ឯកឧត្តម ជាម យៀប អញ្ជើញចូលរួម ពិធីបើក​ បវេសនកាល ពុទ្ធិកសិក្សាឆ្នាំសិក្សា ២០១៤-២០១៥ នៅ ពុទ្ធិកអនុវិទ្យាល័យ សិរីសាពេជ្ញ 

ព្រៃវែង ៖ លោក ជាម យៀប ប្រធានគណៈកម្មការ សេដ្ឋកិច្ចធនាគារ និងសវនកម្មនៃរដ្ឋសភា អម ដំណើរដោយលោក សុខ ឥសាន្ត អ្នកតំណាងរាស្រ្តមណ្ឌល ព្រៃវែង ព្រមទាំងមានការចូលរួម ពីលោក អភិបាលរងស្រុកព្រះស្តេច មន្រ្តីរាជការស្រុក សមណនិសិស្ស លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស អនុ វិទ្យាល័យឃុំល្វា បានអញ្ជើញចូលរួម ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំ ២០១៤-២០១៥ នៅពុទ្ធិកអនុវិទ្យាល័យហ៊ុន សែន សិរីសាពេជ្ញ ស្ថិតក្នុងឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ។
លោក ឡុង ថាត គណៈអភិបាល និងជាអភិបាលរងស្រុកព្រះស្តេច បានមានប្រសាសន៍ថា ពុទ្ធិកអនុ វិទ្យាល័យ ហ៊ុន សែន សិរីសាពេជ្ញ បានប្រារព្ធពិធី បើកបវេសនកាលឆ្នាំសិក្សា២០១៤-២០១៥ ដើម្បី រួមចំណែកការពង្រីកធនធានមនុស្ស តាមរយៈព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ ក្នុងការរួម ចំណែក អភិវឌ្ឍន៍ប្រទេសជាតិ ជាមួយវិស័យអាណាចក្រដែលកំពុងដំណើរការ ។ ទន្ទឹមនឹងនោះ ជាក់ ស្តែងក្នុងខេត្តព្រៃវែង មានវត្តចំនួន ៥០២វត្ត ព្រះសង្ឃសរុប ៣៣៣១អង្គភិក្ខុ មាន១៦០៤អង្គ ក្នុង នោះវត្តធម្មយុទ្ធ មាន១៨ វត្ត ព្រះសង្ឃ ៥ អង្គទូទាំងខេត្ត ។ សិស្សសាលាធម្មន័យ មាន៣២សាលា និង ៦៣ថ្នាក់ មានសមណៈសិស្ស ៧៤៦ អង្គ ។ ដោយឡែកពុទ្ធិកបឋមសិក្សាមាន ៤២ សាលា៥១ ថ្នាក់ មានសមណសិស្ស ៦៤៦ អង្គ និងពុទ្ធិកអនុវិទ្យាល័យ មាន២កន្លែង គឺពុទ្ធិកអនុវិទ្យាល័យព្រៃវែង និង ពុទ្ធិកអនុវិទ្យាល័យហ៊ុន សែន សរីសាពេជ្ញ មាន៩ ថ្នាក់ មានសមណសិស្ស ៧៤៩ អង្គដែលសមណ សិស្សពុទ្ធកបឋមសិក្សា និងពុទ្ធិកអនុវិទ្យាល័យ ប្រលងសញ្ញាប័ត្រជាប់ជាង១០០០អង្គក្នុងឆ្នាំសិក្សា កន្លងទៅ។
លោក ជាម យៀប បានថ្លែងកោតសសើរ និងវាយតម្លៃ ខ្ពស់ជូនលោកគ្រូ និងសមណសិស្សដែល បាន ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ក្នុងការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស។ លោកក៏បានជំរុញ ពុទ្ធិក បឋមសិក្សា និងពុទ្ធិកអនុវិទ្យាល័យ ងាកទៅរកការតម្រង់ទិសមុខវិជ្ជា បង្រៀនលើការពង្រឹងគុណភាព អប់រំ ដើម្បីឲ្យក្លាយខ្លួនជាពលរដ្ឋល្អ និងបញ្ញវន្តល្អដែលពោរពេញដោយសមត្ថភាព ជំនាញចំណេះដឹង ចំណេះធ្វើ សីលធម៌ គុណធម៌សេចក្តីថ្លៃថ្នូរ ដែលអាចចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិឲ្យកាន់តែសំបូរ រុងរឿង ៕