អាវុធហត្ថ​រាជធានី​ភ្នំពេញចាប់​គូ​ស្នេហ៍​វ័យក្មេង​អប់រំឱ្យ​វិល​ទៅ​រក​ទំនៀមទំលាប់​ប្រពៃណី

អាវុធហត្ថ​រាជធានី​ភ្នំពេញចាប់​គូ​ស្នេហ៍​វ័យក្មេង​អប់រំឱ្យ​វិល​ទៅ​រក​ទំនៀមទំលាប់​ប្រពៃណី

រាជ​ធានីភ្នំពេញ ៖ គូរ​ស្នេហ៍​វ័យក្មេង​មួយគូ​បាន​ស្រលាញ់​គ្នា​ចិត្ត​ និង​ចិត្ត​ទៅ​វិញ​ទៅ​មករ​ហូតពង្រត់​គ្នា​ចេញពីផ្ទះ​អស់​រយៈពេល​ជិត​២​ស​ប្តា ​ហ៍ លុះ​ត្រឡប់​ចូល​ផ្ទះ​វិញ​ត្រូវ​ឪពុក​ម្តាយ​ខាង​ស្រី​ប្តឹង​កងរាជអាវុធហត្ថ​ រាជធានី​ភ្នំពេញសហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន​យក​ទៅ​ធ្វើការ​ អប់រំ​ឱ្យ​ឪពុក​ម្តាយ​រៀបចំ​ទុកដាក់​តាម​ទំនៀមទំលាប់​ប្រពៃណី​។ ការ​ឃាតខ្លួន​នេះ​បានធ្វើឡើង កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ ​មេសា ​​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​៧៧BT​នៅ ក្នុងភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ​។    

បើ​យោង​តាម​ប្រភព​ព័ត៍​មាន​ពី​សមត្ថកិច្ច​ កងរាជអាវុធហត្ថបានឱ្យ​ដឹង​ថា ការ​នាំ​ខ្លួន​យុវជន​ជា​គូស្នេហ៍​វ័យក្មេង​ខាងលើ​នេះ គឺ​ធ្វើ​ឡើង​ទៅ​តាម​សំណូមពររបស់​ម្តាយ​ខាង​ស្រី សុំ​ឱ្យកងរាជអាវុធហត្ថ​រាជធានី ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នីតិ​ជន ជួយ​នាំ​ខ្លួន​គូ​​ស្នេហ៍​ទាំង​២​មក​អប់រំ ដើម្បី​ឱ្យ​អាណាព្យាបាល​ចេញ​មុខ​មក​ផ្សះផ្សាររៀបចំ​អាពាហ៍ពិពាហ៍​ឱ្យ​ពួក​គេ ​តាម​ប្រពៃណី ជៀសវាង​ពួក​គេ​នាំ​គ្នា​ពង្រត់​គ្នា វា​មិន​សម​ភ្នែក​ញាតិ ។​
សូម​បញ្ជាក់​ថា យុវជន​ខាងលើ​មានឈ្មោះ​សេង ហុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ​យ័ ហើយ​នារី​ជា​គូស្នេហ៍​ឈ្មោះ  អ៊ុ​ង គ​ន្ធា អាយុ​១៧​ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ​១៥​ផ្លូវ​៧៧BT ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ដោយ​ឃើញ​ទឹកចិត្ត​គូស្នេហ៍​ទាំង​២​នាក់​ខាងលើ បាន​ស្រលាញ់​គ្នា​ស្អិតល្មួត ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញបាន​សម្រេចចិត្ត​ធ្វើការ​អប់រំ ហើយ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ពួក​គេ​សន្យា​ថា នឹង​ចូល​ស្តីដណ្តឹង​រៀប​អាពាហ៍ពិពាហ៍​តាម​ទំនៀម​ទំលាប់​ប្រពៃណី ៕