ភាពយន្ត​ខ្នាត​ធំ​បំផុត​ប្រចាំ​ឆ្នាំ២០១៤ ត្រៀម​ចេញ​ថត

ភាពយន្ត​ខ្នាត​ធំ​បំផុត​ប្រចាំ​ឆ្នាំ២០១៤ ត្រៀម​ចេញ​ថត

ដើម្បី​ផ្ដល់​ចំណី​ចក្ខុ​ដល់​ប្រិយមិត្ត​អ្នក​ទស្សនា និង​រួម​ចំណែក​លើក​ស្ទួយ​សិល្បៈ​ភាពយន្ត​របស់​ជាតិ ភាពយន្ត​ខ្នាត​ធំ​បំផុត​មួយ ត្រៀម​នឹង​ចាប់​ផ្តើម​ថត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ មុន​ពេល​ចាក់​បញ្ចាំង​នៅ​អំឡុង​ខែ​សីហា​ខាង​មុខ។ នេះ​បើ​តាម​លោក លី ចាន់​ឌី អ្នក​និពន្ធ​ និង​ដឹក​នាំ​រឿង​អះអាង។

លោក គល់ ដារ៉ា​ចាន់​ដាំ(អាវ​ខ្មៅ)ចាងហ្វាង​ផលិតកម្ម​ Eye Love Film ក្នុង​ថ្ងៃ​ក្រុង​ពាលី
លោក លី ចាន់ឌី ដែល​បាន​សហការ​​ដឹកនាំ​សម្ដែង​​ជាមួយ​លោក ស៊ុន សន្ដោស ផង​នោះ បាន​បន្ត​ថា “កូន​ខ្ញុំ​ចម្លែក” ជា​ភាពយន្ត​ខ្មោច​សម័យ​ថ្មី ដែល​មាន​គ្រប់​រសជាតិ មនោសញ្ចេតនា​
ស្នេហា​បែប​យុវវ័យ និង​កំប្លែង​សើច​សប្បាយ​ហៀរ​ទឹក​ភ្នែក។ ​លោកអះអាង​​ថា ប្រិយមិត្ត​ពិត​ជា​មិន​ខក​បំណង​ឡើយ ដោយ​ក្នុង​នោះ​ក្រៅ​ពី​ខ្លឹម​សារ តួ​សម្ដែង​ល្បី​ៗ ភាពយន្ត​នេះ​មាន​ប្រើ​បច្ចេកទេស​ថត​ប្រភេទ 3D នៅ​ឈុត​ឆាក​នីមួយ​ៗ​ផង។
ភាពយន្ត​ខ្នាត​ធំ​ “កូន​ខ្ញុំ​ចម្លែក” គឺ​ស្ថិត​ក្រោម​ការ​ផលិត​របស់​ផលិតកម្ម Eye Love Film ដែល​ជា​ផលិត​ថ្មី​មួយ​ក្នុង​ស្រុក។ ភាពយន្ត​នេះ គ្រោង​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ថត​នៅ​ថ្ងៃ​ទី ០៦ មិថុនា ខាង​មុខ​នេះ ក្រោយ​ពី​បាន​ធ្វើ​ក្រុង​ពាលី​សុំ​សេចក្តី​សុខ​ដល់​ក្រុម​ការងារ​កាល​ពី​ ថ្ងៃ​ទី ០១ មិថុនា ចុង​សប្ដាហ៍​មុន​នេះ។
លោក គល់ ដារ៉ា​ចាន់​ដាំ ជា​ចាងហ្វាង​ផលិតកម្ម បាន​អះអាង​ថា នេះ​ជា​រឿង​ដំបូង​សម្រាប់​
ផលិតកម្ម ​របស់​លោក។ ដូច្នេះ​ហើយ គុណ​ភាព​ ដែល​មាន​ទាំង​រូបភាព សំឡេង និង​បច្ចេកទេស​កាត់​ត​ផង គឺ​ជា​រឿង​ចាំ​បាច់​បំផុត​ដែល​ក្រុម​ការងារ​លោក​ផ្ដោត​ការ​យក​ចិត្ត​ទុក​ ដាក់ ដើម្បី​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ដ៏​ល្អ​មួយ​របស់  Eye Love Film។

លោក ស៊ុន សន្តោស (អាវ​ស) និង​លោក លី ចាន់ឌី(អា​វ​ការ៉ូ) ​ក្នុង​ពិធី​ក្រុង​ពាលី​(រូប​ទី​១)
ជាមួយ ​នឹង​ការ​តាំង​ចិត្ត​សម្រិត​សម្រាំង​គុណ​ភាព​នេះ លោក ដារ៉ា​ចាន់​ដាំ នៅ​បាន​អះអាង​ថា ភាពយន្ត “កូន​ខ្ញុំ​ចម្លែក” របស់​លោក​មាន​កត្តា​អំណោយ​ផល​មួយ​ចំនួន​រួច​ហើយ ដូច​ជា​ការ​ប្រើ​ប្រាស់​ឧបករណ៍​សម្រាប់​ផលិត​សុទ្ធ​តែ​ទំនើប​ៗ​នាំ​ចូល​ពី​ បរទេស រួម​ទាំង​តួ​សម្ដែង​ទៀត​សោត សុទ្ធ​តែ​ជា​តួ​ល្បី​ៗ​ក្នុង​ចង្កោម​យុវវ័យ និង​មាន​បទ​ពិសោធន៍​ខ្ពស់​ថែម​ទៀត​ផង។
“កូន ​ខ្ញុំ​ចម្លែក” ចូល​រួម​ដោយ​តារា​ប្រុស​ស្រី​មាន​សក្ដានុពល​ជា​ច្រើន ដោយ​មាន​ទាំង Freshie Boy & Girl ប្រចាំ​ឆ្នាំ ២០១៤​នេះ ក្នុង​នោះ​មាន លោក ខាត់ វៃហាំង តារា​ប្រុស​ដែល​លេច​ធ្លោ​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​ហុងដា២០១៤ រួម​ទាំង​កញ្ញា សេង គ័ន Freshies លេខ​៣ ឆ្នាំ​២០១៤ កញ្ញា សៀ សក្ដិ​រុណា និង​តារា​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត ជាមួយ​នឹង​សមាជិក​នៃ​ក្រុម​កំប្លែង​ CTN ផង៕

តួ​សម្ដែង និង​ក្រុម​ការងារ​ថត​រឿង “កូន​ខ្ញុំ​ចម្លែក”(រូប​ទី​៣)
កញ្ញា សេង គ័ន តួឯក​ស្រី