តារាចម្រៀងនីហ្សេរីយ៉ាប្រកាសប្រគល់ព្រហ្មចារីដល់ក្រុមភេរវករ ជាថ្នូរនឹងការឱ្យដោះលែងសិស្សស្រីរងគ្រោះ276នាក់
តារាចម្រៀងនីហ្សេរីយ៉ាប្រកាសប្រគល់ព្រហ្មចារីដល់ក្រុមភេរវករ ជាថ្នូរនឹងការឱ្យដោះលែងសិស្សស្រីរងគ្រោះ276នាក់
បញ្ចូលអត្ថបទ ៖ ព្រះអាទិត្យ
ថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០១៤ ម៉ោង ១៦:២៩
សារព័ត៌មានបរទេសកាលពីពេល
ថ្មីៗនេះផ្សាយថា នាងអាដូគីយេ តារាចម្រៀងជនជាតិនីហ្សេរីយ៉ា
បានសម្រេចចិត្ដប្រគល់ព្រហ្មចារីដល់ក្រុមភេរវកម្មបូហ្គោហារ៉ាម
ជាថ្នូរនឹងការដោះលែងសិស្សស្រីចំនួន២៧៦នាក់ដែលពួកគេចាប់ខ្លួន
ជាចំណាប់ខ្មាំង ។
នាងអាដូគីយេ
ជាទូតសន្ដិភាពរបស់អង្គការសហប្រជាជាតិបានដាក់សំណើប្ដូរព្រហ្មចារី
ព្រោះចង់សង្គ្រោះសិស្សស្រីដែលក្លាយជាចំណាប់ខ្មាំងរបស់ក្រុម
បូហ្គោហារ៉ាម ។ តារាចម្រៀងរូបនេះនិយាយថា
សិស្សទាំងនោះនៅក្មេងគួរតែមានសេរីភាពវិញ ។
រូបនាងយល់ព្រមប្រគល់ខ្លួនប្រាណឱ្យក្រុមបូហ្គោហារ៉ាមពី១០ទៅ១២
នាក់ក្នុងមួយយប់ ឱ្យតែពួកគេយល់ព្រមដោះលែងក្មេងស្រីទាំងនោះ។
ចំពោះសំណើរបស់នាងអាដូគីយេនេះ
ក្រុមបូហ្គោហារ៉ាម បានបង្ហាញទស្សនៈច្រើន ដោយអ្នកខ្លះសរសើរនាងថា
ជានារីក្លាហាន ខណៈពេលអ្នកខ្លះទៀតចំអកថា គ្មានបានការ
និងមិនប្រាកដប្រជា
និងខ្លះថាវាគ្រាន់តែជាការព្យាយាមធ្វើឱ្យខ្លួនកាន់តែល្បីដោយ
សារដំណឹងដ៏លាមកនេះ ៕
No comments:
Post a Comment