៀងជាមូលដ្ឋាន មួយពីគណបក្សនយោបាយទាំងពីរ ដើម្បីអាចឱ្យលោកស្រីអនុវត្តកាតព្វកិច្ចរបស់ខ្លួនដោយឯករាជ្យពេញលេញ និង ស្មារតីសេ្នហាជាតិ និងគ្មានសម្ពាធនយោបាយ

ការប្រញាប់ប្រញាល់របស់​Brad Adams ដោយគ្មានការគិតពិចារណាក្នុងការបង្ខូចតម្លៃ «​កិច្ចព្រមព្រៀងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ រវាង​CPP និង​CNRP​នោះ​» និងជាពិសេស​.​​.​ ថ្មីដែលនឹងត្រូវបង្កើតឡើងនោះ និងក្នុង ការបញ្ចេញភាពខ្វះជំនឿរបស់លោកនៅក្នុងដំណើរការជ្រើសរើសសមាជិកទី គឺជាភ័ស្តុតាងគ្រប់គ្រាន់សម្រាប់ប្រាប់ ទៅកាន់ពិភពលោកទាំងមូលថា «​លោកធ្វើការងារទៅតាមតែរបៀបវារៈរបស់ខ្លួន ទោះជាវាជាអ្វីក៏ដោយ ហើយមិនមែន សម្រាប់បុព្វហេតុនៃប្រជាជនកម្ពុជា ដូចដែលលោកធ្លាប់ប្រកាសថាបានខ្វល់ខ្វាយជាច្រើនដងមកពីមុនហើយនោះ ទេ​»

ប្រជាជនកម្ពុជា នឹងតាមមើលថាតើរដ្ឋសភាជាតិនឹងបោះឆ្នោតដូចម្ត៉េច នៅក្រោមនីតិវិធីសម្លេងភាគច្រើន ៥០% បូក ដើម្បីផ្តល់តំណែងដល់សមាជិកទាំងរូបនៅ​.​​.​ នេះគឺជាវិញ្ញាសារដ៏ធំមួយទៀតអំពីឥរិយាបទនយោបាយ ថ្មីនៃរដ្ឋសភាជាតិក្នុងចំនួនសមាជិកពេញលេញ បន្ទុកសម្រាប់ការទទួលខុសត្រូវរបស់សមាជិកសភា CPP នឹងធ្ងន់ ជាងបន្ទុករបស់សមាជិកសភា CNRP​

Brad Adams
នឹងជាអ្នកឈ្នះចុងក្រោយគេប្រសិនបើលទ្ធផលនៃវិញ្ញាសារដ៏ធំនេះបញ្ជាក់ថាវាស្របទៅនឹង គំនិតរបស់លោក

សាស្ត្រាចារ្យ ប៉ែន ងឿ
ទីប្រឹក្សាសកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ កម្ពុជា