វិចារណកថាៈ លក្ខខណ្ឌរបស់ គណបក្ស សង្រ្គោះជាតិ ធ្វើឲ្យការចរចា ត្រូវអូសបន្លាយ

ភាពជាប់គាំង ដែលអូសបន្លាយអស់ រយៈពេលជិត១១ខែ ក្រោយការបោះឆ្នោត
ជ្រើសតាំងតំណាងរាស្រ្ត នីតិកាល ទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
អាចបន្តជាប់គាំងក្នុង រយៈពេលមិនអាច កំណត់បាន ព្រោះ គណបក្សសង្រ្គោះជាតិ
ដែលជាគណបក្សប្រឆាំង ដាក់លក្ខខណ្ឌថ្មីទៀត សម្រាប់ ការចរចា ។ បន្ទាប់
ពីការដាក់លក្ខខណ្ឌ៣ ចំណុចរបស់លោក កឹម សុខា មុនពេលយល់ព្រមឈាន ជើងចូលរួមក្នុង
រដ្ឋសភា នោះ ត្រូវបានលោក ព្រុំ សុខា ប្រធានក្រុមចរចារបស់
គណបក្សប្រជាជនបញ្ជាក់ថា ជាការបង្កើត បញ្ហាថ្មី ធ្វើឲ្យជាប់គាំងផ្នែកនយោបាយ
។ ជាមួយគ្នានេះអ្នកតាមដានស្ថាន ភាពនយោបាយក្នុង ប្រទេសកម្ពុជា រិះគន់ថា
គណបក្សសង្រ្គោះជាតិគ្មាន ឆន្ទៈដោះស្រាយបញ្ហាជាប់គាំងឲ្យបានឆាប់នោះ ទេ
បើទោះបីភាព ជាប់គាំងបានអូសបន្លាយជិតមួយឆ្នាំក៏ដោយ ។
គណបក្សប្រឆាំងហាក់ដូចជាចង់ឲ្យវិបត្តិនយោបាយ អូសបន្លាយរាប់ឆ្នាំក្នុង
ចេតនាបម្រើ ផលប្រយោជន៍នយោបាយរបស់ខ្លួនដោយមិនគិតពីផលប្រយោជន៍ជាតិ និងផល ប្រ
ជាពលរដ្ឋខ្មែរឡើយ ។
លោក ព្រុំ សុខា បានថ្លែងថា ការទាមទាររបស់លោក កឹម សុខា លើកនេះបង្ហាញកាន់តែច្បាស់ ថែមទៀត ថា គណបក្សសង្រ្គោះជាតិ អត់មានឆន្ទៈក្នុងការដោះស្រាយបញ្ហាទេ គាត់គ្រាន់តែចរចា ដើម្បីបង្ហាញថា គាត់ចង់ចរចា ប៉ុន្តែ យើងមើលទៅគាត់អត់ចងដោះស្រាយបញ្ហាទេ ។ កន្លងមកការទាមទាររបស់ គណ បក្សសង្រ្គោះជាតិតែងតែទទួលបាន ការសម្របសម្រួល ឬសម្បទានគ្រប់យ៉ាងពីគណបក្ស ប្រជាជនកម្ពុជា ។ ទោះជាយ៉ាងណាគណបក្សប្រជាជនកម្ពុជានៅ តែរក្សាជំហរចរចាជាមួយគណបក្ស សង្រ្គោះជាតិ ជានិច្ចដែលជាមធ្យោបាយ តែមួយប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហាមួយ ចំនួនក្រោយពេលបោះឆ្នោត ។ ការលើកឡើងរបស់ភាគីគណបក្សប្រជាជនកម្ពុជាបែបនេះជាភស្តុតាងបង្ហាញថា គណ បក្សប្រជាជន កម្ពុជា មានឆន្ទៈច្បាស់លាស់ក្នុងការចរចារកដំណោះស្រាយបញ្ហាឲ្យបានឆាប់ ហើយគណបក្សសង្រ្គោះ ជាតិបែរជាដាក់លក្ខខណ្ឌ បន្ថែមទៀតធ្វើឲ្យការចរចាត្រូវជាប់គាំង ហើយវិបត្តិទាំងឡាយ ចេះតែអូសបន្លាយ ពេលវេលា យូរអង្វែង ហើយការចរចាជាថ្មីនៅមិនទាន់ កំណត់ពេលច្បាស់លាស់ ។
កាលពីពេលថ្មីៗនេះលោក កឹម សុខា បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ មានលក្ខខណ្ឌ៣ចំណុច ជាអាទិ ភាពគឺទី១ -កែទម្រង់ស្ថាប័នរៀបចំ ការបោះឆ្នោត ចាប់ផ្តើមពីគណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត(គ.ជ.ប) ទី២ -កែទម្រង់រដ្ឋសភាឲ្យមានតុល្យភាព និងទី៣ -ទាមទារឲ្យបើក ទូលាយនៅប្រព័ន្ធ ផ្សព្វផ្សាយ ។ លក្ខខណ្ឌទាំង៣ចំណុច នេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិច្ចចរចារវាងគណបក្សទាំងពីរ បន្ទាប់ពីមានការខ្វែង គំនិតគ្នាទៅលើចំណុចបោះឆ្នោត ជ្រើសរើសសមាសភាព គ.ជ.ប ដោយសំឡេង ២ភាគ៣ និងសំឡេង ៥០ភាគរយ បូក ១ ។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នក វិភាគនយោបាយបានលើកឡើងថា ការអូសបន្លាយពេលវេលាកាន់តែយូរមិនមែនជារឿងល្អទេ ព្រោះរយៈពេលជិត១១ ខែកន្លងទៅនេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ ។
អ្នកតាមដានស្ថានភាពនយោបាយ ក្នុងប្រទេសកម្ពុជាបានបញ្ជាក់ថា ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា ហាក់ដូចជាពុំមានឆន្ទៈច្បាស់លាស់ ក្នុងការចរចាបញ្ចប់បញ្ហាជាប់គាំង ឲ្យបានឆាប់នោះទេ ហើយ កំពុងតែរិះរកវិធីផ្សេងៗ ទៀតដើម្បីអូសបន្លាយពេលវេលា ។ ជាក់ស្តែងមុនពេលធ្វើ ដំណើរ ទៅក្រៅ ប្រទេស លោក សម រង្ស៊ី បានបង្ហាញជំហរជា ថ្មីទៀតក្នុងការដោះស្រាយបញ្ហា ហើយនៅពេលលោក កឹម សុខា វិលត្រឡប់មក ស្រុកវិញកាលពីថ្ងៃទី១៧ ខែមិថុនាក៏ មានដាក់ចេញនូវលក្ខខណ្ឌ៣ចំណុចជា អាទិភាព ក្នុងការចរចា ។ ប្រសិនបើមេដឹកនាំគណបក្ស ប្រឆាំងមានឆន្ទៈដោះ ស្រាយវិបត្តិឲ្យបាន ឆាប់មិនគួរចេះតែបង្កើតលក្ខខណ្ឌថ្មីៗបន្ថែមទៀតនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការ ចរចា ។ ម្យ៉ាងទៀតករណីដែលភាគីគណបក្សប្រជាជនកម្ពុជាព្រមានបញ្ឈប់ការចរចា ប្រសិនបើគណបក្ស សង្រ្គោះជាតិ នៅតែទាមទារយកសំឡេង ២ភាគ៣ក្នុងការបោះឆ្នោតជ្រើសរើសសមាសភាព គ.ជ.ប នោះគឺជារឿងដែលមេដឹកនាំ គណបក្សសង្រ្គោះជាតិធ្វើការពិចារណាផងដែរ ។
សរុបសេចក្តីមកការ ដែលមេដឹកនាំគណបក្សសង្រ្គោះជាតិ ចេះតែនឹកឃើញដាក់លក្ខខណ្ឌថ្មីៗ បន្ថែមទៀតគឺជា កត្តាដែលធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់ការចរចា ដោះស្រាយបញ្ចប់វិបត្តិ ដែលអូស បន្លាយអស់រយៈពេលជិត១១ខែមក ហើយ ។ ដូច្នេះមេដឹកនាំគណបក្សសង្រ្គោះជាតិ ដែលតែងតែអះអាង ថា ខ្លួនគិតគូរដល់ផលប្រយោជន៍ជាតិ និងផលប្រ យោជន៍ប្រជាពលរដ្ឋជាធំ នោះគួរតែបន្ទន់ឥរិយាបថ ក្នុងការដោះស្រាយ បញ្ហាដើម្បីចៀសវាងកុំឲ្យវិបត្តិមានសភាពកាន់តែធ្ងន់ធ្ងរថែមទៀត ព្រោះមិនមែន ជារឿងល្អឡើយ ។ គណបក្សសង្រ្គោះជាតិគួរ តែគោរពតាមឆន្ទៈ ប្រជាពលរដ្ឋដែល បានចូលរួម បោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ហើយមិនត្រូវធ្វើអ្វីដែលនាំឲ្យប៉ះពាល់ដល់ស្ថិរភាពនយោ បាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនោះទេ ។ មានន័យថា ភាគីទាំងពីរគឺគណបក្សប្រជាជនកម្ពុជា និង គណបក្ស សង្រ្គោះជាតិ ត្រូវបន្ទន់ឥរិយាបថ នៅចំណុចកណ្តាលមួយ ដើម្បីដោះស្រាយវិបត្តិឲ្យបានឆាប់ ព្រោះប្រជាពលរដ្ឋមិនចង់ ឃើញមានបញ្ហាកើតឡើង តទៅទៀតឡើយ ៕

No comments:
Post a Comment