រោងចក្រផលិតចំណីសត្វនៅ ខេត្តប៉ៃលិន នឹងបើកដំណើរការរយៈពេលបីខែទៀត

ប៉ៃលិនៈ រោងចក្រផលិតចំណីសត្វ
និងឃ្លាំងស្តុកកសិផលក្នុងស្រុកតម្លៃ ៥ លានដុល្លារនៅ ខេត្តប៉ៃលិន
នឹងបញ្ចប់ការសាងសង់នៅរយៈពេល ៣ខែ
ទៀតបន្ទាប់ពីចាប់ផ្តើមសាងសង់កាលពីពាក់កណ្តាល ឆ្នាំ២០១៣។
លោក ជា គា ម្ចាស់កាស៊ីណូមកុដពេជ្រនៅជិតច្រកព្រំដែនអន្តរជាតិក្នុង ខេត្តប៉ៃលិន និងជាវិនិយោគិនលើគម្រោងនេះបានប្រាប់មក ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា រោងចក្រផលិតចំណីសត្វ និងឃ្លាំងស្តុកកសិផលដែលទំហំ ២ ហិកតានេះនឹងត្រូវបើកដំណើរការនៅអំឡុងចុង ខែកញ្ញា ឬ ដើម ខែតុលា ក្នុងឆ្នាំនេះ។
គម្រោងរោងចក្រផលិតចំណីសត្វ និងឃ្លាំងស្តុកនេះជាផ្នែកមួយនៃគម្រោងកសិដ្ឋានចិញ្ចឹមជ្រូកសាច់ របស់លោក នៅលើផ្ទៃដី ១១០ ហិកតាដែលកំពុងដំណើរការហើយដែលវិនិយោគ ១០ លានដុល្លាររួចមកហើយ។
លោកថ្លែងថា៖ «ការសាងសង់គឺរួចរាល់បានមួយចំនួនធំហើយ។ កន្លែងចិញ្ចឹមសត្វនិងរោងចក្រផលិតចំណីសត្វនោះគឺរួចរាល់ហើយនៅ សល់តែឃ្លាំងប្រមូលស្តុកកសិផលទេ»។
លោកបន្តថា៖ «ឃ្លាំងឡសម្ងួតពោត កំពុងតែដំឡើងដំបូលដែលឃ្លាំងនេះនឹងត្រូវប្រើប្រាស់ជាកន្លែង ស្តុកទុក ដំឡូងមី និងពោតប្រមូលទិញពីកសិករពី ខេត្តប៉ៃលិន និង បាត់ដំបង ផលិតជាចំណីសត្វ។ មានប៉ុន្មានទិញប៉ុណ្ណឹង។ សល់ពីការផលិតជាចំណីសត្វយើងនាំចេញទៅ ប្រទេសថៃ»។
លោកបន្តទៀតថា រោងចក្រនេះអាចស្តុកទុកដំឡូងស្ងួត និងពោតបានរហូតដល់ ៦០ ០០០ តោន។ លោកបន្តថា រោងចក្រនេះមិនគ្រាន់តែផលិតចំណីសម្រាប់កសិដ្ឋានចិញ្ចឹមជ្រូករបស់ លោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់កសិករតាមរយៈការបង្កើតទីផ្សារប្រកួតប្រជែង កាន់តែច្រើនសម្រាប់កសិផលរបស់ពួកគេផងដែរ។
លោកបន្តថា៖ «ល្អសម្រាប់កសិករទាំងតម្លៃនិងទីផ្សារអ្នកណាហ៊ានថ្លៃ អ្នកនោះទិញបានច្រើន។ ឃ្លាំងធំដូច្នេះមិនអាចទិញតម្លៃថោកទេ ព្រោះយើងត្រូវការបំពេញកម្លាំងផលិតរបស់យើង។ ប្រសិនបើយើងមិនមានកន្លែងកែច្នៃទេ ហើយគិតតែនាំចេញនោះប្រទេសជិតខាងគេងាយនឹងទម្លាក់តម្លៃកសិផល យើង»។
លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តប៉ៃលិន ឲ្យដឹងថា មានកន្លែងកែច្នៃធុនតូចនិងមធ្យមសរុបចំនួន ៥០ នៅក្នុងខេត្តនេះដែលប្រមូលទិញដំឡូងស្ងួត និងពោតយកទៅសម្ងួតសម្រាប់នាំចេញទៅ ថៃ។
លោកបន្តថា រោងចក្រកែច្នៃធុនមធ្យមអាចស្តុកដំឡូងនិងពោតពីចំនួន ២០ ០០០ ដល់ ៣០ ០០០ តោនប៉ុណ្ណោះ។
លោក ស្រេង ស្រៀង អនុប្រធានសហគមន៍មៀន ប៉ៃលិន ដែលមានសមាជិកជាកសិករដាំដំឡូងមីនិងពោតផងដែរនោះ បានថ្លែងថា កសិករជាច្រើនពឹងលើឈ្មួញកណ្តាលជាអ្នកទិញកសិផលរបស់ពួកគេ ដែលបន្ទាប់មកត្រូវនាំចេញទៅទីផ្សារ ប្រទេសថៃ។ លោកបញ្ជាក់ថា កង្វះរោងចក្រកែច្នៃក្នុងស្រុកកំពុងធ្វើឲ្យកសិករជាច្រើនងាយទទួល រងកាន់តែខ្លាំងចំពោះតម្រូវការដែលបានប្រែប្រួល និងតម្លៃទាបដែលផ្តល់ដោយឈ្មួញកណ្តាល។
លោកលើកឡើងថា៖ «ឈ្មួញឲ្យតម្លៃថោកដល់កសិករហើយកសិករភាគច្រើនមិនដឹងយកដំឡូង ឬ ក៏ពោតគាត់ទៅលក់ឲ្យអ្នកណាក្រៅពីឈ្មួញព្រោះយើងមិនមានកន្លែង កែច្នៃក្នុងស្រុក»។ លោកបានបន្ថែមទៀតថា រោងចក្រនេះនឹងផ្ដល់ជម្រើសបន្ថែមដល់កសិករសម្រាប់លក់ផលិតផលរបស់ គាត់៕

Comments