Neymar ត្រូវអវត្តមានពីក្រុម Barca ២សប្ដាហ៍ និងខកខានប្រកួតសំខាន់ៗ
ខ្សែប្រយុទ្ធ Neymar របស់ក្រុម FC Barcelona
នឹងត្រូវអវត្តមានពីក្រុម រយៈពេល២សប្ដាហ៍
បន្ទាប់ពីគ្រូពេទ្យពិនិត្យឃើញថា
ប្រធានក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ កើតរោគក្រឡទែន
ហើយរូបគេ នឹងត្រូវខកខានប្រកួតសំខាន់ៗ
របស់ក្រុមអ្នកមានបុណ្យច្រើនប្រកួតផងដែរ។
នេះមានន័យថា
កីឡាករឆ្នើមវ័យ២៣ឆ្នាំខាងលើ នឹងត្រូវអវត្តមានពីការប្រកួត
European Super Cup ផ្ដាច់ព្រ័ត្រ ទល់នឹង Sevilla នៅទីក្រុង Tbilisi
ប្រទេសហ្សកហ្ស៊ី នៅថ្ងៃអង្គារស្អែកនេះ និងអវត្តមានពីការប្រកួត
Spanish Super Cup ទាំង២ជើងទល់នឹង Athletic Bilbao នាថ្ងៃទី១៤
និង១៧ ខែសីហា។ មិនត្រឹមតែប៉ុណ្ណោះ អតីតតារាឆ្នើមក្រុម Santos
ក៏នឹងអវត្តមាន ពេលក្រុម Barca ប្រកួតបើករដូវកាលថ្មី La Liga
ទល់នឹង Athletic Bilbao នាថ្ងៃទី២៣ ខែសីហាទៀតផង។
Neymar គឺជាកីឡាករដ៏សំខាន់មួយរូប ដែលជួយឲ្យ Barcelona លើកពាន៣ រដូវកាលមុន ដោយស៊ុតបានសរុប៣៩គ្រាប់៕
-ចុចអាន៖ Neymar៖ លើកពាន៣ជារឿងល្អ តែខ្ញុំចង់លើកពាន៦ រដូវកាលថ្មី
ប្រែសម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc
Neymar គឺជាកីឡាករដ៏សំខាន់មួយរូប ដែលជួយឲ្យ Barcelona លើកពាន៣ រដូវកាលមុន ដោយស៊ុតបានសរុប៣៩គ្រាប់៕
-ចុចអាន៖ Neymar៖ លើកពាន៣ជារឿងល្អ តែខ្ញុំចង់លើកពាន៦ រដូវកាលថ្មី
ប្រែសម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc
No comments:
Post a Comment