រៀនបង្កើត Facebook Page ដើម្បីរកលុយ
តើអ្នកដឹងទេថា គេអាចរកលុយបានតាមហ្វេសប៊ុកផេក (Facebook Page) ដោយការទទួលយកផលិតផលរបស់ក្រុមហ៊ុនផ្សេងៗមកផ្សព្វផ្សាយ ឬក្រោយពីធ្វើឲ្យទំព័រនោះល្បីហើយអាចលក់ទំព័រនោះទៅឲ្យក្រុមហ៊ុនផ្សេងៗបាន?
ការបង្កើតហ្វេសប៊ុកផេកគឺមិនគិតថ្លៃនោះទេ។ អ្នកអាចជ្រើសបង្កើតហ្វេសប៊ុកផេកសម្រាប់ជំនួញ (Local Business or Place), ក្រុមហ៊ុន អង្គការ ឬស្ថាប័ន (Company, Organization or Institution), ផ្សព្វផ្សាយយីហោ ឬផលិតផល (Brand or Product), តារា យីហោ ឬបុគ្គលល្បី (Artist, Brand or Public Figure), កម្សាន្ត (Entertainment), និងក្រុម ឬសហគមន៍ (Cause or Community)។
វីដេអូជាភាសាខ្មែរខាងក្រោមនេះនឹងបង្ហាញអ្នកអំពីការបង្កើតហ្វេសប៊ុកផេកសម្រាប់ផ្សព្វផ្សាយខ្លួនឯងជាតារា ជាយីហោ ឬជាបុគ្គលល្បី ប៉ុន្តែអ្នកក៏អាចបង្កើតសម្រាប់ផ្នែកផ្សេងៗដែរ ដោយអនុវត្តតាមវិធីដូចគ្នានេះ។
ក្រោយពីបង្កើតហ្វេសប៊ុកផេកហើយ អ្នកត្រូវមានព័ត៌មាន រូបភាព ឬអ្វីផ្សេងៗទៅបង្ហោះលើទំព័រនោះ ដើម្បីទាក់ទាញគេមក Like ទំព័ររបស់អ្នកឲ្យកាន់តែច្រើន៕
-ទស្សនាគន្លឹះ៖ វីដេអូជាភាសាខ្មែរ ធ្វើឲ្យអ្នកអស់កង្វល់រឿងមេរោគឆ្លងចូលកុំព្យូទ័រតាម Flash
ដោយ៖ ហៃ សុខហេង
No comments:
Post a Comment