អស់ទាស់! កីឡាករ Honda, Kagawa, Yoshida… កោះហៅឱ្យចូលក្រុមជម្រើសជាតិពេលជប៉ុន ប៉ះកម្ពុជា
ខ្សែប្រយុទ្ធ Honda Keisuke មកពីក្លិប AC Milan នៅប្រទេសអ៊ីតាលី អតីតខ្សែបម្រើរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Kagawa Shinji ខ្សែការពារ Yoshida Maya នៅក្លិប Southampton របស់អង់គ្លេស និងកីឡាករល្បីៗជាច្រើនទៀតដែលប្រកបអាជីពនៅតំបន់អឺរ៉ុប និង លីកក្នុងស្រុក (J-League) ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ជប៉ុន កោះហៅឱ្យចូលក្នុងក្រុមជម្រើសជាតិដើម្បីត្រៀមខ្លួនប្រកួតជម្រុះពានរង្វាន់បាល់ទាត់ 2018 FIFA World Cup Russia ប្រចាំតំបន់ទ្វីបអាស៊ី ជាមួយក្រុមជម្រើសជាតិកម្ពុជា និង ក្រុមអាហ្វហ្គានីស្ថាន នៅដើមខែកញ្ញា ខាងមុខ។
ក្រុមជម្រើសជាតិជប៉ុននាពេលកន្លងមក (bookmaker)
យោងតាមសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៥ មុននេះបន្តិចលោកគ្រូបង្វឹក Vahid Halilhodžić បានបង្ហាញបញ្ជីឈ្មោះកីឡាករចំនួន ២៣ នាក់ចុងក្រោយ ខណៈសល់ពេលត្រឹម១សប្ដាហ៍ទៀតប៉ុណ្ណោះការប្រកួតផ្លូវការនឹងមកហើយ។ ក្រុមជម្រើសជាតិជប៉ុន ត្រូវបើកទ្វាកីឡដ្ឋាន Saitama Stadium 2002 ក្នុងទីក្រុង Saitama របស់ខ្លួនទទួលស្វាគមន៍ក្រុមគោព្រៃកម្ពុជា នៅថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៥ ខណៈ ៥ ថ្ងៃបន្ទាប់ក្រុមដាវសាម៉ូរ៉ៃខៀវ មួយនេះត្រូវទៅជួបក្រុមអាហ្វហ្គានីស្ថាន នៅទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។
ខាងក្រោមជាបញ្ជីឈ្មោះកីឡាករ ២៣ នាក់របស់ជប៉ុន៖
*អ្នកចាំទី
– NISHIKAWA Shusaku (ក្លិប Urawa Reds/ជប៉ុន)
– HIGASHIGUCHI Masaaki (ក្លិប Gamba Osaka/ជប៉ុន)
– ROKUTAN Yuji (ក្លិប Vegalta Sendai/ជប៉ុន)
– NISHIKAWA Shusaku (ក្លិប Urawa Reds/ជប៉ុន)
– HIGASHIGUCHI Masaaki (ក្លិប Gamba Osaka/ជប៉ុន)
– ROKUTAN Yuji (ក្លិប Vegalta Sendai/ជប៉ុន)
*ខ្សែការពារ
– YOSHIDA Maya (ក្លិប Southampton FC/អង់គ្លេស)
– NIWA Daiki (ក្លិបGamba Osaka/ជប៉ុន)
– MAKINO Tomoaki (ក្លិបUrawa Reds/ជប៉ុន)
– MORISHIGE Masato (ក្លិបFC Tokyo/ជប៉ុន)
– SAKAI Hiroki (ក្លិបHannover 96/អាល្លឺម៉ង់)
– SAKAI Gotoku (ក្លិបHamburger SV/អាល្លឺម៉ង់)
– NAGATOMO Yuto (ក្លិបFC Internazionale Milano/អ៊ីតាលី)
– YONEKURA Koki(ក្លិបGamba Osaka/ជប៉ុន)

*ខ្សែបម្រើ
– HASEBE Makoto (ក្លិបEintracht Frankfurt/អាល្លឺម៉ង់)
– YAMAGUCHI Hotaru (ក្លិបCerezo Osaka/ជប៉ុន)
– ENDO Wataru (ក្លិបShonan Bellmare/ជប៉ុន)
– SHIBASAKI Gaku (ក្លិបKashima Antlers/ជប៉ុន)
– HARAGUCHI Genki (ក្លិបHertha BSC Berlin/ជប៉ុន)
– KAGAWA Shinji (ក្លិបBorussia Dortmund/ជប៉ុន)

*ខ្សែប្រយុទ្ធ
– HONDA Keisuke (ក្លិបAC Milan/អ៊ីតាលី)
– NAGAI Kensuke (ក្លិបNagoya Grampus/ជប៉ុន)
– USAMI Takashi (ក្លិបGamba Osaka/ជប៉ុន)
– MUTO Yoshinori(ក្លិប1.FSV Mainz 05/អាល្លឺម៉ង់)
– OKAZAKI Shinji (ក្លិបLeicester City/អង់គ្លេស)
– KOROKI Shinzo (ក្លិបUrawa Reds/ជប៉ុន)

*គ្រូបង្វឹក៖
– Vahid Halilhodžić ជនជាតិបូស្នី (អតីតយូហ្គោស្លាវី)
– Vahid Halilhodžić ជនជាតិបូស្នី (អតីតយូហ្គោស្លាវី)
អត្ថបទ៖ ម៉ឺន រស្មី
No comments:
Post a Comment