កម្ពុជា ក្លាយជាប្រទេស ដែលមានកំណើន លឿនបំផុតទី៦ របស់ពិភពលោក

ភ្នំពេញ៖ របាយការណ៍ថ្មីមួយ របស់ធនាគារពិភពលោក
ដែលមានឈ្មោះថា “ផ្ទៃមេឃស្រឡះ៖ បច្ចុប្បន្នភាពសេដ្ឋកិច្ច កម្ពុជា”
ទើបចេញផ្សាយកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជា
បានក្លាយទៅជាប្រទេស ដែលមានកំណើនលឿនបំផុតទី៦ នៅក្នុងពិភពលោក
ដោយប្រទេសនេះមានអត្រាកំណើនជាមធ្យម ប្រចាំឆ្នាំ ៧.៧ភាគរយ
ក្នុងរយៈពេល២ទសវត្សរ៍កន្លងទៅ ។
របាយការណ៍ របស់ធនាគារពិភពលោក ដែលមានកម្រាស់៤៨ទំព័រ បានបញ្ជាក់ទៀតថា «ដំណើរការសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា មានភាពល្អប្រសើរខ្លាំង ដោយសារតែពិភពលោកនេះ មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលមានអត្រាកំណើនខ្ពស់ ប្រកបដោយនិរន្តរភាព ក្នុងរយៈពេលច្រើនទសវត្សរ៍បែបនេះ ។ ជាទូទៅប្រទេសនានាក្នុងពិភពលោក បានឆ្លងកាត់ដំណាក់កាលផ្សេងៗ រួមមានកំណើនភាពនៅទ្រឹង ឬការធ្លាក់ចុះនៅរយៈពេលផ្សេងៗគ្នា ។ តាមការកត់ សម្គាល់របស់គណៈកម្មការកំណើន (2008) ចាប់ពីឆ្នាំ១៩៥០មក មានតែប្រទេសចំនួន១៣ប៉ុណ្ណោះក្នុងពិភពលោក ដែលមានកំណើនសេដ្ឋកិច្ច ជាមធ្យមជាង ៧ភាគរយ ក្នុងមួយឆ្នាំ រយៈពេល២៥ឆ្នាំ ឬយូរជាងនេះកន្លងមក ។ តាមរយៈល្បឿននៃទំហំ កំណើននេះ វិស័យសេដ្ឋកិច្ចមានការរីកចម្រើន ស្ទើរតែទ្វេដងនៅក្នុងមួយទសវត្សរ៍» ។
របាយការណ៍ដដែលបន្ថែមថា កំណើនដ៏ខ្ពស់របស់ប្រទេសកម្ពុជា ត្រូវបានកត់សម្គាល់ពិសេសដោយភាពរឹងមាំ ។ ក្រៅពីអត្រាកំណើនមធ្យមដ៏លឿន កម្ពុជាបានរក្សាកំណើនខ្ពស់ ថេរជាប់ក្នុងរយៈកាលខាងលើនេះ ។ កត្តានេះ បានធ្វើឲ្យប្រទេសកម្ពុជា មានលក្ខណៈខុស ពីប្រទេសជីនៀ អង់គូឡា លីបារី និងប្រទេស Cape Verd ជាប្រទេស ដែលមានកំណើនខ្ពស់បំផុតទាំង៥ ក្នុងរយៈ ពេល២០ឆ្នាំ ប៉ុន្តែមិនទាន់មានកំណើនមួយ ដែលមានលក្ខណៈថេររហូតនោះឡើយ ប៉ុន្តែត្រូវបានដាក់បញ្ចូល ទៅក្នុងក្រុមដូចគ្នាដូចជា ប្រទេសចិន ដែលស្ថិតនៅក្នុងចំណោមប្រទេស ដែលមានកំណើនខ្ពស់បំផុតទាំង៥ និងធ្លាប់បានជួបប្រទះកំណើនថេរ ៕

No comments:
Post a Comment