ចំណុច​ពិសេសៗ​របស់ Audi Q7 ស៊េរី​ឆ្នាំ​ ២០១៤

ចំណុច​ពិសេសៗ​របស់ Audi Q7 ស៊េរី​ឆ្នាំ​ ២០១៤

ក្រុមហ៊ុន​ផលិត​រថយន្ត​ខ្នាត​យក្ស​ Audi អាល្លឺម៉ង់​បាន​បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​មួយ​ទៀត​គឺ​ Q7 ម៉ូដែល​ឆ្នាំ​ ២០១៤។ ម៉ូដែល​នេះ​មាន​វត្ត​មាន​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​ហើយ និង​ការបំពាក់​បច្ចេកវិទ្យា​ថ្មីៗ​ដែល​មិន​អាច​មើល​រំលង​បាន​។ សម្រាប់​អ្នក​ចាប់​អារម្មណ៍​លើ​រថយន្ត​​​ប្រណិត​មួយ​នេះ​ពិត​ជា​ចង់​ដឹង​ថា ​តើ​ Audi Q7 មាន​ចំណុច​លេច​ធ្លោ​ណា​ខ្លះ​ដែល​គួរ​តែ​ទិញ​យក​មក​ជិះ? អីចឹង​​ Sabay សូម​បង្ហាញ​ចំណុច​ដ៏​អស្ចារ្យ​របស់​រថយន្ត​លំដាប់​ High Class ​នេះ​ដូច​ខាង​ក្រោម៖

Audi-Cambodia-Audi-Q77
១. ផ្នែក​ខាង​ក្រៅ​៖
- តួ​រថយន្ត​ផលិត​ពី​ដែក​ថែប​យ៉ាង​រឹង​មាំ​ដែល​អាច​រក្សា​លំនឹង​ពេល​កំពុង​បើក​បរ​គ្រប់​ស្ថានភាព​ផ្លូវ
- ​ប្រភេទ​ 4 Wheel Drive ដែល​អាច​ឡើង​ទួល ​ឬ​ចុះ​ទួល​ដោយ​​​គ្មាន​បញ្ហា
- ​បំពាក់​អំពូល​មុខ​ប្រភេទ​ LED ​ដែល​អាច​បំភ្លឺ​ផ្លូវ​បាន​យ៉ាង​ច្បាស់​ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព​ងងឹត​ខ្លាំង
​- បំពាក់​កាមេរ៉ា​ក្រោយ​​ផ្តល់​ភាព​ងាយ​ស្រួល​​ពេល​ថយ​មិន​ចាំ​​បាច់​ងាក
- ភ្លើង​ក្រោយ​បាន​រចនា​ជា​ផ្កា​យ៉ាង​ទាក់​ទាញ
- បំពង់​ស៊ីម៉ាំង​បាន​បំពាក់​បច្ចេកវិទ្យា​រក្សា​សំឡេង​មិន​ឱ្យ​ឮ​ខ្លាំង​ និង​រំភាយ
- ​កញ្ចក់​រថយន្ត​អាច​ការពារ​កាំរស្មី​ UV និង​រក្សា​សីតុណ្ហភាព​ឱ្យ​នៅ​តែ​ត្រជាក់​ទោះ​ស្ថិត​ក្នុង​​អាកាស​ធាតុ​ក្ដៅ​
- ​កញ្ចក់​ដំបូល​អាច​បិទ​បើក​ដោយ​ស្វ័យ​ប្រវត្តិ
2014-Audi-Q7-beauty-interior-02
២. ផ្នែក​ខាង​ក្នុង៖
​- ម៉ាស៊ីន​ទំហំ​ ៣​ លីត្រ
- ​បំពាក់​ម៉ាស៊ីន​សាំង​
- ដំណើរ​ការ​ដោយ​ប្រអប់​ចង្កេះ​លេខ​ ៨​ វគ្គ​ស្វ័យ​ប្រវត្តិ​
- ​មាន​ប្រព័ន្ធ​បញ្ឆេះ​ម៉ាស៊ីន​ដោយ​ស្វ័យ​​ប្រវត្តិ
- ​មាន​កៅអី​អង្គុយ​ ៧​ ដែល​អាច​ផ្ទុក​មនុស្ស​បាន​ ១០​​នាក់​
- ស្រោម​កៅអី​ផលិត​ពី​ស្បែក​យ៉ាង​ស្វិត​
-​ ចង្កូត​រថយន្ត​អាច​​បត់​បែន​តាម​ការ​ចង់​បាន​របស់​អ្នក​បើកបរ
- តួ​ខាង​ក្នុង​មាន​លក្ខណៈ​ធំ​ទូលាយ​អាច​សម្រួល​ឥរិយាបថ​គ្រប់​ស្ថានការណ៏
- បំពាក់​ Speaker ដែល​មាន​សំឡេង​ Stereo​ ពេញ​ផ្ទៃ​រថយន្ត
2015-Audi-Q7-beauty-exteriors-retouched-01-082014
2014-Audi-Q7-beauty-exterior-03
2015-Audi-Q7-beauty-exteriors-retouched-02-082014
​ម៉ូដែល​នេះ​មាន​តម្លៃ​ខ្ទង់​ ១០​ ម៉ឺន​ដុល្លារ​គិត​ទាំង​ពន្ធ​នាំ​ចូល៕