អស្ចារ្យ! Google ដាក់​ភាសា​ខ្មែរ​លើ Gmail ហើយ

អស្ចារ្យ! Google ដាក់​ភាសា​ខ្មែរ​លើ Gmail ហើយ

ម្សិលមិញ​នេះ Google បាន​ដាក់​បញ្ចូល​ ១៣​ភាសា​បន្ថែម​ទៀត​​លើ​សេវាកម្ម​អ៊ីមែល Gmail ជា​ពិសេស​ក្នុង​នោះ​​មាន​ទាំង​ភាសា​ខ្មែរ​ផង​ដែរ។ បន្ទាប់ពី​កំណែ​ប្រែ​បន្ថែម ១៣​ភាសា​នេះ Gmail មាន ៧១ភាសា​ហើយ​នៅ​ទូទាំង​ពិភពលោក។
ចំណែក ​ឯ ១២ភាសា​ផ្សេង​ទៀត​រួម​មាន៖ ភាសា​អាហ្វ្រិក អាមិននៀ អាហ្សេបៃហ្សង់ (Azeri) ចិន (ហុងកុង) បារាំង ហ្កាលីហ្សេ ហ្សកហ្ស៊ី ឡាវ ម៉ុងហ្គោល នេប៉ាល់ ស៊ី​ហា​ឡា និង​ហ្សូលូ។
ភាសា​ទាំង ១៣​​ថ្មី​នេះ​ អាច​ដំណើរការ​បាន​ទាំង​នៅ​លើ browser របស់​កុំព្យូទ័រ និង browser ក្នុង Smartphone ផង​ដែរ។
ដើម្បី​​ប្ដូរ​ភាសា​ខ្មែរ​លើ​ Gmail សូម​មើល​តាម​ការ​ណែនាំ​ខាង​ក្រោម៖​
- Log in ទៅ​ក្នុង​គណនី​ Gmail របស់​អ្នក
- ចុច​លើ​ Setting ហើយ​ជ្រើស​រើស​យក​ភាសា​ខ្មែរ​
- បន្ទាប់​មក​ចុច​លើ​ពាក្យ​ Save Change នៅ​ខាង​ក្រោម​គេ និង​រង់​ចាំ​មួយ​ភ្លែត​ នោះ​អ្នក​នឹង​ទទួល​បាន​ភាសា​ខ្មែរ។
តោះ សាកល្បង​ប្ដូរ​ជា​ភាសា​ខ្មែរ​ទាំង​អស់​គ្នា​ណា៎!
ដោយ​៖ សែម​ សុធារិទ្ធ
ប្រភព​៖​ gmailblog

 

Share on Google Plus

No comments:

Post a Comment

© Copyright KIKILU NEWS