អាហារូបករណ៍​​​​៤​ឆ្នាំ​នៅ​សិង្ហបុរី​សម្រាប់ សិស្ស​វិទ្យាល័យ​កម្ពុជា

អាហារូបករណ៍​​​​៤​ឆ្នាំ​នៅ​សិង្ហបុរី​សម្រាប់ សិស្ស​វិទ្យាល័យ​កម្ពុជា

ឱកាស​ពិសេស​​សម្រាប់​សិស្ស​វិទ្យាល័យ​ កម្ពុជា​​​​​ ចង់​ទៅ​រៀន​នៅ​​សិង្ហបុរី​ ​បាន​ដល់​ហើយ​។ កម្មវិធី​អាហារូបករណ៍​អាស៊ាន​របស់​រដ្ឋាភិបាល​សិង្ហបុរី​សម្រាប់​កម្ពុជា​​​ ​​ រយៈ​​ពេល​៤​ឆ្នាំ​​ ​​បាន​បើក​​​ឲ្យ​ដាក់​ពាក្យ​ចាប់​ពី​ថ្ងៃ​ទី​១៩​មិថុនា​ម្សិល​មិញ រហូត​ដល់​ថ្ងៃ​​ ៧​កក្កដា​ខាង​មុខ​។
កម្មវិធី ​អប់រំ​ស្ដង់ដារ​របស់​សិង្ហបុរី​​មួយ​នេះ ​គឺ​​៣​ឆ្នាំ​សម្រាប់​ថ្នាក់​វិទ្យាល័យ​​ និង​មួយ​ឆ្នាំ​ទៀត​ថ្នាក់​​​ត្រៀម​មហា​វិទ្យាល័យ​។ ​​​ការ​រាល់​ការ​ចំណាយ​ហូប​ចុក​ ស្នាក់​នៅ​​ នឹង​ត្រូវ​​ផ្គត់ផ្គង់​​ទាំង​ស្រុង ហើយ​​បេក្ខជន​ដែល​ជាប់​នឹង​ទទួល​​​ប្រាក់​ឧបត្ថម្ភ​ ២២០០ ដុល្លារ​អាមេរិក​​ ​​​ក្នុង​មួយ​ឆ្នាំ ​សម្រាប់​ថ្នាក់​វិទ្យាល័យ (៣​ឆ្នាំ​)​​​​​ និង​ ២៤០០​ ដុល្លារ​​អាមេរិក ​​​សម្រាប់​ថ្នាក់​ត្រៀម​មហាវិទ្យាល័យ​​​​​។
លក្ខខណ្ឌ​​អាច​សុំ​​អាហារូបករណ៍​
-សញ្ជាតិ​ខ្មែរ​
​-​កើត​នៅ​ចន្លោះ​​ពី​ឆ្នាំ ១៩៩៨ ទៅ ២០០០
-យ៉ាង​ហោច​ណាស់​​បញ្ចប់​​ថ្នាក់​ទី​១០​
-មាន​កំណត់​ត្រា​ពិន្ទុ​ប្រលង​ល្អ
-ភាសា​អង់គ្លេស​​ស្ទាត់​ជំនាញ​
ឯកសារ ​​​ភ្ជាប់​បន្ថែម​មាន​ សំបុត្រ​កំណើត ​​អត្តសញ្ញាណប័ណ្ណ​ឬ​លិខិត​ឆ្លង​ដែន ​រួម​នឹង​ លទ្ធផល​​នៃ​ការ​ប្រលង​​ឆមាស​ពីរ​ឆ្នាំ​ចុង​ក្រោយ​។​  ​​
រូបភាពពី jcu

ចាប់​អារម្មណ៍ ឬ​មាន​​មិត្តភ័ក្ដិ​បង​ប្អូន​​ចង់​ដាក់​ពាក្យ​​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ ​សូម​​ចុច​ទី​នេះ…!
ឬ​ចុច​ ត្រង់​​​នេះ…! ដើម្បី​ទាញ​យក​​បែប​បែប​ស្នើ​សុំ​
សម្រាប់ ​អ្នក​​គ្មាន​អិនធឺណេត​ប្រើ អាច​ទៅ​សុំ​បែបបទ និង​ស្នើ​សួរ​ព័ត៌មាន​នៅ ទីស្ដីការ​ក្រសួង​អប់រំ​យុវជន និង​ កីឡា នៅ​អាសយដ្ឋាន​​ ផ្ទះ​​លេខ ៨០ បណ្ដោយ​ផ្លូវ​​ព្រះនរោត្ដម​​។