ធ្លាយបញ្ជីឈ្មោះ អ្នកធំ អ្នកមាន និង កូនចៅ មានដីនៅបឹងព្រែកទប់

- លោក ឈុន ស៊ីរុន លោក សូ ជុនហួរ លោក តាក វណ្ណថា លោក ខាត់
ប៊ុណ្ណា... សុទ្ធតែមានដី នៅបឹងព្រែកទប់ បានពីការធ្វើរបាយការណ៍
ភូតនាយករដ្ឋមន្ដ្រី
ព្រះសីហនុ ៖ ខណៈដែលរាជរដ្ឋាភិបាល សម្រេចធ្វើការសើរើ ករណីដីបឹងព្រែកទប់ នៅខេត្ដព្រះសីហនុឡើងវិញ ដើមី្បរក្សាផ្ទៃ បឹងស្ដុកទឹក បម្រើឱ្យផលប្រយោជន៍សាធារណៈ ដែលកន្លងមកត្រូវបានមន្ដ្រីអាជ្ញា ធរ តាំងពីលើដល់ក្រោម ឃុបឃិតគ្នាធ្វើ របាយការណ៍ភូតនាយករដ្ឋមន្ដ្រី ដើម្បីយក ដីមកចែកគ្នានោះ ឥឡូវវាំងននខ្មៅត្រូវបាន គេបើកមើលឃើញហើយ គឺអ្នកទទួលបាន ចំណែកដី ពីអំពើឃុបឃិតគ្នាភូតនាយករដ្ឋ មន្ដ្រីខាងលើនេះ ភាគច្រើនមានឈ្មោះតាំង ពីថ្នាក់អភិបាលខេត្ដ ប្រធានក្រុមប្រឹក្សា (អាណត្ដិមុន)កូនចៅ រួមទាំងមន្ដ្រី និងអ្នក មានលុយមួយចំនួនទៀតផងដែរ ។
យោងតាមបញ្ជីឈ្មោះ ដែលត្រូវបានធ្វើ ឡើង ដោយលោក កាន់ ឡឹង ចៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ត្រូវបានគេមើល ឃើញថា មានមន្ដ្រីធំៗរួមទាំងភរិយាកូន ចៅ នៅខេត្ដព្រះសីហនុមួយចំនួនគឺមាន ឈ្មោះ នៅក្នុងបញ្ជីចំណែកទទួលបានដីនៅ តំបនបឹងព្រែកទប់ខាងលើនេះ បន្ថែមលើ ប្រជាពលរដ្ឋ ៥១គ្រួសារ ដែលជាអ្នករស់ នៅទីនោះពិតប្រាកដ ធ្វើឱ្យតួលេខឡើងដល់ ២៦៣ក្បាលដី ។
ជាក់ស្ដែងដោយ យោង តាមឯកសារគំនូសបង្ហាញទីតាំងក្បាលដី លោក ស្បោង សារ៉ាត អតីតអភិបាលខេត្ដ ព្រះសីហនុ និងប្រពន្ធដែលគេសន្និដ្ឋានថា គឺជាមេខ្លោងធំ ក្នុងការរៀបចំរបាយការណ៍ ដើម្បីសុំឱ្យរាជរដ្ឋាភិបាលកាត់ផ្ទៃដីបឹង ព្រែកទប់ ក្រោមរូបភាពប្រគល់កម្មសិទ្ធិ ទៅឱ្យប្រជាពលរដ្ឋ ដែលរស់នៅលើទីតាំង ដីដែលជាពលរដ្ឋក្រីក្រនោះ ក៏ត្រូវបានគេដឹងថា មានចំណែកទទួលបានដីជាង ៦ហិកតាផងដែរ។ ចំណែកឈ្មោះ ស៊ាន ឈុនហេង ដែលគេស្គាល់ថា ជាភរិយារបស់លោកក៏ មានឈ្មោះក្នុងបញ្ជីទទួលបានដីទំហំ ៦៣០១៩ម៉ែត្រការ៉េ ហើយកូនប្រុសរបស់ លោក ស្បោង សារ៉ាត ឈ្មោះ សារ៉ាត វាសនា ក៏មានចំណែកទទួលបានដី ១ឡូតិ៍ ទំហំ ២៩៣ ម៉ែត្រការ៉េផងដែរ ។
ក្រៅពីនេះគេឃើញមានឈ្មោះ លោក ឈុន ស៊ីរុន អតីតអភិបាលរងខេត្ដព្រះសីហនុ និងជា អតីតអភិបាលខេត្ដកណ្ដាល ដែលបច្ចុប្បន្ន ចូលនិវត្ដន៍ទៅហើយនោះ ក៏មានឈ្មោះ ទទួលបានដីទំហំ១១៩២ម៉ែត្រការ៉េ ចំណែក លោក សូ ជុនហួរ អតីតប្រធានក្រុមប្រឹក្សា ខេត្ដព្រះសីហនុ ក៏មានឈ្មោះនៅក្នុងចំណែក ទទួលបានដីនៅបឹងព្រែកទប់នេះ ទំហំ ១៥០៤ម៉ែត្រការ៉េ ហើយលោក តាក វណ្ណថា អតីតស្នងការនគរបាលខេត្ដព្រះសីហនុ ក៏ មានឈ្មោះទទួលបានចំណែកដីទំហំ ១៤៨៩ ម៉ែត្រការ៉េ ដែលបច្ចុប្បន្នលោកបានសាង សង់ភូមិគ្រឹះ អស់ទឹកប្រាក់រាប់សែនដុល្លារ ជិតរួចរាល់ទៅហើយ។
រីឯលោកខាត់ ប៊ុណ្ណា អនុប្រធានមន្ទីរសុរិយោដីខេត្ដ អតីត ប្រធានការិយាល័យសុរិយោដី ខណ្ឌមិត្ដ ភាព ដែលកាលពីជំនាន់លោក សាយ ហាក់ នៅជាអភិបាលខេត្ដ ធ្លាប់ត្រូវបាននាយករដ្ឋ មន្ដ្រីបញ្ជាឱ្យវាយកម្ទេចភូមិគ្រឹះ ដែលសង់ រំលោភដីបឹងព្រែកទប់នេះចោលនោះ ក៏ មានឈ្មោះទទួលបានដី នៅលើទីតាំងចាស់ ដដែលវិញ ទំហំ ៥៥៤៦ម៉ែត្រការ៉េ ហើយ លោក លន់ សុធី ដែលគេអះអាងថា ជា ឧត្ដមសេនីយ៍យោធាមាន ទ្រព្យសម្បត្ដិស្ដុកស្ដម្ភម្នាក់ ក៏មានចំណែកទទួលបានដីទំហំ ៦៩១១ម៉ែត្រការ៉េ ហើយឈ្មោះ សារិន បូបូ ដែលគេស្គាល់ថា គឺជាកូនប្រុសលោក ជិន សារិន អភិបាលក្រុងព្រះសីហនុ ក៏មាន ចំណែកទទួលបានដីទំហំ ៤៨៥ម៉ែត្រការ៉េ ដូចគ្នា ។
ក្រៅពីឈ្មោះដែលគេស្គាល់ និងបញ្ចេញ ឱ្យដឹងខាងលើនេះ ត្រូវបានគេអះអាងថា នៅមានឈ្មោះអ្នកធំ និងសាច់ញាតិកូនក្មួយ អ្នកធំ ជាច្រើនទៀត ក៏មានចំណែកទទួល បានដីនៅក្នុងបឹងព្រែកទប់នេះដូចគ្នា ដោយ គ្រាន់តែគេលាក់មិនបញ្ចេញឱ្យដឹងតែ ប៉ុណ្ណោះ ។ រឿងដែលចម្លែកមួយទៀតនោះ នៅក្នុងបញ្ជីឈ្មោះ ដែលធ្វើឡើងដោយចៅ សង្កាត់លេខ ៣ លោក កាន់ ឡឹង គឺមនុស្ស ម្នាក់ បែរជាមានឈ្មោះទទួលបានដីរហូត ដល់ជិត ១០ឡូតិ៍តែម្នាក់ឯងក៏មានដែរ ។
គេថា ដោយសារតែការឃុបឃិតគ្នានិង មានភាពមិនប្រក្រតីច្រើនបែបនេះហើយ ទើបបានធ្វើឱ្យមន្ដ្រីមួយចំនួន ដែលមិនសុខ ចិត្ដ ឬក៏មើលឃើញភាពអយុត្ដិធម៌ ក៏បាន លួចទម្លាយព័ត៌មានដ៏អាស្រូវខាងលើនេះ ចេញមកក្រៅ រហូតដឹងដល់នាយករដ្ឋមន្ដ្រី និងមានចំណាត់ការជាថ្មីឡើងវិញ ដែលចំ ណាត់ការថ្មីចុងក្រោយនេះ ក្រោមការចុះធ្វើ អធិការកិច្ចស្រាវជ្រាវដោយអនុរដ្ឋលេខា ធិការចំនួន ២រូប របស់ក្រសួងបរិស្ថាន បើ តាមប្រភពព័ត៌មាន គឺលើកលែងតែប្រជា ពលរដ្ឋ ៥១គ្រួសារ ដែលមានដីឡូតិ៍តូចៗ រស់នៅតាំងពីយូរមកហើយ នៅក្បែររដ្ឋាករ ទឹក និងក្បែរវត្ដឥន្ទញាន នឹងត្រូវទទួលបាន ប្លង់កម្មសិទ្ធិ ហើយក្រោយពីនោះដែលភាគ ច្រើនជាអ្នកឃុបឃិតគ្នាយក មួយចំនួនទៀត ទិញតពីគ្នាដោយសុទ្ធតែជា អ្នកមានលុយ នោះ រាជរដ្ឋាភិបាលនឹងត្រូវដកហូតយកមក វិញ ចំពោះនរណាដែលចេញប្លង់រួចហើយ ដើម្បីរក្សាផ្ទៃបឹងព្រែកទប់ឱ្យនៅស្ថានភាព ដូចដើមវិញ ។
បច្ចុប្បន្ននេះ គេបានដឹងថា អ្នកដែលបាន ដីមកដោយមិនប្រក្រតី ហើយធ្វើសកម្ម ភាពនៅលើដីនេះ គួរឱ្យកត់សម្គាល់នោះគឺ រួមមាន លោក តាក វណ្ណថា ដែលបានសាង សង់ភូមិគ្រឹះ ស្ទើរតែជិតរួចទៅហើយ និង ឈ្មោះ លន់ សុធី ដែលបានដឹកដីចាក់បំពេញ លើផ្ទៃដីរបស់ខ្លួនស្ទើរតែជិតហើយនោះ ។
ប្រជាពលរដ្ឋ ៥១គ្រួសារ ដែលជាពល រដ្ឋរស់នៅដោយពិតប្រាកដបានស្នើសុំឱ្យរាជ រដ្ឋាភិបាលជួយពន្លឿន ក្នុងចំណាត់ការនេះ ដើម្បីពួកគាត់បានប័ណ្ណកម្មសិទ្ធិស្របច្បាប់ មានលំនឹងនៅក្នុងក្រុមគ្រួសារ ខណៈដែល កន្លងមក អាជ្ញាធរចុះធ្វើប័ណ្ណកម្មសិទ្ធិឱ្យ នោះ គឺពួកគេធ្វើឱ្យតែអ្នកមានអំណាច និង មានលុយមុនតែប៉ុណ្ណោះ ។
នៅខេត្ដព្រះសីហនុ ក្រៅពីរឿងអាស្រូវ ដីបឹងព្រែកទប់ ត្រូវបានគេអះអាងថា នៅ មានភាពមិនប្រក្រតីជាច្រើនទៀត ពាក់ព័ន្ធ ទៅនឹងដីធ្លី ជាពិសេសដីសាធារណៈ ដីឆ្នេ សមុទ្រជាដើម ជាមួយនឹងក្រុមគ្រួសារអតីត អភិបាលខេត្ដមុន គឺអ្នកស្រី ស៊ាន ឈុនហេង តែម្ដង តែកាលណោះរាល់ទង្វើរំលោភ បំពាន និងភាពមិនប្រក្រតី គឺមិនមានមន្ដ្រី ថ្នាក់ក្រោមណាហ៊ានធ្វើការរារាំងនោះ ឡើយ ហើយទីតាំងសាធារណៈជាច្រើន ត្រូវបានអ្នកស្រី ស៊ាន ឈុនហេង យកទៅ ធ្វើអាជីវកម្មរកប្រយោជន៍ខ្លួនឯង ឬក៏បក្ខ ពួកជាដើម ដែលបច្ចុប្បន្ននេះអ្នកដឹងរឿង បានស្នើសុំឱ្យអភិបាល ខេត្ដថ្មីធ្វើការស្រាវ ជ្រាវ និងដកហូតមកបម្រើឱ្យប្រយោជន៍ សាធារណៈវិញ ។

- លោក ស្ប៉ោង សារ៉ាត ភរិយា និងកូន មានដីជាង៦ហិកតានៅបឹងព្រែកទប់
No comments:
Post a Comment